ចង់រៀន តែមិនដឹងរៀននៅឯណា! ឆានែលយូធូបនេះបង្រៀន Word Excel Power Point ពីកម្រិតដំបូងហ្រ្វី
ធី ស្រីល័ក្ខAPRIL 29 20241.5 K views

ចំណុចចាប់ផ្ដើមនៃការរៀនកុំព្យូទ័រ គេមិនដែលរំលងចោលកម្មវិធី Word, Excel, Power Point នោះទេ ព្រោះកម្មវិធីពេញនិយមទាំងអស់នេះ គឺជាគ្រឹះយ៉ាងសំខាន់សម្រាប់សិស្ស។ កម្មវិធីទាំង៣ខាងលើនេះ បើនិយាយពីទីផ្សារការងារបច្ចុប្បន្នគឺមានតម្រូវការច្រើន ខណៈអ្នកចេះច្បាស់ ក៏បានធ្វើការនៅក្នុងការិយាល័យ មិនប្រើកម្លាំងច្រើនដែរ។

ដើម្បីជាជំនួសដល់សិស្សជនបទ ឬអ្នកកំពុងស្វែងរកការសិក្សា Microsoft Word, Excel, Power Point យើងសូមណែនាំឆានែលយូធូប១ ឈ្មោះ Rean Computer 101 ដែលមានគ្រូបង្គោលធំគឺលោកម៉េង ហាន់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា។

យើងនឹងដាក់ Link រៀនតាមកម្មវិធីនីមួយៗ សម្រាប់អ្នកចង់រៀន Microsoft Word, Excel, Power Point នៅខាងក្រោម៖

វីដេអូមេរៀន Microsoft Office មានរាប់រយវីដេអូ
១. Word: http://bit.ly/WordTutorial

16

២. Excel: https://bit.ly/ExcelKhmer

17

៣. PowerPoint: http://bit.ly/PowerptTutorials

សូមបញ្ជាក់ថា ការពង្រឹងជំនាញកុំព្យូទ័រ គឺជារឿងដ៏សំខាន់ខ្លាំង ជាពិសេសកម្មវិធីទាំង៣ ខាងលើនេះ គឺមានទីផ្សារការងារល្អមួយសម្រាប់អ្នកដែលមានក្តីស្រមៃចង់ធ្វើការនៅក្នុងការិយាល័យដូច្នេះបើចាប់អារម្មណ៍អាចរៀនតាមឆានែលដែលចាបក្រហមណែនាំខាងលើបាន៕

18

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia