កម្រមានអ្នកដឹង! នេះជាប្រា.ក់ខែ នាយករដ្ឋមន្ត្រី និងមន្ត្រីរាជការ របស់ប្រទេសកម្ពុជា
Kan DaraMARCH 6 202513.7 K views

ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធ ក្នុងរង្វង់៣% ដែលកំណើននេះ លើសពីអត្រាអតិផរណា ដែលបានប៉ាន់ស្មានត្រឹម២.៥%។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

 

ខាងក្រោមគឺជា ចំនួនប្រាក់បៀវត្សដែលមន្ត្រីរាជការនៅកម្ពុជាទទួលបាន តាមតួនាទី និងបទពិសោធន៍៖

 

  • នាយករដ្ឋមន្ត្រី ទទួលបានប្រាក់បៀវត្ស ១០ ០០០ ០០០ រៀល ក្នុងមួយខែ (ចាប់តាំងពីឆ្នាំ២០២៣)
  • មន្ត្រីរាជការស៊ីវិល ទទួលបានប្រាក់បៀវត្ស ១ ៣៩៦ ៩៥០ រៀល ក្នុងមួយខែ
  • គ្រូបង្រៀន និង គ្រូពេទ្យ ទទួលបានប្រាក់បៀវត្ស ១ ៤៩៦ ៩៥០ រៀល ក្នុងមួយខែ
  • នគរបាល (ពលបាលត្រី) ទទួលបានប្រាក់បៀវត្ស ១ ៤៨៣ ៩២៧ រៀល ក្នុងមួយខែ (ដោយគិតបញ្ចូលទាំងរបបអង្ករ)
  • យោធិន (ពលទោ) ទទួលបានប្រាក់បៀវត្ស ១ ៣៤៦ ៥៥០ រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៤០៥ ០២៧ រៀល ក្នុងមួយខែ។
  • ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា បានដំឡើងដល់ចំនួន ៧៩០ ០០០ រៀល ។
  •  

    គួរជម្រាបផងដែរថា តាមរយៈសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥ ដែលបានចេញផ្សព្វផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ លាភការ រង្វាន់ ផ្សេងៗ និងប្រាក់វិភាជន៍សង្គមសម្រាប់ថ្នាក់ដឹកនាំ នៃស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ១០ ៦១២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង៤៤.៤%នៃចំណាយ ចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៥.០៧% នៃផ.ស.ស., ឬកើនចំនួន៣.៥% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៤៕

     

    អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

     

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia