ធនាគារ កាណាឌីយ៉ា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី Canadia Bank App ជំនាន់ថ្មី ដែលជាសេវាកម្មធនាគារតាមរយៈទូរស័ព្ទរបស់ធនាគារ កាណាឌីយ៉ា។ កម្មវិធី Canadia Bank App ជំនាន់ថ្មី ធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងប្រតិបត្តិការសេវាកម្មធនាគារផ្សេងៗ ក៏ដូចជាពង្រីកនូវមុខងារថ្មីៗជាច្រើន កាន់តែងាយស្រួលប្រើប្រាស់ និងផ្តល់ឱកាសឱ្យអតិថិជនសន្សំពិន្ទុសម្រាប់ប្តូរយករង្វាន់ពិសេសៗជាច្រើនទៀតផងដែរ។
ជាមួយនឹងមុខងារថ្មីដែលកាន់តែងាយស្រួលប្រើប្រាស់ កម្មវិធី Canadia Bank App ធ្វើឱ្យអតិថិជនកាន់តែរីករាយប្រើប្រាស់ជាមួយនឹងសេវាកម្មរបស់ធនាគារ កាណាឌីយ៉ា សម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ។ អតិថិជនអាចធ្វើការទូទាត់ចំណាយផ្សេងៗបានយ៉ាងងាយស្រួល ដោយស្កេននូវ KHQR របស់អាជីកម្មដែលមានគណនីរបស់ធនាគារ កាណាឌីយ៉ា ឬធនាគារផ្សេងៗដែលជាសមាជិកនៃ Bakong។ អតិថិជនក៏អាចបង្កើត MY KHQR ផ្ទាល់ខ្លួនបានដែរ សម្រាប់ធ្វើការទទួលនូវបញ្ញើប្រាក់ពីធនាគារក្នុងស្រុកផ្សេងៗភ្លាមៗ និងមិនអស់កម្រៃសេវាកម្ម។ បន្ថែមពីលើនេះ ជាមួយនឹងកម្មវិធី Canadia Bank App ជំនាន់ថ្មី អតិថិជនក៏អាចធ្វើប្រើប្រាស់នូវមុខងារសំខាន់ជាច្រើនដូចជា ការបង់ថ្លៃទឹក/ភ្លើង បង់សេវាធានារ៉ាប់រង និងសេវាសាធារណៈជាច្រើនទៀត គ្រប់ទីកន្លែង គ្រប់ពេលវេលា។
ការធ្វើប្រតិបត្តិការបញ្ញើរ និងការទទួលប្រាក់ កាន់តែមានភាពងាយស្រួលជាមួយនឹងកម្មវិធី Canadia Bank App ជំនាន់ថ្មី ដោយលោកអ្នកអាចប្រើប្រាស់នូវមុខងារថ្មីមួយ គឺមុខងារផ្ទេរប្រាក់ជាក្រុម ឬ Group Transfer ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់ និងទទួលប្រាក់ជាក្រុម ទៅកាន់ក្រុមគ្រួសារ មិត្តភ័ក្តិ ឬមិត្តរួមការងារ ក្នុងមួយប្រតិបត្តិការ យ៉ាងងាយស្រួល ដោយមានសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស។
មុខងារដ៏ថ្មីមួយទៀត គឺការបើកគណនី កាណាឌីយ៉ា ដោយខ្លួនឯងជាមួយនឹងមុខងារ EZ Account។ ឥឡូវនេះ អតិថិជនមិនចាំបាច់តម្រូវឱ្យទៅកាន់សាខាផ្ទាល់ដើម្បីធ្វើការបើកដំណើរគណនីរបស់ធនាគារ កាណាឌីយ៉ា នោះទេ ដោយលោកអ្នកអាចទាញយកកម្មវិធី Canadia Bank App ពី AppStore ឬ PlayStore ឬ AppGallery និងចុចលើពាក្យ EZ Account ដោយចំណាយពេលតិចប៉ុណ្ណោះ ទៅលើការបញ្ជូន និងផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងស្កេនមុខ ឬម្រាមដៃ គឺជាការស្រេច។
អ្វីដែលពិសេសនោះ កម្មវិធី Canadia Bank App ជំនាន់ថ្មី នឹងមានមុខងារ កាណាភ័ញ (CanaPoints) ដែលធ្វើឱ្យអតិថិជនដែលប្រើប្រាស់ និងធ្វើប្រតិបត្តិការក្នុងសេវាធនាគារចល័ត ទទួលបានឱកាសសន្សំពិន្ទុ ដើម្បីប្តូរយករង្វាន់ជាច្រើន ក៏ដូចជាការបញ្ចុះតម្លៃពីសំណាក់ហាងអាជីវកម្មដែលជាដៃគូរបស់ធនាគារ កាណាឌីយ៉ា។ ជាមួយនឹងប្រតិបត្តិការដូចជា បើកគណនី EZ Account ការបញ្ចូលកាតទូរស័ព្ទ និងផ្សេងៗទៀត លោកអ្នកនឹងទទួលបានពិន្ទុភ្លាមៗ ដើម្បីអាចប្តូរយកនូវរង្វាន់ពិសេសជាច្រើនទៀតនាពេលខាងមុខឆាប់ៗនេះ។
លោក Howard Lau, Senior Executive Vice President និង Chief Information Officer នៃធនាគារ កាណាឌីយ៉ា មានសេចក្តីរីករាយជាខ្លាំងក្នុងការសម្ភោធនិងដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Canadia Bank App ជំនាន់ថ្មី។ លោកបានមានប្រសាសន៍ថា “កម្មវិធី Canadia Bank App ជំនាន់ថ្មី គឺជាផ្នែកមួយនៃការប្តេជ្ញានូវការនាំមកនូវផលិតផល និងសេវាកម្មឌីជីថល មកបម្រើនូវអតិថិជនរបស់យើង។ ជាមួយនឹងកំណើននៃការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជា ធនាគារយើងខ្ញុំនឹងបន្តក្នុងការរចនានិងវិវត្តនូវសេវាកម្មល្អៗ និងប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតនៅក្នុងកម្មវិធី Canadia Bank App ជំនាន់ថ្មី ធ្វើឱ្យប្រតិបត្តិការរបស់លោកអ្នកកាន់តែមានភាពងាយស្រួល។
លោកបានបន្ថែមថា “ការពង្រឹងសមត្ថភាព និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់ សម្រាប់សេវាកម្មធនាគារឌីជីថល នៅលើកម្មវិធី Canadia Bank App ជំនាន់ថ្មី គឺជាគោលបំណងមួយផ្នែក ក្នុងយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលរបស់ធនាគារ កាណាឌីយ៉ា។ រួមគ្នាជាមួយនឹងកម្មវិធី Canadia Bank App ជំនាន់ថ្មី យើងក៏បានកំពុងតែពង្រីកនូវបណ្តាញសេវាកម្ម និងម៉ាស៊ីនឌីជីថល ដូចជា Virtual Teller Machines (VTM), Card Issuing Machine, ម៉ាស៊ីនដកនិងដាក់ប្រាក់ ម៉ាស៊ីន ATM និងបន្តបើកនូវសាខាឆ្លាតវៃ (Smart Branch) របស់ធនាគារទូទាំងប្រទេស ដើម្បីឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងខ្ញុំ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអតិថិជនរបស់យើង ទាំងអតិថិជនចាស់ ទាំងអតិថិជនថ្មី ទាញយកកម្មវិធី Canadia Bank App ជំនាន់ថ្មីមកប្រើប្រាស់ឥឡូវនេះ ដើម្បីទទួលបាននូវសេវាកម្មធនាគារដ៏រលូន៕”
ទាញយកកម្មវិធី Canadia Bank App ជំនាន់ថ្មីឥឡូវនេះ ពី AppStore, PlayStore, និង AppGallery តាមរយៈតំណរ https://bit.ly/mbv3online