មកដឹងពេលវេលាបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ ខណៈកូរ៉េទើបស៊ីញេផ្ដល់ថវិកាឲ្យធ្វើ
Bunthoeun KoemDECEMBER 9 20221.5 K views

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលកូរ៉េ បានធ្វើការចុះហត្ថលេខាលើប្រាក់កម្ចីជិត ២៥០ លានដុល្លារសម្រាប់ការសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីផ្សារចាស់ទៅជ្រោយចង្វារ និងជ្រោយចង្វារទៅអរិយក្សត្រហើយ ។ យ៉ាងណាក្រោយពីទទួលបានថវិកាខាងលើ មន្ដ្រីជនខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហើញពីពេលវេលានៅក្នុងការបើកការដ្ឋានសាងសង់ផងដែរ។

84 D173 C3 6 C1 E 47 D6 B09 B C2 F7 F3 C

យោងតាមការចុះផ្សាយពីក្រសួង ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា​ និងទំនាក់ទំនងសាធារណៈ​ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃនេះថា គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដ៏សំខាន់នេះនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៣ខាងមុខ។

តែយ៉ាងណា មុនឈានដល់ការបើកការដ្ឋាន ក្រសួងនឹងធ្វើការជាមួយរដ្ឋាភិបាលកូរ៉េ លើការជ្រើសរើសក្រុមហ៊ុនសាងសង់ ព្រមទាំងដំណោះស្រាយផលប៉ះពាល់ផងដែរ។ ជាមួយគ្នានេះឯកឧត្ដម ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានលំនៅឋាន ដែលមានដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ អរិយក្សត្រ សូមចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការដោះស្រាយផលប៉ះពាល់ ដើម្បីឲ្យការអនុវត្ដការសាងសង់ស្ពាននេះអនុវត្ដទៅបានយ៉ាងរលូន។

សូមជម្រាបថា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

Abc E3207 7 E48 4 A E3 A900 Dc D8 D D9

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia