ពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចលេខមួយរបស់កម្ពុជា CAMFOOD CAMHOTEL EXPO នឹងរៀបចំឡើងនៅចុងខែតុលានេះ
Bunthoeun KoemSEPTEMBER 10 2025

ក្រុមហ៊ុន Informa Markets  ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ រៀបចំពិព័រណ៍ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម សមាគមចុងភៅកម្ពុជា សភាពាណិជ្ចកម្មកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសសន្និសីទសារព័ត៌មានជាផ្លូវការអំពីព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ CAMFOOD/CAMHOTEL Expo​ វិស័យផ្គត់ផ្គង់ ម្ហូប អាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ច​លេខមួយ របស់កម្ពុជា ប្រចាំឆ្នាំ​២០២៥​ ។​

 Photo 2025 09 10 08 23 37

ព្រឹត្តិការណ៍នេះចាប់បើកបង្ហាញដាក់តាំងជាផ្លូវការ ចាប់ពីថ្ងៃទី 22-24 ខែតុលា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលពិព័រណ៍ និង        សន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ។ ពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នេះងបើកបង្ហាញអំពីឧត្តមភាពនិងការវិវត្តនៃសង្វាក់ផ្គត់ផ្គង់សម្រាប់ ម្ចាស់អាជីវកម្ម ហាងកាហ្វេរ ភោជនីយដ្ឋាន សណ្ឋាគារ រីសត បារ ក្លឹប ផ្សារទំនើប មីនីម៉ាត និងអ្នកចែកចាយបន្ត ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងការវិវត្តន៍ចុងក្រោយបង្អស់ពីរសំណាក់អ្នកផ្គត់ផ្គង់នៃផលិតផលនិងសេវាកម្មទាំងក្នុងស្រុកនិងក្រៅស្រុក សម្រាប់ជាចំណេះដឹង បទពិសោធន៍ បណ្តាញទំនាក់ទំនង ការផ្គូផ្គង អាជីវកម្ម និងការស្វែងរកឱកាសថ្មីៗ​​សម្រាប់ពង្រឹងនិងពង្រីកអាជីវកម្មនៃឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងនេះ។

 Photo 2025 09 10 08 47 00

ឯកឧត្តម ឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍មានមោទនភាពក្នុងការចាប់ដៃគូជាមួយ CAMFOOD & CAMHOTEL 2025 ដែលជាការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ចរបស់យើងឱ្យឈានទៅស្តង់ដារអន្តរជាតិ។ ការប្រមូលផ្តុំរួមគ្នារវាងអ្នកជំនាញក្នុងឧស្សាហកម្ម ក្រោមដំបូលតែមួយនេះ នឹងនាំមកនូវភាពប៉ិនប្រសប់ និងគំនិតអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតកាន់តែប្រសើរ មិនត្រឹមតែជាកាតាលីករពង្រឹងសមត្ថភាពក្នុងស្រុករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យប្រទេសកម្ពុជាយើង មានធនធានគ្រប់គ្រាន់ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយភាពសំបូរបែបនិងទូលំទូលាយនៅក្នុងអាស៊ាន»

 

មួយ​ទសវត្សរ៍​កន្លង​មក​នេះ ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍​របស់​ខ្លួន។ ការមកដល់របស់ភ្ញៀវអន្តរជាតិត្រូវបានគេរំពឹងថានឹងកើនលើស 6 លាននាក់នៅឆ្នាំ 2025 ដែលជំរុញឱ្យមានតម្រូវការនៃការ ទទួលទានអាហារដែលមានគុណភាពខ្ពស់ តម្រូវការសណ្ឋាគារ និងសេវាកម្មមានការកើនឡើងជាហេតុ CAMFOOD &CAMHOTEL 2025 EXPO បានបង្កើតអោយមានព្រឹត្តិការណ៏នេះម្តងទៀតដើម្បីឆ្លើយតបតម្រូវការក្នុងឧស្សាហកម្ម​ប្រកបដោយជំនាញ​និងស្តង់ដារ។

 Photo 2025 09 10 08 23 04

លោក Gerard Leeuwenburgh អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេស ​នៃក្រុមហ៊ុន Informa Markets បានមានប្រសាសន៍ថា “CAMFOOD & CAMHOTEL បន្តធ្វើជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យផ្គត់ផ្គង់ F&B និងជាកន្លែងជួបជុំសម្រាប់អ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចរបស់កម្ពុជា។ “ដោយមានក្រសួងទេសចរណ៍ និង ក្រសួងពាណិជ្ជកម្មបន្តការគាំទ្រ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងអាជីវកម្ម យើងនៅតែប្តេជ្ញាដាក់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលលំដាប់ថ្នាក់តំបន់សម្រាប់ផ្សព្វផ្សាយបន្ថែមនៃវិស័យ បដិសណ្ឋារកិច្ច និងឧត្តមភាព F&B នៃកម្ពុជាឱ្យកាន់តែល្បឺរន្ធឺ

 

ដោយមានអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិប្រមាណជាង 250 ក្រុមហ៊ុន រួមគ្នាមកពង្រីកបណ្តាញ និងផ្សព្វផ្សាយផលិតផលផ្នែកផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងផ្សំ ប្រព័ន្ធគ្រប់គ្រងសណ្ឋាគារ ហាងកាហ្វេ ភោជនីយដ្ឋាន (POS) ឧបករណ៍ផ្ទះបាយ ឧបករណ៍ Barista តែ ស្រា និងដំណោះស្រាយបដិសណ្ឋារកិច្ចប្រកបដោយវិជ្ជាជីវៈ។ អ្នកជំនាញផ្នែកពាណិជ្ជកម្មជាង 6,000នាក់ ត្រូវបានគេរំពឹងថានឹងចូលរួម ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាវេទិកាធុរកិច្ច និងអាជីវកម្មដ៏ធំបំផុតរបស់កម្ពុជា។

 

ពិព័រណ៍CAMFOOD/CAMHOTEL ឆ្នាំ2025 មិនត្រឹមតែមានការដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេថែមទាំងមានរំលេចឡើងកម្មវិធីសំខាន់ៗចំនួន 5 ដែលរៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិជ្ជាជីវៈ និងបង្ហាញពីបេតិកភណ្ឌសិល្បៈនៃការធ្វើម្ហូបរបស់កម្ពុជាផងដែររួមមាន ៖

 

·         បទបង្ហាញពីសិល្បៈនៃការចំអិនម្ហូបច្នៃចេញពីគ្រឿងផ្សំក្នុងស្រុករួមជាមួយផលិតផលក្រៅស្រុកអមជាមួយការតុបតែងមុខម្ហូបពីសំណាក់មេចុងភៅជំនាញរៀបចំដោយសមាគមចុងភៅកម្ពុជា

·         វគ្គសិក្ខាសាលាសម្រាប់ចុងភៅ ដែលរៀបចំដោយសមាគមចុងភៅកម្ពុជា (CCA)

·         ការប្រកួតឆុងការហ្វេ

·         ការប្រកួតសេវាកម្មបម្រើស្រាក្រហម​

·         ពិព័រណ៍ការងារវិស័យទេសចរណ៍ឆ្នាំ 2025 ដោយ ក្រសួងទេសចរណ៍ (MOT) សម្រាប់ភ្ជាប់បុគ្គលដែលមាន              ទេពកោសល្យជាមួយនឹងឱកាសការងារនៅទូទាំងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។

 

Photo 2025 09 10 08 24 33

លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា “បេតិកភណ្ឌផ្នែកធ្វើម្ហូបដ៏សម្បូរបែបរបស់កម្ពុជាមិនត្រឹមតែជាប្រភពនៃមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញទេសចរណ៍ និងឱកាសពង្រីកសេដ្ឋកិច្ចផងដែរ។ តាមរយៈការបង្ហាញរសជាតិបែបប្រពៃណី រួមជាមួយនឹងបច្ចេកទេសទំនើប CAMFOOD & CAMHOTEL 2025 បានចូលរួមជំរុញឱ្យមេចុងភៅរបស់យើងបំផុសគំនិតច្នៃប្រឌិត និងលើកកម្ពស់មុខម្ហូបខ្មែរនៅលើឆាកពិភពលោកបន្ថែម។

 

លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “អនាគតនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជាពឹងផ្អែកលើកម្លាំងពលកម្មជំនាញ និងសមត្ថភាព។ តាមរយៈគំនិតផ្តួចផ្តើមដូចជា ពិព័រណ៍អាជីពទេសចរណ៍ យើងកំពុងបង្កើតឱកាសសម្រាប់យុវជនកម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនិយោជកឈានមុខគេ និងស្វែងរកការងារប្រកបដោយអត្ថន័យ”។ តាមរយៈការសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ការបង្ហាញការច្នៃប្រឌិត និងការអភិវឌ្ឍន៍អាជីព ទន្ទឹមនឹងលើកកម្ពស់អត្តសញ្ញាណកម្ពុជាតាមរយៈមុខម្ហូប និងបដិសណ្ឋារកិច្ចទំនើប CAMFOOD & CAMHOTEL 2025 គាំទ្រយ៉ាងសកម្មដល់ចក្ខុវិស័យរបស់កម្ពុជាសម្រាប់កំណើនទេសចរណ៍ប្រកបដោយចីរភាព។

 

គួរបញ្ជាក់ផងដែរថា CAMFOOD & CAMHOTEL 2025 ទទួលបានការចូលរួមជាថ្មីម្ដងទៀតពីសំណាក់អ្នកតាំងពិព័រណ៍កាលពីឆ្នាំមុនរហូតដល់ទៅ 97% ដោយនៅតែពង្រឹងតួនាទីរបស់ខ្លួនជាវេទិកា B2B ឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ការជំរុញ ការច្នៃប្រឌិត ការវិនិយោគ និងឧត្តមភាពក្នុងវិស័យផ្គត់ផ្គង់ ម្ហូបអាហារ និងបដិសណ្ឋារកិច្ច។

ការចុះឈ្មោះចូលរួមទស្សនា ឥឡូវនេះត្រូវបានបើកសម្រាប់ CAMFOOD & CAMHOTEL 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែតុលា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ម៉ោង ៦ ល្ងាច ។

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.camfoodhotel.com ឬទំនាក់ទំនងមកលេខ +855 76 667 2828/ 087 786 007 ។​

 Photo 2025 09 10 08 23 54Photo 2025 09 10 08 23 14Photo 2025 09 10 08 24 53Photo 2025 09 10 08 25 01Photo 2025 09 10 08 25 17Photo 2025 09 10 08 23 45Photo 2025 09 10 08 25 32

Photo 2025 09 10 08 24 20

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia