សាលាអន្តរជាតិ ស៊ី.អាយ.អេស​ ផ្ដល់ជូនទីកន្លែងស្នាក់នៅជូន សិស្សានុសិស្សជាលើកដំបូងនៅទីក្រុងកោះពេជ្រ
Meng SonglyMAY 12 202393 views

រាជធានីភ្នំពេញ៖ សាលាអន្តរជាតិ​កាណាដា Canadian International School of Phnom Penh ហៅកាត់ថា CIS គ្រោងនឹងសម្ភោធជាផ្លូវការនូវកម្មវិធីថ្មី ដែលផ្ដល់ជូននូវទីកន្លែងស្នាក់នៅសម្រាប់សិស្សានុសិស្សជាលើកដំបូង និងពុំធ្លាប់មានពីមុនមកនៅទីក្រុងកោះពេជ្រ ដែលជាតំបន់ដ៏មានសក្ដានុពល អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន OCIC។

3

សាលាអន្តរជាតិ CIS នាពេលថ្មីៗកន្លងទៅនេះ បានប្រកាសឱ្យដឹងជាផ្លូវការថា សាលា នឹងបង្កើតឱ្យមានកម្មវិធីថ្មីបន្ថែមទៀត តាមរយៈការផ្ដល់ជូនទីកន្លែងស្នាក់នៅសម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សា​ និងត្រៀមចុះឈ្មោះដើម្បីសិក្សា សម្រាប់បវេសនកាលថ្មី។ ការផ្ដល់ជូននេះ នឹងផ្ដល់ភាពងាយស្រួល និងជម្រើសបន្ថែម សម្រាប់អាណាព្យាបាលរបស់សិស្សានុសិស្ស ដោយអាចជ្រើសរើសទីកន្លែងស្នាក់នៅ ជាប្រភេទផ្ទះស្នាក់នៅរួមគ្នា ឬប្រភេទផ្ទះវីឡាឯកជន ជូនកូនៗជាទីស្រឡាញ់ ដែលចំណាយពេលតែ ៥ នាទីប៉ុណ្ណោះពីសាលារៀន។

2023 05 12 11.32.43

ទីកន្លែងស្នាក់នៅនីមួយៗ ត្រូវបានសាងសង់ឡើងស្របតាមបទដ្ឋានសំណង់ ដែលមានផាសុភាព និងសន្តិសុខ ២៤ម៉ោង ក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ​ CIS ដែលមានជំនាញ និងវិជ្ជាជីវៈ។ ជាមួយនឹងការស្នាក់នៅនេះ អាណាព្យាបាល នឹងមានទំនុកចិត្តខ្ពស់ ជុំវិញការស្នាក់នៅរបស់កូនៗ ស្ថិតក្រោមការយកចិត្តទុកដាក់ពីសំណាក់បុគ្គលិក ថែមទាំងផ្ដល់ឱកាសឱ្យកូនៗក្នុងការជួបជុំមិត្តភក្ដិ ឬក្រុមគ្រួសារ នៅពេលវិស្សមកាល ឬរៀងរាល់ចុងសប្ដាហ៍ផងដែរ។​ មិនតែប៉ុណ្ណោះ សិស្សានុសិស្ស ក៏នឹងមានឱកាសក្នុងការបង្កើនសមត្ថភាពផ្ទាល់ខ្លួន ជុំវិញការសិក្សា និងការចូលរួមសកម្មភាពផ្សេងៗ ក្រោយម៉ោងសិក្សា ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដោយការសន្ទនាជាភាសាអង់គ្លេស។

លោកស្រី Leah Dushenski នាយកសាលាអន្តរជាតិ CIS បានបញ្ជាក់ឱ្យដឹងបន្ថែមថា នាឱកាសត្រៀមបើកដំណើរការកម្មវិធីថ្មីនេះថា “យើងពិតជាមានមោទកភាព ដែលបានបើកដំណើរការកម្មវិធីស្នាក់នៅ ដែលស្ថិតនៅចំកណ្ដាលបេះដូង នៃទីក្រុងភ្នំពេញ។ សាលាអន្តរជាតិ CIS ផ្ដល់ជូននូវកម្មវិធីសិក្សាដ៏សំបូរបែប ពិសេសគាំទ្រដល់ការរីកចំរើន និងរីកលូតលាស់ផ្នែកចំណេះដឹងរបស់សិស្សានុសិស្ស ហើយវត្តមាននៃទីកន្លែងស្នាក់នៅថ្មីនេះ នឹងផ្ដល់ជូនសិស្សានុសិស្សមកពីជុំវិញប្រទេសកម្ពុជា ក៏ដូចជាអន្តរជាតិ ក្នុងការសិក្សារៀនសូត្រ និងរីកចំរើនជាមួយគ្នា”។ លោកស្រីបន្ថែមទៀតថា “ក្រុមការងារសាលាអន្តរជាតិ CIS ទាំងអស់ នឹងបន្តអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យកាន់តែល្អប្រសើរ និងរួមចំណែកពង្រឹងវប្បធម៌នៃការសិក្សាឱ្យកាន់តែប្រសើរ ប្រកបដោយភាពជោគជ័យ និងប្រកបដោយមោទនភាព”។  

4

ទន្ទឹមគ្នានេះដែរ ការចុះឈ្មោះចូលរៀន សម្រាប់ថ្ងៃបើកបវេសនកាលឆ្នាំថ្មី នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ សាលាអន្តរជាតិ CIS សូមស្វាគមន៍អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជាមួយជម្រើសសិក្សាដ៏សំបូរបែប អមមកជាមួយការបង្កើនសមត្ថភាពនៃសេវាកម្ម ការអភិវឌ្ឍន៍សម្ភារៈ គ្រឿងបរិក្ខារសិក្សាផ្សេងៗ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអប់រំ ប្រកបដោយគុណភាព ស្របតាមកម្រិតស្តង់ដារអន្តរជាតិ ដែលទទួលស្គាល់ដោយ Alberta និងដើម្បីឆ្លើយតបតម្រូវការ និងដំណើរឆ្ពោះទៅកាន់ថ្ងៃអនាគត។ ការចុះឈ្មោះចូលរៀន នឹងបន្តរហូតដល់ដំណាច់ខែឧសភា ជាមួយនឹងចំនួនសិក្សាមានកំណត់។

គួរបញ្ជាក់ថា សាលាអន្តរជាតិ CIS គឺជាសាលាអន្តរជាតិដំបូងគេបំផុត ក្នុងរាជធានីភ្នំពេញ ទទួលស្គាល់ដោយសាលាអន្តរជាតិល្បីៗរបស់ប្រទេសកាណាដា ដូចជា Alberta និង Baccalaureate World School ដែលបច្ចុប្បន្នមានសិស្សានុសិស្សកំពុងសិក្សាជាង ៩០០នាក់  ៣២សញ្ជាតិ កំពុងសិក្សាចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អាសយដ្ឋាន អគារលេខ......... ផ្លូវ Elite Town Street សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមទូរស័ព្ទលេខ៖ ០២៣ ៩០០ ៣៩៩។

2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia