អបអរសាទរ! អង្ករ១ប្រភេទរបស់កម្ពុជា ទទួលបានពានរង្វាន់មាសពីកម្មវិធីប្រកួត ចិន-អាស៊ាន
Sambat SokhlangNOVEMBER 1 2023237 views

អង្ករខ្មែរអស្ចារ្យណាស់ ខណៈកាលពីពេលថ្មីៗនេះ អង្ករពូជស្រូវសែនក្រអូបកម្ពុជាបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ដែលជាកម្មវិធីដែលរៀបចំដោយ វិទ្យាសាស្រ្តស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្ត Guangxi និងមជ្ឈមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន។

 

13

 

ជាលទ្ធផលពីការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ដែលក្នុងនោះមានចំនួន ១២ ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ ប្រទេស និងចំនួន ៤៩ ប្រភេទ មកពីតំបន់ស្វយត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន។ ក្នុងនោះ អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវសែនក្រអូប ត្រូវបានទទួលស្គាល់ស្គាល់ដោយ គណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់របស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។

 

397449510 709695174516829 421418268104282029 N

 

ថ្លែងក្នុងឱកាសនៃការទទួលបានពានរង្វាន់មាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានធ្វើការអំពាវនាវដល់ប្រជាកសិករទាំងអស់ បន្តខិតខំការងារដាំដុះដែលប្រកបដោយគុណភាពនិងមោទនភាពនេះជាបន្តទៀត។ ព្រោះការទទួលបានពានរង្វាន់មាសនេះ នឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើងនិងមានទីផ្សារកាន់តែទូលំទូលាយថែមទៀត៕

 

397432244 709695221183491 821922922790001885 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia