ការនាំចេញកើន! ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាមកើនជាង ១១៦ ភាគរយ លើទំនិញទាំង២០មុខនេះ
Sambat SokhlangFEBRUARY 16 2024201 views

ក្នុងរយៈពេល១ ខែឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយនឹងវៀតណាមមានការកើនឡើងដល់ទៅជាង ១១៦ ភាគរយ ខណៈដែលបច្ចុប្បន្នប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីពីររបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០២៤ របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

 

Business Guide Cambodia Export Us Trade

 

តាមរបាយការណ៍ខាងលើបានបង្ហាញឱ្យឃើញថា ត្រឹមដើមឆ្នាំ ២០២៤ នេះការនាំចេញទំនិញនិងផលិតផលពីកម្ពុជាទៅកាន់ប្រទេសវៀតណាមមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតជាទឹកប្រាក់ប្រមាណជា ៣៧៣,០៥៩ ពាន់ដុល្លារ កើនឡើង ១១៦ ភាគរយ ក្នុងនោះទំនិញដែលមានការនាំចេញច្រើនជាងគេមានដូចជា ៖

 

C

 

  • សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលឡើងពីក្រណាត់
  • សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់
  • ធញ្ញជាតិ
  • បន្លែដែលអាចបរិភោគបាននិងឫសនិងមើមមួយចំនួន
  • ម៉ាស៊ីន និងឧបករណ៍អគ្គិសនៅនិងបំណែកភាគរបស់វា
  • វត្ថុធ្វើអំពីស្បែក បរិក្ខាធ្វើពីរោមសត្វ
  • ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល
  • គ្រឿងសង្ហារឹម សម្ភារគ្រែ ពូក ទម្រពូក ខ្នើយកល់
  • យាន ក្រៅពីអយស្ម័យយាន ឬអយរថយន្តអគ្គិសនី
  • កៅស៊ូ និងផលិតផលអំពីកៅស៊ូ
  • ឈើ និងវត្ថុធ្វើអំពីឈើ ធ្យូងឈើ
  • វត្ថុប្លាស្ទិក និងវត្ថុធ្វើពីប្លាស្ទិក
  • អំបិល,ស្ពាន់ធ័រ, ដីនិងថ្ម , ម្នាងសិលា កំបោរនិងស៊ីម៉ង់ត៍
  • ស្ពាន់និងវត្ថុធ្វើពីស្ពាន់
  • វត្ថុវាយនភ័ណ្ឌកែច្នៃរួចផ្សេងៗទៀត ឈុតសម្លៀកបំពាក់ប្រើរួច
  • ម៉ាស៊ីននិងបរិធានមេកានិក,សម្ភារអគ្គិសនី,បំណែកភាគ
  • អាលុយមីញូមនិងវត្ថុធ្វើពីអាលុយមីញូម
  • ផលិតផលកែច្នៃចេញពី បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើ
  • ស្បែកជាប់រោម ស្បែកសិប្បនិម្មិត និងផលិតផលរបស់វា និងផលិផផលជាច្រើនមុខផ្សេងទៀត៕

 

C

 

B59b66c9 07fc 4013 B09b Ea588873b42d

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia