ដំណឹងល្អ! តាមការស្នើសុំរបស់កម្ពុជា ថៃសម្រេចមិនយកកម្រៃសេវាចំពោះយានយន្ត ឆ្លងកាត់សា្ពនស្ទឹងបត់-បាងណងអៀងទេ
Bunthoeun KoemJUNE 18 20241.4 K views

ជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមស្ពានមិត្ដភាពកម្ពុជា-ថៃ ឬស្ពានស្ទឹងបត់-បាងណងអៀង ខណៈរាជរដ្ឋាភិបាលប្រទេសថៃបានសម្រេចមិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះនោះឡើយ បន្ទាប់ពីមានការស្នើសុំរបស់ភាគីប្រទេសកម្ពុជា។

448546684 783073100670353 2297107420930532504 N

យោងតាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ។

ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។

សូមជម្រាបថា ស្ពានមិត្ដមានកម្ពុជា-ថៃនេះ មានទីតាំងឋិតនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) នៅផ្ទៃខាងលើស្ពាន ដោយក្នុងនោះរួមមាន៖ តួស្ពានប្រវែង១៣០ម៉ែត្រ នៅក្នុងទឹកដីកម្ពុជាប្រវែង៦៥ម៉ែត្រ នៅក្នុងទឹកដីថៃ ប្រវែង៦៥ម៉ែត្រ៕

448588013 783073114003685 139277096242659916 N

Fn 2019 04 22 13 03 45 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia