ចេញហើយ! នេះជាទំហំពាណិជ្ជកម្ម នាំចេញនាំចូលរវាងកម្ពុជានិងសហរដ្ឋអាមេរិកគិតត្រឹម១១ខែឆ្នាំ២០២៥
Bunthoeun KoemDECEMBER 11 20251.5 K views

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ចាប់ពីខែមករារហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទំហំជាង១១.៨៧ពាន់លានដុល្លារ កើនឡើងជាង២៧.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំ ៩.៣ពាន់លានដុល្លារ។

 

472779473 8761181127323676 8363993967573312902 N

 

របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែមកនេះ កម្ពុជាបាននាំទំនិញសំខាន់ៗទៅកាន់សហរដ្ឋអាមេរិកសរុបចំនួនជាង ១១.៥ ពាន់លានដុល្លារ កើនឡើង ២៧.១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំចាស់ដែលមានតម្លៃត្រឹមតែជាង ៩ ពាន់លានដុល្លារ។ សម្រាប់ការនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញគឺមានតម្លៃជាង ៣៦៧ លានដុល្លារ កើនឡើង ៥០.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំចាស់ដែលមានតម្លៃប្រមាណ ២៤៤ លានដុល្លារ។ 

 

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំជាងគេក្នុងការនាំចេញទំនិញរបស់កម្ពុជាដែលមានតម្លៃសរុបជាង ១១.៥ ពាន់លានដុល្លារ ខណៈការនាំចេញទៅទីផ្សារវៀតណាមមានជាង ៣.៣ ពាន់លានដុល្លារ នាំចេញទៅទីផ្សារចិនមានតម្លៃជាង ១.៥ ពាន់លានដុល្លារ និងការនាំចេញទៅទីផ្សារជប៉ុនមានតម្លៃជាង ១.៤ ពាន់លានដុល្លារ៕

 

Photo 2025 12 11 16 05 43

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia