ពិធីចែកសញ្ញាបត្រជូនដល់និស្សិតប្រឡងបញ្ចប់ការសិក្សាលើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ MSc + ACCA ថ្នាក់បរិញ្ញាបត្រ BA + CAT កម្មវិធីសិក្សា ACCA និងកម្មវិធីសិក្សា CAT សម្រាប់ឆ្នាំ២០២៥ នៃវិទ្យាស្ថានខេមអេដ

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា CamEd Business School បានរៀបចំពិធី​ចែកសញ្ញាបត្រ ជូនដល់និស្សិត​​ដែលបាន ប្រឡងបញ្ចប់​ការសិក្សា លើថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្រ្តគណនេយ្យ និងហិរញ្ញវត្ថុ + ACCA ថ្នាក់បរិញ្ញាបត្រគណនេយ្យ និង ហិរញ្ញវត្ថុ + CAT ​​ កម្មវិធីសិក្សា ACCA និងកម្មវិធីសិក្សា CAT សម្រាប់ ​ឆ្នាំ២០២៥ ។​​ កម្ម​​វិធីចែកសញ្ញាបត្រនេះ ត្រូវបានបែកចែកចេញជាបីវេន​​ ដែលពេលរសៀលមានការ ចូលរួម ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  និងនាពេល ល្ងាចមានការអញ្ជើញ ចូលរួមក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ សមាជិកក្រុមប្រឹក្សា អាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ប្រធានគណៈកម្មាធិការគ្រប់គ្រង កម្មវិធី សិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធាន គណៈកម្មការចុះឈ្មោះនិងសមាជិភាព នៃ វិទ្យាស្ថាន គណនេយ្យករជំនាញ និងសវនករកម្ពុជា ​​​រួមជាមួយ ការចូលរួមពីអ្នកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អ្នកតំណាងស្ថាប័ន ACCA ប្រចាំនៅកម្ពុជា តំណាងក្រុមប្រឹក្សាភិបាលនៃ CamEd Business School លោក Casey Barnett នាយក CamEd Business School សាស្រ្តាចារ្យ និយោជក បុគ្គលិកខេមអេដ និស្សិត  និងអាណាព្យាបាលផងដែរ។ សម្រាប់ឆ្នាំ២០២៥​នេះ និស្សិតដែល បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី០២ លើជំនាញ វិទ្យាសាស្ត្រគណនេយ្យ និងហិរញ្ញវត្ថុ មានចំនួនសរុប ៨២នាក់ និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១១ លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ មានចំនួនសរុប ៥០៩នាក់ កម្មវិធីសិក្សាACCA មានចំនួនសរុប ៣២នាក់ និងកម្មវិធីសិក្សា CAT មានចំនួនសរុប២១នាក់។

 

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន  បានសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតក្នុងការសិក្សារហូតទទួលបានជោគជ័យ និងបាន វាយតម្លៃខ្ពស់ ចំពោះ CamEd Business School ដែលបានរួមចំណែក យ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកប ដោយគុណភាពលើវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បាន លើកទឹកចិត្តដល់និស្សិតឲ្យបន្តសិក្សារៀនសូត្រពេញមួយជីវិត និងប្រកាន់ ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃសម័យឌីជីថល និងសកលភាវូបនីយកម្ម។

9

ទទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្តែងនូវការអបអរសាទរចំពោះនិស្សិត ជ័យលាភីទាំងអស់ដែលបានបង្ហាញពីភាពអត់ធ្មត់ ការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការសិក្សា និងស្រាវជ្រាវ។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងថា ការបណ្តុះបណ្តាលលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ កំពុងដើរតួនាទី   យ៉ាងសំខាន់ ក្នុងការ ផ្គត់ផ្គង់ធនធានមនុស្សប្រកបដោយគុណភាព ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ និងការទាក់ទាញវិនិយោគនៅកម្ពុជា។

10

ដោយឡែក លោក Casey Barnett នាយកនៃ CamEd Business School ក៏បានថ្លែងអបអរសាទរ ដល់និស្សិតជ័យលាភីគ្រប់រូបដែលបាន​បញ្ចប់ការសិក្សាដោយជោគជ័យ ព្រមទាំងលើកទឹកចិត្ត ឱ្យបន្ត អភិវឌ្ឍខ្លួន តាមរយៈការសិក្សាពេញមួយជីវិត ការមានភាពក្លាហាន អត់ធ្មត់​ និងត្រៀមខ្លួនទទួលយក បញ្ហាប្រឈមថ្មីៗ។ លោកបានសង្កត់ធ្ងន់ថា និស្សិតទាំងអស់ បានខិតខំ ប្រឹងប្រែងយ៉ាង ខ្លាំងក្នុងការសិក្សាអភិវឌ្ឍ ជំនាញគិតវិភាគ ការដោះស្រាយបញ្ហា និងការងារជាក្រុម ដែលជា មូលដ្ឋាន សំខាន់សម្រាប់ការរួមចំណែកដល់គ្រួសារ សង្គម និងសហគមន៍ អន្តរជាតិ នាពេល អនាគត។ ក្នុងឱកាសនោះ លោកក៏បានជំរុញឱ្យនិស្សិតប្រកាន់ខ្ជាប់នូវ ព្រហ្មវិហារធម៌ទាំង៤ រួមមាន  មេត្តា ករុណា មុទិតា និងឧបេក្ខា ដើម្បីក្លាយជាធនធាន មនុស្សប្រកបដោយសមត្ថភាព និងសីលធម៌ សម្រាប់សង្គម និងប្រទេសជាតិ។

11

ជាមួយគ្នានេះ CamEd Business School គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយនៅកម្ពុជា ដែលទទួលបានការ ទទួលស្គាល់គុណភាពអប់រំថ្នាក់ជាតិនិងអន្តរជាតិពីស្ថាប័នល្បីៗ ដូចជា ACBSP ពីសហរដ្ឋអាមេរិក ACCA នៅ ចក្រភពអង់គ្លេស QS Stars Rating System ក្នុងកម្រិតផ្កាយប្រាំទៅលើគុណភាពបង្រៀនរបស់សាស្រ្តាចារ្យ ASEAN University Network-Quality Assurance និង Accreditation Committee of Cambodia។ ការទទួលស្គាល់ទាំងនេះ បានបង្ហាញពីគុណភាព និងកម្មវិធីសិក្សាកម្រិតអន្តរជាតិ ដែលជួយបង្កើនឱកាស ការងារដល់និស្សិត តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនអន្តរជាតិធំៗដូចជា Big 4 ជាដើម។

12131415

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia