យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឱ្យដឹងថា ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅ ធ្វើដំណើរលើផ្លូវល្បឿនលឿនបាន ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖
សម្រាប់ពលរដ្ឋខ្មែរ
សម្រាប់ជនបរទេស
- បណ្ណសម្គាល់យានជំនិះ
- លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព
- លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់
ដោយឡែកក្នុង ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
គូសបញ្ជាក់ផងដែរថា ការស្នើសុំលតាបត្រនេះគឺស្នើសុំដោយឥតគិតថ្លៃ ហើយបងប្អូនអាចធ្វើការស្នើសុំនៅទីតាំង៖
- មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
- មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉លមានជ័យ (AEON3)ជាន់ទី១ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕