រៀនហ្វ្រីៗ! អ្នកខ្សោយភាសាអង់គ្លេស អាចរៀនតាមវេបសាយ ៤នេះបាន ឆាប់ចេះអាន ងាយយល់និងឆាប់ចាប់បាន
ធី ស្រីល័ក្ខSEPTEMBER 15 2026297 views

ជាការពិតណាស់ ភាសាអង់គ្លេសពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅព្រោះបើអ្នកចេះភាសានេះច្បាស់លាស់ គឺមានឱកាសបានប្រាក់ចំណូលច្រើន មិនថានៅកម្ពុជា ឬនៅក្រៅប្រទេស។ ជាមួយគ្នានោះដែរ សម្រាប់អ្នកដែលចង់ចេះភាសាអង់គ្លេស ឬអ្នកដែលចង់ពង្រឹងភាសារបស់ខ្លួន ឱ្យបានកាន់តែខ្លាំង យើងសូមណែនាំវេបសាយ៤ ដែលអាចជួយអ្នករៀនអង់គ្លេសឲ្យឆាប់ចាប់បាន។

 

សម្រាប់វេបសាយនេះ គឺល្អបំផុតសម្រាប់បងប្អូនដែលទើបតែចាប់ផ្តើមរៀនបកកាសែតជាលើកដំបូង ព្រោះវេបសាយមានចាប់ពីកម្រិត១ រហូតដល់កម្រិត៣ មិនតែប៉ុណ្ណោះវេបសាយនេះថែមទាំងមានសម្លេងនិយាយភាសាអង់គ្លេសឱ្យបងប្អូនចាក់ស្តាប់ហើយរៀនបញ្ចេញសម្លេងខ្លួនឯងបានថែមទៀតផង។

 

. Vocabulary.com

 វេបសាយនេះ ក៏ជាវេបសាយដ៏ល្អមួយសម្រាប់បងប្អូនដែលកំពុងតែស្ទើរពាក្យថ្មីៗក្នុងភាសាអង់គ្លេស ដោយសារវេបសាយនេះមានបង្រៀនអំពីមវាក្យសព្ទ និងនិយមន័យផងដែរ។

 

. FluentU

វេបសាយនេះ គឺមានបង្រៀនពាក្យអង់គ្លេសតាមរយៈវីដេអូក្នុងពិភពពិតដូចជា ភាពយន្តខ្លីៗ ព័ត៌មាន និងការនិយាយបំផុសគំនិតជាមួយនឹងចំណងជើងរឿងផងដែរ។

 

. BBC Learning English

វេបសាយនេះ គឺមានជាការផ្តល់មេរៀនវាក្យសព្ទ វីដេអូ និងមានបង្រៀនពីការបញ្ចេញសម្លេងក្នុងភាសាអង់គ្លេសកម្រិតផ្សេងៗគ្នា។

 គួរជម្រាបថា សម្រាប់បងប្អូនដែលមានអារម្មណ៍ថាខ្លួនឯងនៅស្ទើរពាក្យថ្មីៗក្នុងភាសាអង់គ្លេសទៀត បងប្អូនកុំភ្លេចឆ្លៀតរៀនតាមវេបសាយដែលចាបក្រហមបានរៀបខាងលើបាន ព្រោះវេបសាយនេះមានបង្រៀនដោយឥតគិតថ្លៃឡើយ៕

2 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia