បើនិយាយពីវិស័យធនាគារនៅប្រទេសកម្ពុជាយើង ឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងបច្ចុប្បន្នមានធនាគាបរទេសធំៗជាច្រើនបានចូលមកទីផ្សារកម្ពុជាជាហូរហែរនិងកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជាយ៉ាងមមាញឹកផងដែរ។
និយាយជុំវិញវិស័យធនាគារនៅកម្ពុជា ប្រហែលបងប្អូនមួយចំនួនមិនបានដឹងទេថាមានធនាគាររបស់ខ្មែរយើងចំនួន២ធំៗបានបោះជំឈានពង្រីកខ្លួនដល់ប្រទេសជិតខាងយើងហើយធនាគារទាំង២នេះមានដូចជាងក្រោមនេះ។
១. ធនាគារ អេស៊ីលីដា
ធនាគារ អេស៊ីលីដាបានឈានជើងចូលទីផ្សារប្រទេសឡាវកាលពីឆ្នាំ២០០៨មកម្ល៉េះ ហើយបានក្លាយជាធនាគាររបស់ខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តដែលបានពង្រីកសាខាដល់អន្តរជាតិ។ មកដល់ពេលនេះ ធនាគារ អេស៊ីលីដា នៅប្រទេសឡាវពង្រីកសាខាបានចំនួន៣៧សាខានៅក្នុងខេត្តចំនួន១៥ហើយ។ បច្ចុប្បន្នធនាគារ អេស៊ីលីដានៅឡាវកំពុងបម្រើសេវាធនាគារពាណិជ្ជយ៉ាងពេញលេញមានដូចជាសេវាសន្សំ សេវាកម្ចីនិងសេវាផ្សេងៗទៀតផងដែរ។
២. ធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ាក៏ជាធនាគាររបស់ខ្មែរដែលបានពង្រីកខ្លួនទៅដល់ប្រទេសឡាវដូចធនាគារ អេស៊ីលីដាផងដែរ។ ធនាគារ កាណាឌីយ៉ាបានហក់ចូលទីផ្សាររបស់ប្រទេសឡាវនៅក្នុងឆ្នាំ២០១៥ ហើយមកដល
បច្ចុប្បន្នបានពង្រីកសាខានៅក្នុងប្រទេសឡាវបានប្រហែល៣សាខាហើយ។ ធនាគារ កាណាឌីយ៉ា នៅប្រទេសឡាវមានផ្ដល់សេវាដូចជា កម្ចីអាជីវកម្មខ្នាតតូចនិងមធ្យម កម្ចីទិញផ្ទះនិងសេវាធនាគាបុគ្គលជាដើម៕
សូមបញ្ជាក់ផងដែរ ធនាគារ អេស៊ីលីដា និងធនាគារ កាណាឌីយ៉ាគឺជាធនាគារខ្មែរដែលមានម្ចាស់ភាគហ៊ុនធំជាខ្មែរ។ ធនាគារ អេស៊ីលីដាបច្ចុប្បន្នមានទ្រព្យសកម្មប្រមាណជាងជិត១២ពាន់លានដុល្លារជាប់ជាធនាគារធំបំផុតទី២។ ចំណែកធនាគារ កាណាឌីយ៉ាមានទ្រព្យសកម្មប្រមាណជាជិត៩ពាន់លានដុល្លារជាប់ជាធនាគារធំបំផុតទី៣នៅកម្ពុជា៕


