ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា៖ កម្ពុជា​អាច​មានកំណើន​សេដ្ឋកិច្ចលើសថៃ ក្នុងរយៈពេល៧៥ឆ្នាំទៀត បើអនុវត្តគោលនយោបាយ ៦ចំណុចនេះ
Kan DaraMAY 6 2026458 views

 លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានព្យាករណ៍ថា ក្នុងរយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ។

 

លោកបានសរសេររៀបរាប់នៅលើគណនី Facebook Page ផ្ទាល់ខ្លួនកាលពីព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ ដោយរំលេចនូវសកម្មភាពគោលនយោបាយចំនួន ៦ ចំណុចដើម្បីបង្កើនចំនួនប្រជាជន និងកម្លាំងពលកម្មនៅកម្ពុជា៖

 

១/. ការឈប់សម្រាកមាតុភាពរយៈពេល ៦ ខែ

/. បណ្ណមានតម្លៃ ១០០ ដុល្លារ សម្រាប់មត្តេយ្យសិក្សា

/. ការធានារ៉ាប់រងសុខភាពរបស់ ប.ស.ស សម្រាប់ការព្យាបាលពេលមានកូន

/. ប្រាក់រង្វាន់ ៣.០០០ ដុល្លារ សម្រាប់គូស្វាមីភរិយាដែលមានកូនទីបី និងកូនទីបួន ឬច្រើនជាងនេះ

/. ចៀសវាងការជ្រើសរើសទាហានដោយការបង្ខិតបង្ខំសម្រាប់យុវជន

៦. ការទាក់ទាញប្រជាជនខ្មែរដែលនៅក្រៅប្រទេស និងអ្នកជំនាញមួយចំនួនឱ្យត្រឡប់មកកម្ពុជាវិញ

 

លោក Casey Barnett បានបញ្ជាក់បន្ថែមទៀតថា ដើម្បីផ្តល់ថវិកាសម្រាប់គោលនយោបាយទាំងនេះ យើងអាចបង្កើនពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពង្រីកការប្រមូលពន្ធអចលនទ្រព្យឱ្យគ្របដណ្តប់ទូទាំងប្រទេស។ បច្ចុប្បន្ននេះ ពន្ធអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ ០,១% នៃ ៨០% នៃតម្លៃទីផ្សារនៃអចលនទ្រព្យប៉ុណ្ណោះ។ នៅសហរដ្ឋអាមេរិក ពន្ធអចលនទ្រព្យប្រចាំឆ្នាំស្ថិតក្នុងចន្លោះពី ០,៥% ទៅ ២%៕

 Screenshot 2026 05 06 at 10.18.08 in the Morning

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia