ពិព័រណ៍ CAMBUILD និង CAMAUTO ២០២៥ ដ៏ធំនៅកម្ពុជា បានបើកដំណើរការជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
Bunthoeun KoemOCTOBER 15 2025

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥វិស័យសំណង់ និងឧស្សាហកម្មយានយន្តរបស់កម្ពុជាកំពុងតែក្លាយជាចំណុចស្នូលដ៏គួរឱ្យចាប់អារម្មណ៍ជាក់ស្តែងនៅថ្ងៃនេះ ដោយមានពិព័រណ៍អន្តរជាតិដ៏សំខាន់ពីរគឺ CAMBUILD 2025 និង CAMAUTO 2025 បានបើកសម្ពោធជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC) ដែលនឹងស្ដែងឲ្យឃើញពីជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មសំណង់ និងបច្ចេកវិទ្យាថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។

 

560189905 122277908666074431 1973447050576327127 N

 

ពិធីបើកសម្ពោធនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីគណៈអធិបតី ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិស័យឧស្សាហកម្មផ្សេងទៀតដូចជា លោក Edmund Lee, នាយកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជានិង ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។

 

560146147 1118426990485316 3014152178434500679 N

 

ពិធីបើកសម្ពោធបានប្រព្រឹត្តទៅអមជាមួយការសម្តែងរបាំជូនពរ ដែលពោរពេញទៅដោយវប្បធម៌បែបខ្មែរបុរាណ បន្ទាប់មកជាដំណើរការនៃសុន្ទរកថាសំណេះសំណាល និងពិធីប្រគល់ផ្លាកអំណរគុណដល់ដៃគូរយុទ្ធសាស្ត្រសំខាន់ៗ។ ពិធីកាត់ខ្សែបូរណ៍សម្ភោធបើកពិព័រណ៍ជាផ្លូវការប្រកបដោយភក្ដីភាព ការថតរូបអនុស្សាវរីយ៍ និងការអញ្ជើញទស្សនាស្តង់ពិព័រណ៍ជាពិសេសពីសំណាក់ភ្ញៀវកិត្តិយស VVIP ក្នុងបំណងស្វែងយល់អំពីបច្ចេកវិទ្យាដែលកំពុងតែបង្កើតអនាគតនៃឧស្សាហកម្មសំណង់ និងវិស័យយានយន្តនៅកម្ពុជា។

 

ពិព័រណ៍ CAMBUILD លើកទី ១៤ បានបន្តតាំងនាមជាវេទិកាពិព័រណ៍ដ៏សំខាន់ និងលេចធ្លោសម្រាប់បច្ចេកវិទ្យានៃឧស្សាហកម្មសំណង់នៅកម្ពុជា ដោយបានក្លាយជាមជ្ឍមណ្ឌលភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាអន្តរជាតិ និងអ្នកជំនាញឧស្សាហកម្មក្នុងស្រុក ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំនេះ ពិព័រណ៍ CAMBUILD មានអ្នកតាំងបង្ហាញផលិតផលប្រមាណជាង ១០០ ក្រុមហ៊ុន ដែលមកពីជាង ១៥ ប្រទេស ដែលនាំមកនូវសម្ភារៈសំណង់សម័យថ្មី បច្ចេកវិទ្យាសំណង់ទំនើប និងប្រព័ន្ធមេកានិច-អគ្គីសនី (M&E)ដែលមានសុវត្តិភាពខ្ពស់។

 

ក្នុងពេលជាមួយគ្នានេះដែរ CAMAUTO 2025 កំពុងតែបង្ហាញពីសក្ដានុពលនៃការរីកចម្រើនឥតឈប់ឈរនៃឧស្សាហកម្មយានយន្តនៅកម្ពុជា ដោយមានការតាំងបង្ហាញពីផ្នែកអាគុយ គ្រឿងបន្លាស់ សម្ភារៈជួសជុល ឧបករណ៍ឧស្សាហកម្ម និងដំណោះស្រាយយានយន្តថ្មីៗ។ ពិព័រណ៍ទាំងពីរនេះបានរំពឹងថានឹងទាក់ទាញអ្នកជំនាញឧស្សាហកម្មច្រើនជាង ៦,០០០នាក់ រួមមានអ្នកសាងសង់ អភិវឌ្ឍន៍អាគារ វិស្វករ ជំនាញយានយន្ត និងអ្នកវិនិយោគជាដើម។--

 

561019884 122277907736074431 3933386436771212015 N

 

លោក Edmund Lee មានប្រសាសន៍ថា៖ «ការរៀបចំពិព័រណ៍ទាំងពីរនៅទីតាំងតែមួយនេះ ជាការបង្ហាញនូវសក្តានុពល និងការរួមបញ្ចូលគ្នាដែលមានភាពស៊ីសង្វាក់គ្នារវាងឧស្សាហកម្មសំណង់ស្តង់ដារពិភពលោក និងឧស្សាហកម្មយានយន្ត ដែលជាគ្រឿងផ្សំមួយដ៏សំខាន់ក្នុងការបង្កើតសហគមន៍ដែលអាចរស់នៅបាននិងមាននិរន្តរភាព។»

 

561096360 122277908396074431 5715790000222936820 N



ក្នុងសុន្ទរកថារបស់ ឯកឧត្ដម ឡៅ ទិព្វសីហា
មានប្រសាសន៍ឡើងថា៖ «ពិព័រណ៍ទាំងពីរនេះនឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងដ៏សំខាន់រវាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍អន្តរជាតិ ដែលនាំមកនូវបច្ចេកវិទ្យា ឯកទេស និងដំណោះស្រាយទំនើបៗ ដែលនឹងស្ថាបនាអនាគតរបស់វិស័យសំណង់ ឧស្សាហកម្ម និងយានយន្តនៅកម្ពុជា។ វាមិនត្រឹមតែជាឱកាសអាជីវកម្មប៉ុណ្ណោះទេ តែវាជាវិថីនៃការអភិវឌ្ឍន៍ដែលមាននិរន្តរភាព និងឯករាជនៃបច្ចេកវិទ្យារបស់ប្រទេសជាតិផងដែរ។»

 

ការគាំទ្រ និងចូលរួមដ៏ខ្លាំងពីសំណាក់អន្តរជាតិ ដែលក្នុងនោះមានប្រទេសវៀតណាម ចិន ម៉ាឡេស៊ី អ៊ីតាលី និងកូរ៉េត្បូង ដែលសម្លឹងឃើញពីសារៈសំខាន់ និងឱកាសកាន់តែខ្ពស់នៅទីផ្សារប្រទេសកម្ពុជា ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ដំណោះស្រាយឧស្សាហកម្មសម័យថ្មីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

 

ក្រៅពីការតាំងពិព័រណ៍ នៅក្នុងកម្មវិធីក៏មានវេទិកាបង្ហាញពីជំនាញបច្ចេកទេស ដែលផ្តល់ចំណេះដឹងសំខាន់ៗដូចជា៖ នីរន្តភាពនៃសំណង់ អគារ (Green Building Certification), ការរចនាប្រព័ន្ធថាមពលដោយប្រសិទ្ធិភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្មនិរន្តរភាព និងអនាគតរបស់ «Smart Mobility»។ ក្រុមភ្ញៀវកិត្តិយស VIP និងគណៈប្រតិភូស្ថាប័ននានា នឹងត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកតាំងបង្ហាញ ដើម្បីបង្កើតឱកាសចូលរួមកាន់តែស្និតស្នាល និងពិសេសក្នុងការវិនិយោគ និងសហការនាពេលអនាគត។

 

559559168 1118426680485347 7858683221084909171 N

 

ពិព័រណ៍ CAMBUILD 2025 និង CAMAUTO 2025 ត្រូវបានគាំទ្រជាផ្លូវការដោយ ក្រសួងពាណិជ្ជកម្ម និងទទួលបានការគាំទ្រដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រុមប្រឹក្សាវិស្វករកម្ពុជា ក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា និងសមាគមអាស៊ានសម្រាប់វិស្វកម្ម និងបច្ចេកវិទ្យា។ ដៃគូរយុទ្ធសាស្ត្រសំខាន់ៗរួមមាន សមាគមអ្នកវិនិយោគសំណង់ និងស្ថាបត្យករកម្ពុជា (CICAA) និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ជាដៃគូរជាផ្លូវការ។

 

ពិព័រណ៍នឹងបើកចាប់ពី ថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC), រាជធានីភ្នំពេញ។ បើករៀងរាល់ថ្ងៃ ពីម៉ោង ១០:០០ ព្រឹក ដល់ ៦:០០ ល្ងាច។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cambuild.com ឬទំនាក់ទំនងផ្ទាល់ទៅកាន់អ្នករៀបចំកម្មវិធី៕ 

 

560665183 1118426907151991 1358474722742608029 N

560067402 122277910862074431 5437246382452088641 N

559710966 1118426897151992 4624012820463601118 N

561896335 122509223144499794 4497960918583486332 N

563456391 836982915523705 8709872058839357052 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia