ចង់ឆាប់ចេះនិយាយចិនទេ? មកស្គាល់ឆានែលយូធូបល្បីៗ៤ មានបង្រៀនចិនពីមិនចេះសោះ គ្មានប.ង់លុ.យ១រៀល
ធី ស្រីល័ក្ខAUGUST 25 20241.6 K views

បច្ចុប្បននេះការរៀនភាសាបន្ថែមពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនោះបន្ទាប់ពីភាសាអង់គ្លេសភាសាចិនក៏សំខាន់ខ្លាំងដែរ ដូច្នេះបើយើងចេះអង់គ្លេសស្ទាត់ខ្លះហើយ ក៏គួរតែមករៀនភាសាចិនតាមឆានែលយូធូបល្បីៗទាំង៤ នេះបានមានបង្រៀនចិនកម្រិតមិនទាន់ចេះសោះគ្មានបង់លុយមួយរៀល។

១. ឆានែលរៀនភាសាចិន KIM MISSION

នេះជាឆានែលយូធូបរបស់អ្នកគ្រូបង្រៀនជនជាតិខ្មែរ ដែលបង្ហាត់បង្រៀនទៅលើភាសាចិនមកជាយូរឆ្នាំ។ មកទល់ពេលនេះឆានែលយូធូបដែលអ្នករៀនចិន ពេញនិយមរៀននេះ មានអ្នកចូលទៅ Subscribe រហូតដល់ ៦៧១K។ មានមេរៀនល្អៗជាច្រើន ដូចជាមេរៀនសន្ទនា រៀនចិនកម្រិតដំបូង និងការរៀនប្រកបភាសាចិន ជាមួយនឹងការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយ។

 

២. ឆានែលរៀនភាសាចិន Puthipor Tech

ក្រៅពីឆានែលរៀនភាសាចិនខាងលើ ពេលនេះយើងសូមណែនាំឆានែលមួយនេះទៀត ដែលមានវីដេអូរៀនភាសាចិនជាច្រើនដែលមានការបង្រៀនទាក់ទងជាមួយការសន្ទនា និងបញ្ចេញសម្លេងជាដើមដូច្នេះបងប្អូនអាចពិចារណារៀនមាន ក្នុងនោះយូធូបនេះក៏មានអ្នកចូលទៅ Subcribe រហូតដល់សម្រាប់អ្នកចូលចិត្តរៀនចិន យើងសូមណែនាំឆានែលយូធូបមួយនេះ ព្រោះរាល់វីដេអូជាច្រើននៅក្នុងឆានែលនេះ បានបង្រៀនអំពីមូលដ្ឋានគ្រឹះ ការសន្ទនា និងបញ្ចេញសំឡេង និងការបង្ហាត់បង្ហាញផ្សេងៗ ពាក់ព័ន្ធនឹងភាសាចិន។ បច្ចុប្បន្នឆានែលយូធូបនេះ Puthipor Tech មានអ្នកចូលទៅ Subcribe រហូតដល់ ៦៩k ផងដែរ។

 

៣. Kim Srey Eat គីម ស្រីអ៊ីត

 សម្រាប់ឆាណែលមួយនេះដែរគឺមានការបង្រៀនជាភាសាខ្មែរ ដោយរៀនអំពីប្រយោគនិងប្រធានបទសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយរៀនជាមួយជនជាតិខ្មែរផ្ទាល់តែម្តង។

 

៤. ChineseFor.Us - Learn Mandarin Chinese Online

ឆាណែលមួយនេះបង្រៀនដោយជនជាតិចិនផ្ទាល់ តែនិយាយជាភាសាអង់គ្លេស។ ឆាណែលមួយនេះស័ក្តិសមសម្រាប់អ្នកថ្នាក់ដំបូងបំផុតហើយចង់រៀនជាមួយជនជាតិចិនផ្ទាល់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia