រួសរាន់ឡើង! ស្ថានទូតអាមេរិកនៅភ្នំពេញ ប្រកាសបើកវគ្គបង្រៀនអង់គ្លេសឥតគិតថ្លៃតាមអនឡាញ ជាមួយសាស្រ្តាចារ្យល្បីៗ
ធី ស្រីល័ក្ខJULY 17 20264.7 K views

នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់លោកគ្រូ អ្នកគ្រូដែលបច្ចុប្បន្នគឺជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសឬសម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាពបន្ថែមក្នុងការប្រើប្រាស់ភាសាអង់គ្លេសឱកាសល្អបានមកដល់ហើយខណៈពេលនេះស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងតែបើកវគ្គបង្រៀនភាសាអង់គ្លេសតាមអនឡាញដោយឥតគិតថ្លៃ។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយ U.S. Embassy Phnom Penh, Cambodia បានឱ្យដឹងថា ស្ថានទូតអាមេរិកនៅភ្នំពេញ កំពុងបើកទទួលការដាក់ពាក្យអាហារូបករណ៍កម្មវិធី Online Professional English Network (OPEN) សម្រាប់វគ្គសិក្សាថ្មី(ចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦)។

 

ដូច្នេះហើយ សម្រាប់អ្នកកំពុងបំពេញការងារក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេស ហើយកំពុងស្វែងរកឱកាសដើម្បីពង្រឹងសមត្ថភាពនិងពង្រីកនូវបណ្តាញអាជីពរបស់អ្នកអាចចុះឈ្មោះចូលរៀនក្នុងវគ្គ កម្មវិធី OPEN (Online Professional English Network) ដែលជាកម្មវិធីផ្តួចផ្តើមឡើងដោយក្រសួងការបរទេសសហរដ្ធអាមេរិក ដែលផ្តល់អ្នកចូលរួមនូវវគ្គសិក្សាឥតគិតថ្លៃ និង មានគុណខ្ពស់តាមប្រព័ន្ធអនឡាញក៏ដូចជាធនធានផ្សេងៗសម្រាប់អ្នកអប់រំ និង អ្នកសិក្សា ផ្នែកភាសាអង់គ្លេសទូទាំងសាកលលោក។ សម្រាប់ព័ត៌មានបន្ថែម សូមដាក់ពាក្យឥឡូវនេះ៖​ https://www.cognitoforms.com/.../_2026OnlineProfessionalE...

 

គួរបញ្ជាក់ថា ស្ថានទូតអាមេរិក ផ្តល់អាហារូបករណ៍ សម្រាប់ការអភិវឌ្ឍន៍ជំនាញតាមប្រព័ន្ធអនឡាញ ជាមួយសាស្ត្រាចារ្យល្បីៗ ក្នុងវិស៏យនេះ។ ចាប់បើកទទួលពាក្យពីពេលនេះហើយ ចំណែកកាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃទី២៧ ខែសីហា ២០២៦ ៕

២៨

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia