កម្ពុជារំពឹងថានៅឆ្នាំ ២០២៤ សេដ្ឋកិច្ចនឹងកើនខ្ពស់ក្នុងរង្វង់ ៦,៦ភាគរយ ដែលអាចបង្កើតការងារបាន២២ម៉ឺ.ននាក់
Sambat SokhlangFEBRUARY 9 2024128 views

យោងតាមរបាយការណ៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៨ ខែ កុម្ភៈ កន្លងទៅបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះនេះ កម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជាអាចនឹងមានការកើនឡើងខ្ពស់ក្នុងរង្វង់ ៦.៦ភាគរយ ដែលអាចបង្កើតឱកាសការងារបានជាង ២២ ម៉ឺននាក់ ឬកើនឡើង ២,៣ ភាគរយ នៅក្នុងឆ្នាំ២០២៤។

 

តាមរយៈរបាយការដដែលខាងលើបានឱ្យដឹងទៀតថា ការងារដែលមានកំណើនខ្ពស់ ស្ថិតក្នុងអនុវិស័យ៖ ការស្នាក់នៅនិងភោជនីយដ្ឋាន, សំណង់, ឧស្សាហកម្មផ្សេងៗ, លក់ដុំនិងរាយ, កាត់ដេរ, និងការដឹកជញ្ជូន និងគមនាគមន៍។ ប្រភេទមុខរបរដែលមានតម្រូវការខ្ពស់ រួមមាន៖ សិប្បករ ឬអ្នកជំនាញធ្វើការងារដោយកម្លាំង, អ្នកលក់ឬ បម្រើសេវាកម្ម, និងអ្នកបញ្ញាឬផ្ដុំគ្រឿងចក្រឬឧបករណ៍។

 

426108272 368285512670623 3881531275940835472 N

 

គួរបញ្ជាក់ផងដែរថា អ្នកដែលគ្មានឬមានការអប់រំតិចតួច ឬមិនទាន់ បញ្ចប់ថ្នាក់បឋមសិក្សា ត្រូវបានរំពឹងថានឹងប្រឈមការបាត់បង់ការងារ ដែលទាមទារឱ្យមានការបណ្ដុះបណ្តាលជំនាញ។ រីឯ ការងារសម្រាប់អ្នកបញ្ចប់មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ ប៉ុន្តែតម្រូវឱ្យមាន ការបណ្តុះបណ្តាលបន្ថែមដើម្បីផ្លាស់ប្ដូរជំនាញ ឬបង្កើនជំនាញ ឱ្យស្របទៅនឹងវិស័យសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន។

 

ដោយឡែក ការងារសម្រាប់អ្នកដែលមានសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ១ ២ និង៣ និងសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ រំពឹងថានឹង មានកំណើនលឿន ខណៈការងារសម្រាប់អ្នកមានសញ្ញាបត្រថ្នាក់ ឧត្តមសិក្សា ក៏រំពឹងថានឹងកើនឡើងស្របទៅនឹងការវិវត្តនៃសេដ្ឋ កិច្ច។ ទន្ទឹមនឹងនេះ ជំនាញដែលនិយោជកកំពុងមានតម្រូវការខ្ពស់ រួមមាន៖ ភាសាអង់គ្លេស, ជំនាញបច្ចេកទេស, ជំនាញអនុវត្តជាក់ ស្ដែង, ការដោះស្រាយបញ្ហា, ទំនាក់ទំនង, ភាសាចិន, ការសម្រប សម្រួល, ការគ្រប់គ្រងពេលវេលា, ការតាមដានត្រួតពិនិត្យប្រតិបត្តិ ការងារ និងការសម្របសម្រួលជាមួយអតិថិជន៕

 

Import Export 1019x573

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia