ធនាគារ កាណាឌីយ៉ា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុខងារទូទាត់ស្កេន QR Code ឆ្លងប្រទេសជាមួយប្រទេសថៃ
Sopheak PichMARCH 6 2024

ធនាគារ កាណាឌីយ៉ា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ស្កេន QR ឆ្លងប្រទេសជាមួយនិងប្រទេសថៃ ធ្វើឱ្យអតិថិជនដែលកំពុងប្រើប្រាស់កម្មវិធី Canadia Bank App កាន់តែមានភាពងាយស្រួល នឹងអាចទូទាត់ប្រាក់កាន់តែទូលំទូលាយជាមួយគណនីប្រាក់រៀល។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា មិនពិបាកក្នុងការប្តូ​រ​រូបិយប័ណ្ណ​​ទៀតទេពេលធ្វើដំណើរទៅប្រទេសថៃ ដោយគ្រាន់តែប្រើប្រាស់កម្មវិធី Canadia Bank App របស់ខ្លួនទៅទូទាត់គ្រប់ទីតាំង ភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ ឬហាងទំនិញផ្សេងៗដែលមាន Thai​ QR ជាមួយរូបសញ្ញា "PromptPay” យ៉ាងងាយស្រួល និងមានសុវត្ថិភាព តាមរយៈមុខងារស្កេន QR របស់កម្មវិធី​ Canadia Bank App  ដោយឥតគិតថ្លៃពីថ្ងៃនេះរហូតដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ លោកអ្នកអាចធ្វើការទូទាត់ប្រាក់តាមរយៈការស្កេនទូទាត់លើកម្មវិធី Canadia Bank App រហូតដល់ ១០ លានរៀលក្នុងមួយថ្ងៃ។

ការដាក់ឱ្យប្រើប្រាស់ជាផ្លួវការនូវមុខងារទូទាត់ប្រាក់ឆ្លងប្រទេសជាមួយប្រទេសថៃនេះ គឺស្របនឹងយុទ្ធសាស្ត្រនវានុវត្តឌីជីថលរបស់ធនាគារ កាណាឌីយ៉ា ដើម្បីនាំមកនូវផលិតផល និងសេវាកម្មឌីជីថលដើម្បីឱ្យស្របនឹងតម្រូវការរបស់អតិថិជន និងពាំនាំនូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ។ បន្ថែមពីលើនេះផងដែរ ប្រព័ន្ធទូទាត់ឆ្លងប្រទេសជាមួយប្រទេសថៃនឹងជម្រុញឱ្យមានលំហូរសេដ្ឋកិច្ចតាមរយៈប្រព័ន្ធឌីជីថល (Digital Wallet) ដោយមិនចាំបាច់មានការលំបាកលើការប្តូររូបិយប័ណ្ណ​រវាងប្រទេសទាំងពីរ កាន់តែងាយស្រួល និងមានសុវត្ថិភាពកាន់តែខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម លោក លោកស្រី អាចអញ្ជើញមកកាន់សាខារបស់ធនាគារ កាណាឌីយ៉ា ណាមួយនៅជិតលោកអ្នកបំផុត ដែលមាននៅគ្រប់ខេត្ត រាជធានី ទូទាំងប្រទេស ឬអាចទាក់ទងមកកាន់ទំព័របណ្តាញសង្គមផ្លូវការរបស់ធនាគារ ក៏ដូចជាតាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ៨៦៨ ២២២ ។

 

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ឧត្តមភាពពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក៏ដូចជាឈ្នះពានរង្វាន់ពីថ្នាក់តំបន់ និងអន្តរជាតិជាច្រើនក្នុងឆ្នាំ២០២៣ដូចជា “ធនាគារក្នុងស្រុកឆ្នើមបំផុត” និង “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” ពីស្ថាប័ន International Finance “ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម” ពីស្ថាប័ន Asiamoney “ធនាគារឆ្នើមបំផុតសម្រាប់រូបវន្តបុគ្គល” ពីស្ថាប័ន The Asian Banker ក៏ដូចជារង្វាន់ ពានរង្វាន់ឧត្តមភាពបច្ចេកវិទ្យាកម្ពុជា សម្រាប់ធនាគារឌីជីថល ពីស្ថាប័ន Asian Business Review។ ថ្មីៗនេះផងដែរ​ ធនាគារ កាណាឌីយ៉ា បានត្រូវស្ថាប័ន The Digital Banker ទទួលស្គាល់ជា “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” សម្រាប់ឆ្នាំ២០២៤។

គិតត្រឹមដើមឆ្នាំ២០២៤ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំង២៥ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថល និងម៉ាស៊ីនស្វ័យសេវាធនាគារជាង៤៥០កន្លែងទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ (+៨៥៥) ០២៣ ៨៦៨ ២២២ ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia