អាវបំពាក់លើខ្លួនប្រាណកីឡាករកម្ពុជាហោះពេញសមរភូមិវាលស្មៅកាត់ភ្នែកអ្នកទស្សនារាប់លាននាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ខាងក្រោមនេះជាប្រភេទ និងតម្លៃអាវរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យោងតាមផេកផ្លូវការរបស់ សហព័ន្ធបាល់ទាត់កម្ពុជា៖
១. អាវប្រកួតក្នុងដី តម្លៃ ៣៧.៥០ដុល្លារ
២. អាវប្រកួតក្រៅដី តម្លៃ ៣៧.៥០ដុល្លារ
៣. អាវធ្វើដំណើរ តម្លៃ ២៥ដុល្លារ
៤. អាវហ្វឹកហាត់ តម្លៃ ១៧.៥០ដុល្លារ
៥. អាវធ្វើដំណើរ តម្លៃ ២៥ដុល្លារ
៦. អាវអ្នកចាំទី តម្លៃ ៣៧.៥០ដុល្លារ
៧. អាវហ្វឹកហាត់ តម្លៃ ១៧.៥០ដុល្លារ
៨. អាវធ្វើដំណើរ តម្លៃ ២៥ដុល្លារ
៩. អាវហ្វឹកហាត់អ្នកចាំទី តម្លៃ ១៧.៥០ដុល្លារ
គួរជម្រាបផងដែរថា ការប្រកួតគ្រាប់បាល់លើសមរភូមិវាលស្មៅដ៏ក្តៅគគុករវាងកម្ពុជា និងហ្វីលីពីននឹងចាប់ផ្តើមនាវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ។ សូមកុំភ្លេចរង់ចាំទស្សនាឲ្យបានគ្រប់គ្នាណា៎ ដើម្បីជាកម្លាំងចិត្តដល់កីឡាករយើង!
អត្ថបទដោយ៖ សូ សុខលី