នៅអំឡុងពេលអាកាសធាតុក្តៅ បរិមាណថាមពលអគ្គិសនីប្រើប្រាស់ប្រចាំខែប្រាកដជាអាចមានការកើនឡើងខ្លាំងជាងមុនមិនខានឡើយ ដូច្នេះបងប្អូនមួយចំនួនប្រហែលជាចង់ដឹងពីវិធីងាយៗក្នុងការសន្សំសំចៃការប្រើភ្លើងអគ្គិសនីពេលខែក្តៅនេះ។ ជាមួយគ្នានោះដែរ ខាងក្រោមនេះជាវិធីសន្សំសំចៃថាមពលអគ្គិសនីដែលបងប្អូនអាចសាកល្បងបាន៖
យោងតាមការចេញផ្សាយដោយអាជ្ញាធរអគ្គិសនីកម្ពុជាបានឱ្យដឹងថា ចំណុចដែលគួរតែកាត់បន្ថយការប្រើប្រាស់នោះមានដូចជា៖
១. ការប្រើប្រាស់ឆ្នាំងដាំបាយ
២. កង្ហា
- សម្អាតកង្ហារឱ្យបានញឹកញាប់
- ជ្រើសរើសទំហំកង្ហារដែលសមល្មមនឹងតម្រូវការ
- ដកខ្សែរភ្លើងចេញពេលឈប់ប្រើ
៣. អំពូលភ្លើង
- ប្តូរប្រើអំពូលភ្លើងដែលសុីភ្លើងតិចដូចជាអំពូល LED ជាដើម
- សម្អាតអំពូល ចានអំពូល ឱ្យបានញឹកញាប់
៤. ម៉ាស៊ីនត្រជាក់
- ធ្វើការសម្អាតម៉ាស៊ីនត្រជាក់រាល់ ៦ខែម្តង
- កុំយករបស់ក្តៅចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
- កម្រិតសីតុណ្ហភាពកុំឱ្យត្រជាក់ពេក អាចត្រឹម ២៥អង្សា
- ជ្រើសរើសទំហំម៉ាស៊ីនត្រជាក់ដែលសមស្របនឹងទំហំទីតាំងឬទំហំបន្ទប់
- បិទទ្វារ និងបង្អួចនៅពេលដែលម៉ាស៊ីនត្រជាក់កំពុងដំណើរការ
៥. ឆ្នាំងអ៊ុត
- អ៊ុតខោអាចច្រើនតែម្តង កុំអ៊ុតខោអាវតិចៗច្រើនដង ហើយពេលអ៊ុតកុំបាញ់ទឹកសើមពេក
- គ្រលាស់ខោអាវមុនហាល កាត់បន្ថយកុំឱ្យមានភ្លឺច្រើនដែលធ្វើឱ្យត្រូវអ៊ុតយូរ
៦. កំសៀវដាំទឹក
- ដាំទឹកក្នុងចំណុះដែលត្រូវការប្រើ ដកភ្លើងចេញពេលទឹកពុះ
- សម្អាតកំសៀវដាំទឹកឱ្យស្អាតជានិច្ច ចៀសវាងថយចុះនៃកំដៅរបស់កំសៀវ
៧. ទូរទស្សន៍
- កុំបិទទូរទស្សន៍ដោយប្រើតេឡេ ត្រូវចុចប៊ូតុងបិទទូរទស្សន៍តែម្តង ហើយដកខ្សែរភ្លើងងចេញពេលឈប់មើល
- ដាក់ទូរទស្សន៍ឱ្យឃ្លាតពីជញ្ជាំងយ៉ាងតិច ១០ស.ម និងកន្លែងដែលមានខ្យល់ចេញចូល
៨. ទូរទឹកកក
- ដាក់ទូទឹកកកយ៉ាងតិច ១៥ស.មពីជញ្ជាំង រើសទូទឹកកកដែលសមរម្យហើយកុំក្លាហ្សេរបស់ណាមិនចាំបាច់
- ជ្រើសរើសកន្លែងដាក់ទូរទឹកកកដែលឆ្ងាយពីរបស់ដែលមានចំហាយក្តៅ ចៀសវាងបើទូទឹកកកញឹកញាប់
៩. កុំព្យូទ័រ
- បិទម៉ូនីទ័របើមិនប្រើលើសពី១០នាទី ជ្រើសរើសកុំព្យូទ័រដែលមានប្រព័ន្ធសន្សំសំចៃអគ្គិសនី
- បិទកុំព្យូទ័រនៅពេលមិនប្រើប្រាស់រយៈពេលយូរ (ច្រើនជាង២០នាទី)
១០. ម៉ាស៊ីនបោកខោអាវ
- ដាក់ខោអាវបោកឱ្យច្រើនតាមម៉ាស៊ីនកំណត់ ត្រាំខោអាវមុនដោកបោកជួយឱ្យសម្អាតបានស្អាតល្អ
សូមបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់អគ្គិសនី អ្នកប្រើប្រាស់ត្រូវតាមដានការប្រើប្រាស់ដោយខ្លួនឯង និងប្រើប្រាស់ដោយសន្សំសំចៃតាមរបៀបខាងលើងផងដែរ៕