ចំពោះ សមាជិកប.ស.ស ទាំងអស់ដែលបានទៅមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស ហើយជួបភាពមិនប្រក្រតីណាមួយកំឡុងពេលប្រើប្រាស់សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៅតាមមូលដ្ឋានសុខាភិបាលដៃគូប.ស.ស ដែលអាចបង្កឱ្យមានផលប៉ះពាល់ទៅដល់លោកអ្នកគឺអាចប្តឹងទៅកាន់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ QR Code ខាងក្រោមនេះបាន។
ជាមួយគ្នានោះដែរ ចំពោះភាពមិនប្រក្រតី ដែលសមាជិកប.ស.ស ចាំបាច់ត្រូវប្តឹងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានដូចជា៖
១. ការតម្រូវឱ្យសមាជិក ប.ស.ស បង់ប្រាក់បន្ថែមលើការព្យាបាលដែលជាក់ស្តែងជាបន្ទុករបស់ ប.ស.ស
២. ការទារសគុណពីសមាជិក ប.ស.ស ចំពោះការប្រើប្រាស់ប័ណ្ណសមាជិកប.ស.ស ដោយមន្រ្តីឬបុគ្គលិកប.ស.ស ឬបុគ្គលិកមូលដ្ឋានសុខាភិបាលដៃគូប.ស.ស
៣. ការមិនទទួលបាន ឱសថគ្រប់ចំនួនតាមវេជ្ជបញ្ជា
៤. ការបើកផ្តល់ឱសថឱ្យសមាជិកប.ស.ស ដោយមិនបានឆ្លងកាត់ការពិគ្រោះជំងឺ
៥. ការមិនទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលរៀងរាល់ពេលពិនិត្យផ្ទៃពោះ ឬពេលទទួលវ៉ាក់សាំងបង្ការជំងឺដល់កូន
៦. ការមិនបានទៅប្រើប្រាស់សេវា ប.ស.ស នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ប៉ុន្តែបែរជាមានទិន្នន័យប្រើប្រាស់សេវានៅក្នុងប្រព័ន្ធរបស់ ប.ស.ស
៧. ករណីសង្ស័យអំពី ការឃុបឃិតគ្នារវាងបុគ្គលិកសុខាភិបាលនិងសមាជិក ប.ស.ស ដោយរៀបចំឯកសារបញ្ជាក់មិនពិតក្នុងគោលបំណងកេញចំណេញអត្ថប្រយោជន៍ណាមួយរបស់ ប.ស.ស។
គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមទៀតអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៦ ឬ ១២៩៧ ឬតាមរយៈផេកផ្លូវការរបស់បេឡាសន្តិសុខសង្គម៕