សម្ដេចធិបតី៖ គម្រោងសាងសង់ស្ពានតភ្ជាប់កម្ពុជា-ឡាវ គឺដើម្បីជំរុញទេសចរណ៍ ពង្រឹងប្រព័ន្ធភស្តុភារកម្ម
Bunthoeun KoemAUGUST 28 202620 views

រាជរដ្ឋាភិបាល កំពុងសិក្សាការសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេរពៅ ខេត្តព្រះវិហាររបស់កម្ពុជា និង ទន្លេសេឡាំប៉ាវ ខេត្តចំប៉ាសាក់របស់ឡាវ ដើម្បីតភ្ជាប់វិស័យទេសចរណ៍ និងពង្រឹងភស្ដុភារកម្ម ឲ្យកាន់តែមានភាពប្រសើរឡើង។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ នៅខេត្ដក្រចេះកាលពីថ្ងៃទី២៥ សីហា ២០២៦។

 

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ដូច្នេះថា “ឥឡូវយើងធ្វើស្ពានតភ្ជាប់ទៀតពីខេត្ដព្រះវិហារខាងទន្លេល្ពៅទៅខាងឡាវ ដើម្បីតភ្ជាប់ទេសចរណ៍បន្ថែមទៀតយកមក។ អ៊ីចឹងការកសាងផ្លូវ ស្ពាន អាទិភាពធំនៅក្នុងការកសាងប្រព័ន្ធភស្ដុភារកម្ម ការកាត់បន្ថយតម្លៃដឹកជញ្ជូន ដែលរាជរដ្ឋាភិបាលបានដាក់ មនុស្ស ទឹកភ្លើង ផ្លូវ និងប្រព័ន្ធបច្ចេកវិទ្យាថែមទៀត សុទ្ធតែជាគោលដៅសំខាន់”។

 

Img 0698

 

សូមជម្រាបថា គម្រោងស្ពានតភ្ជាប់កម្ពុជា និងឡាវនេះត្រូវបានសិក្សាសម្រាប់ការសាងសង់កន្លងមករួចហើយ ហើយគម្រោងនេះនឹងប្រែក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរក្នុងនាមជាប្រទេសជិតខាង ដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ រស់នៅដោយសន្តិសហវិជ្ជមាន និងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia