ប្រទេស ៦ នេះជាទីផ្សារធំដែលកម្ពុជានាំចេញទំនិញទៅលក់ច្រើនជាងគេនៅក្នុងឆ្នាំ២០២៥
Bunthoeun KoemDECEMBER 12 2025302 views

គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងដៃគូអន្ដរជាតិមានទំហំសរុបជាង ៥៨ ពាន់លានដុល្លារ។ នៅក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិតម្លៃជាង ២៧.៣៧ ពាន់លានដុល្លារ កើនឡើង​១៤% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ 

 

Fn 2025 12 11 07 39 26 235

 

អ្វីដែលចាប់អារម្មណ៍មានប្រទេសចំនួន ៦ ដែលកម្ពុជានាំចេញទំនិញទៅលក់ច្រើនជាងគេ មានតម្លៃលើស ១ ពាន់លានដុល្លារ៖ 

 

១. សហរដ្ឋអាមេរិក៖ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានតម្លៃជាង ១១.៥ ពាន់លានដុល្លារ។

២. វៀតណាម៖ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាមមានតម្លៃជាង ៣.៧ ពាន់លានដុល្លារ។

៣. ចិន៖ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនមានតម្លៃជាង ១.៥ ពាន់លានដុល្លារ។

៤. ជប៉ុន៖ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុនមានតម្លៃជាង ១.៤ ពាន់លានដុល្លារ។

៥. កាណាដា៖ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដាមានតម្លៃជាង ១.១ ពាន់លានដុល្លារ

៦. អេស្ប៉ាញ៖ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអេស្ប៉ាញមានតម្លៃជាង ១ ពាន់លានដុល្លារ៕

 

Photo 2025 12 11 16 05 43

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia