Cambodia Sport+ អបអរសាទរក្រុមហែលទឹកពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយ ៤៦ គ្រឿង ពីការប្រកួតនៅម៉ាឡេស៊ី
ធី ស្រីល័ក្ខ•NOVEMBER 4 2026•20 views

(ភ្នំពេញ)៖ មោទនភាពថ្មីមួយទៀតសម្រាប់វិស័យកីឡានៅកម្ពុជា! ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា បានបញ្ចប់ការប្រកួតនៅប្រទេសម៉ាឡេស៊ី ដោយដណ្ដើមបានមេដាយសរុបចំនួន ៤៦គ្រឿង។ ក្នុងនោះមេដាយមាសមានចំនួន ១១គ្រឿង, ប្រាក់ ១៦គ្រឿង, និងសំរឹទ្ធ ១៩គ្រឿង ដែលដណ្តើមបានពីព្រឹត្តិការណ៍ Southeast Asia Finswimming Championship 2026 និង Southeast Asia Age Group Finswimming Championship 2026។

 2026 11 04 13.35.412026 11 04 13.35.46

ព្រឹត្តិការណ៍ប្រកួតនេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។ អ្វីដែលកាន់តែគួរឱ្យមានមោទនភាពនោះគឺ លទ្ធផលឆ្នាំនេះបានកើនឡើងដល់ទៅ ៣៦មេដាយ បើធៀបនឹងការប្រកួតឆ្នាំ២០២៥ ដែលកម្ពុជាទទួលបាន ១០មេដាយ។ ជោគជ័យនេះបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ការតាំងចិត្ត និងការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ក្នុងការប្រកួតលើឆាកអន្តរជាតិ។

2026 11 04 13.37.162026 11 04 13.37.26 

CAMBODIA SPORT+ ពិតជាមានមោទនភាព និងសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏ល្អនេះ ដែលកើតចេញពីការខិតខំរបស់កីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកកម្ពុជា។ មេដាយទាំង ៤៦គ្រឿង គឺជាលទ្ធផលនៃការតាំងចិត្ត និងការតស៊ូ ដើម្បីនាំយកកិត្តិយសជូនជាតិ ព្រមទាំងជាកម្លាំងចិត្តសម្រាប់អត្តពលិកខ្មែរបន្តដណ្ដើមជោគជ័យក្នុងការប្រកួតអន្តរជាតិនាពេលខាងមុខ។

 CAMBODIA SPORT+ ភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹក សាកសមសម្រាប់គ្រប់សកម្មភាព។

 2026 11 04 13.37.312026 11 04 13.37.352026 11 04 13.37.39

អ៊ូអរមែនទែននៅមាត់បឹងតាកែវ! Cambodia Sport+ ចេញមុខឧបត្ថម្ភធំ ក្នុងកម្មវិធីរត់សម្រាប់មហាជន ចម្ងាយ ១០ គ.ម អបអរសាទរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦

(តាកែវ)៖ បឹងតាកែវ ដែលថ្មីៗនេះទើបតែដាក់សម្ពោធរូបសំណាកបង្កងយក្សបាញ់ទឹក ក៏ជាទីតាំងចាប់ផ្តើមនៃព្រឹត្តិការណ៍ «រត់សម្រាប់មហាជន ចម្ងាយ ១០ គ.ម» ក្រោមការឧបត្ថម្ភទាំងស្រុងពី Cambodia Sport+។ កម្មវិធីនេះ បានប្រមូលផ្តុំអ្នកស្រឡាញ់កីឡាជាច្រើនមកចូលរួមរត់ហាត់ប្រាណ អមជាមួយចង្វាក់ភ្លេងពី DJ ទាំង ៣ រូប កាន់តែបន្ថែមភាពសប្បាយរីករាយដល់ព្រឹត្តិការណ៍អបអរសាទរបុណ្យអុំទូកខេត្តតាកែវ។

2026 11 02 14.41.53

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តតាកែវ ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦ ក្រោមការអញ្ជើញចូលរួមដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ សម្រាប់បងប្អូនដែលបានចូលរួម នឹងត្រូវចេញដំណើរពីមាត់បឹងតាកែវ រត់ឆ្លងកាត់រង្វង់មូលអូរចំបក់ និងរង្វង់មូលវិមានឯករាជ្យ មុននឹងត្រឡប់មកកាន់ទីផ្តាច់ព្រ័ត្រ ដោយអ្នកឈ្នះនឹងទទួលបានមេដាយ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ផងដែរ។

2026 11 02 14.42.01

ក្រោមការឧបត្ថម្ភទាំងស្រុងពី Cambodia Sport+ កម្មវិធីរត់សប្បុរសធម៏នេះ បានបង្កើតឱកាសឱ្យបងប្អូនជាច្រើនបានជួបជុំគ្នា ចូលរួមធ្វើលំហាត់ប្រាណដើម្បីសុខភាព និងពង្រឹងស្មារតីសាមគ្គីភាពក្នុងសហគមន៍។ នេះ ក៏ជាគោលដៅចម្បងមួយរបស់ Cambodia Sport+ ដែលតែងតែចូលរួមគាំទ្រព្រឹត្តិកាណ៍កីឡាជាច្រើនលើកច្រើនសារ ដើម្បីឱ្យយុវជន និងប្រជាជនគ្រប់វ័យកាន់តែស្រឡាញ់ចូលចិត្តការលេងកីឡា និងយកចិត្តទុកដាក់លើសុខភាពកាន់តែខ្លាំង។

2026 11 02 14.42.06

គួរបញ្ជាក់ផងដែរថា កន្លងមក CAMBODIA SPORT+ បានសហការជាមួយក្លឹបរត់ Garmin Run Club និង Neak Run Club ដើម្បីជំរុញការហាត់ប្រាណក្នុងសហគមន៍ ព្រមទាំងឧបត្ថម្ភកីឡាបាល់ទះ និងប្រដាល់ឃីកបុកស៊ីង ដើម្បីបង្កើនឱកាសដល់កីឡាករ កីឡាការិនីខ្មែរ និងរួមចំណែកដល់ការរីកចម្រើននៃវិស័យកីឡាជាតិ៕

Cambodia Sport+ ភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹក ល្អសម្រាប់រាងកាយ និងសុខភាព

 2026 11 02 14.42.112026 11 02 14.42.20

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia