មិនមែន១ មិនមែន២ តែគិតមកដល់ពេលនេះកម្ពុជាមានអគារកម្ពស់លើស ៤០ ជាន់សរុប ៥២ អគារ
Srey NuthJUNE 28 2023792 views

រយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះយើងសង្គេតឃើញថា អគារខ្ពស់ៗជាច្រើនដែលកំពុងរះ សន្លឹមទាំងក្នុងរាធានីភ្នំពេញនឹងតាមបណ្ដាលខេត្តនានាផងដែរ។ ជាក់ស្ដែងបច្ចុប្បន្ននេះកម្ពុជាមានអគារកម្ពស់លើស ៤០ ជាន់សរុប ៥២ អគារ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា គិត​មក​ពេល​នេះ ​នៅ​កម្ពុជា​មាន​អគារ​ចាប់​ពី​កម្ពស់​ ៥ ​ជាន់​ឡើង​ទៅ​នៅ​កម្ពុជា គឺ​មាន​ចំនួន ២ ៥៨៦ អគារ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ១ ៧១១​ អគារ ខេត្ត​ព្រះ​សីហនុ ៩៩០​ អគារ បន្ទាយ​មាន​ជ័យ ១៤២​អគារ ខេត្ត​ផ្សេង​ទៀត ៤៣​ អគារ។ សម្រាប់​អគារ​ដែល​ខ្ពស់​បំផុត​ចាប់​ពី​ ៤០​ ជាន់​ឡើង​ទៅ​ មាន​ចំនួន ៥២​ អគារ

Fn 2023 06 23 17 42 38 0

ក្នុងនោះឯកឧត្តមក៏បានបន្ថែមថា ចំពោះបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន ៥៧៤គម្រោង។ សំណង់លំនៅឋានប្រភេទល្វែងមានចំនួន ៤ម៉ឺនខ្នងក្នុងរយៈពេល៥ខែនេះ

បើតាមការបញ្ជាក់របស់ឯកឧត្តម សម្រាប់រាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ ៨០ម៉ឺនលំនៅឋាន បើគិតជាមធ្យមមានតម្រូវការលំនៅឋាន ប្រមាណជាង ៥ម៉ឺនលំនៅឋានក្នុង១ឆ្នាំ

អត្ថបទដោយ៖ ឌឿក ស្រីនុត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia