រដ្ឋសម្រេចលុបកិច្ចសន្យារពីក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវជាតិលេខ៤ កំណាត់ទី៤ ក្រោយក្រុមហ៊ុនស្ថាបនាយឺតយ៉ាវ
Bunthoeun KoemJULY 8 20241.4 K views

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចលុបកិច្ចសន្យារសាងសង់ពីក្រុមហ៊ុនម៉ៅការសាងសង់គម្រោងកែលម្អរនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ កំណាត់ទី៤ តាមពីគីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលមានប្រវែងសរុប៤៣,០០គីឡូម៉ែត្រ។ 

449920600 793567489620914 30729254480754428 N

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលលុបកិច្ចសន្យារនេះដោយសារ កំណាត់ទី៤ នេះបានត្រូវពន្យារពេលដោយក្រុមហ៊ុនម៉ៅការមិនបានស្ថាបនាទៅតាមពេលវេលាគ្រោងទុក ហេតុនេះក្រសួងបានលុបកិច្ចសន្យារ ហើយបានរឹបអូសយកប្រាក់កក់ចំនួនប្រមាណ ៨០០.០០០០(ប្រាំបីរយពាន់)ដុល្លាអាមេរិក។ ហើយក្រសួងនឹងធ្វើលទ្ធកម្មកំណាត់ទី៤នេះជាថ្មីនៅខែសីហាខាងមុខនេះ។

សូមជម្រាបផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ មានប្រវែង១៩៦,១០គីឡូម៉ែត្រ ត្រូវបានបែងចែកការសាងសង់ជា ៥ កំណាត់រួមមាន៖

កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ មានប្រវែងសរុប ៤០,៣០គីឡូម៉ែត្រ។

កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺមានប្រវែងសរុប៤១,០០គីឡូម៉ែត្រ។

កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង មានប្រវែងសរុប៤២,០០គីឡូម៉ែត្រ។

កំណាត់ទី៤៖ គីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ មានប្រវែងសរុប៤៣,០០គីឡូម៉ែត្រ។

កំណាត់ទី៥៖ គីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុមានប្រវែងសរុប២៩,៨០គីឡូម៉ែត្រ។

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះគម្រោងទាំងមូលគឺសម្រេចបានសរុប ៥៤,៨០% ខណៈគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ។ ចំពោះការសាងសង់គឺស្ថិតនៅក្រោមការអនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលមានទឹកប្រាក់ចំនួន ១១០លានដុល្លារ៕

449677359 793567326287597 5256494884270153873 N (1)

449962687 793567482954248 4497548469214554502 N (1)

Sh

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia