បន្ទាប់ពីកម្ពុជា ប្រទេសកាណាដានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ ក្នុងឆ្នាំ២០២៨ ខាងមុខនេះ
ធី ស្រីល័ក្ខ•NOVEMBER 16 2026•13 views

បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ប្រទេសកាណាដានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅក្នុងឆ្នាំ២០២៨ នាពេលខាងមុខនេះផងដែរ ខណៈហ្វ្រង់កូតិច ២០២៦ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងយុគសម័យឌីជីថល។

 

ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» ត្រូវបានរៀបចំឡើងក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future)។ ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ៗក្នុងការ៖ចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍, ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ,ផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហគមន៍ហ្វ្រង់កូហ្វូនី និងតំបន់អាស៊ាន។

A4b35fe2 Ae61 4e15 9d93 88a7536b6237

គួរជម្រាបថា គិតត្រឹមថ្ងៃបើកព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» ទទួលបានការចុះឈ្មោះចូលរួមសរុបចំនួន ២៨ ១២៤ នាក់ មកពី ១០៦ ប្រទេស ហើយត្រូវបានរំពឹងថានឹងអាចទាក់ទាញអ្នកចូលរួមទស្សនាសរុបជាង ៣០ ០០០ នាក់ ក្នុងរយៈពេល ៣ថ្ងៃនៃការប្រព្រឹត្តទៅ៕

 7ad74e22 0caa 48ea 9423 690b42767fc9.jpg

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia