​២០២៥កម្ពុជានាំចេញ​សំបកកង់​រថយន្ត​ជាង ​៣០ លាន​សំបក ខណៈក្រុមហ៊ុនផលិត៤នេះនាំចេញច្រើនជាងគេ
Bunthoeun KoemJANUARY 29 202629 views

នៅក្នុងឆ្នាំ២០២៥កន្លងទៅក្រុមហ៊ុនសំខាន់ចំនួនបួននៅ​កម្ពុជាបាននាំចេញ​សំបកកង់​រថយន្ត​បាន ​៣០.​១៦៥.​០០០​សំបក ​និងប្រាក់ចំណូលចំនួន១.៣៨៣លានដុល្លារអាម៉េរិក។ ក្នុងនោះទីផ្សារធំនៃការនាំសំបកកង់ទាំងនេះមាននៅប្រទេសចំនួន ១០ ក្នុងនោះ សហរដ្ឋអាម៉េរិក ប្រេស៊ីល ចក្រភពអង់គ្លេស កូរ៉េ ហ្វាំងឡង់ កាណាដា អាហ្រ្វិកខាងត្បូង នូវែលសេឡង់ ឈីលី និងប្រទេសចិន។ នេះបើតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម និងត្រូវបានចុះផ្សាយដោយក្រសួងព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

 

Img 0552

 

ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនសំខាន់ៗទាំងបួនដែលនាំចេញសំបកកង់ឡានគឺក្រុមហ៊ុន Newbustar (Cambodia)Tire Co.,Ltd. ,ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd. ,ក្រុមហ៊ុន CART TIRE CO , LTD និងក្រុមហ៊ុន Wanli Tire (Cambodia) Co,Ltd.

 

ក្រុមហ៊ុន Newbustar (Cambodia)Tire Co.,Ltd.នៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្រុកស្នួល ខេត្តក្រចេះ បាននាំចេញសំបកកង់រថយន្តចំនួន ១.៣៨៧.៥២៨សំបកកង់។ ក្រុមហ៊ុន General Tires Technology (Cambodia) Co. Ltd. នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាននាំចេញសំបកកង់រថយន្ត ៨.៦៧៤.០០០សំបក។ ក្រុមហ៊ុន​ CART TIRE CO., LTD. នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀងបាននាំចេញសំបក​កង់រថយន្តសរុប ២០.១០១.៤០០ សំបក និងក្រុមហ៊ុន Wanli Tire (Cambodia) Co,Ltd. នៅតំបន់សេដ្ឋកិច្ចពិសេស​ស៊ីនបាវិត ខេត្តស្វាយរៀង បាននាំចេញសំបកកង់រថយន្តចំនួន ២.៦៦៥សំបកកង់។

 

Img 0553

 

ដោយឡែកនៅក្នុងឆ្នាំ ២០២៦នេះ នឹងមានក្រុមហ៊ុនចំនួន២ទៀត គ្រោងនឹង​នាំសំបកកង់រថយន្តផលិត​នៅកម្ពុជាចេញ​ទៅក្រៅប្រទេសដែរ គឺក្រុមហ៊ុន ZODO Tire (Cambodia) Co., Ltd និងក្រុមហ៊ុន FIREMAX (CAMBODIA) TIRES CO., LTD

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia