ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាននាំចូលយន្តហោះប្រភេទ ATR 72-600 ជាលើកដំបូងរបស់ខ្លួន

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៤០ ម៉ោងនៅ កម្ពុជា យន្តហោះប្រភេទ ATR 72-600 ថ្មីសន្លាងមួយគ្រឿង បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ យន្តហោះចំណូលថ្មីនេះ ព្រមជាមួយនិងក្រុមការងារ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ។ ការមកដល់នៃយន្តហោះនេះ បង្ហាញពីការបង្កើនសមត្ថភាពប្រតិបត្តិការ និងសក្តានុពលក្នុងការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍។


ATR 72-600 គឺជាយន្តហោះប្រភេទម៉ាស៊ីនស្លាបចក្រដ៏ទំនើបសម្រាប់ការហោះហើរតំបន់ ដែលផលិតដោយក្រុមហ៊ុន ATR ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Airbus និង Leonardo។ បំពាក់ដោយម៉ាស៊ីន Pratt & Whitney PW127XT ជំនាន់ចុងក្រោយបង្អស់ យន្តហោះនេះមានប្រសិទ្ធភាពសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ និងសមត្ថភាពហោះឡើង និងចុះចតក្នុងចម្ងាយខ្លី។ ជាពិសេស វាមានភាពស័ក្តិសមបំផុតសម្រាប់ផ្លូវហោះហើរក្នុងស្រុក និងផ្លូវហោះហើរក្នុងតំបន់ដែលមានចម្ងាយជិតនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។

Img 0090

យន្តហោះ ATR 72-600 ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការហោះហើរទំនើប ប្រព័ន្ធព្រមានការខិតជិតដីដែលត្រូវបានពង្រឹង និងឧបករណ៍អេឡិចត្រូនិចហោះហើរទំនើប ដែលមានសមត្ថភាពជួយបង្កើនសុវត្ថិភាពក្នុងការប្រតិបត្តិការហោះហើរ និងធ្វើឲ្យវាស្ថិតក្នុងចំណោមយន្តហោះដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ ។ បន្ថែមពីលើនេះ យន្តហោះនេះមានរចនាបថកាប៊ីនអ្នកដំណើរដែលកាត់បន្ថយសំឡេងរំខាន រួមជាមួយបង្អួចធំៗ និងការរៀបចំកៅអីអង្គុយប្រកបដោយផាសុកភាព។ ATRប្រភេទនេះភ្ជាប់មកជាមួយកាប៊ីនធំទូលាយ និងបង្កើនភាពងាយស្រួលសម្រាប់បទពិសោធន៍ហោះហើរដែលស្ងប់ស្ងាត់ និងរីករាយជាងមុន។

 

ពិធីប្រគល់-ទទួលយន្តហោះប្រភេទ ATR 72-600 នេះ ត្រូវបានប្រារព្ធឡើងកាលពីពេលកន្លងមក នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ATR ក្នុងទីក្រុងទូលូស (Toulouse) ប្រទេសបារាំង។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA), លោក Laurent Dumas ប្រធានផ្នែកកិច្ចសន្យា និងរដ្ឋបាលយន្តហោះរបស់ក្រុមហ៊ុន ATR, លោក Jean-Daniel Kosowski នាយកផ្នែកលក់របស់ក្រុមហ៊ុន ATR, លោក Edison Duan ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងតំណាងផ្សេងទៀតពីគ្រប់ភាគី។

Img 0089

នៅក្នុងពិធីនោះ ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងក្រុមហ៊ុន ATR បានសម្រេចជាផ្លូវការនូវការប្រគល់-ទទួលវិញ្ញាបនបត្រ និងឯកសារនានារបស់យន្តហោះ។ ឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ លោក Laurent Dumas និងលោក Edison Duan បានចុះហត្ថលេខារួមគ្នាលើគំរូយន្តហោះ ដើម្បីជាអនុស្សាវរីយ៍ក្នុងឱកាសនោះ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានប្រគល់សោរយន្តហោះជូនលោក Edison Duan មុនពេលភាគីទាំងអស់ចូលរួមថតរូបអនុស្សាវរីយ៍រួមគ្នា ដែលបានកត់សម្គាល់ជាផ្លូវការនូវការប្រគល់-ទទួលដោយជោគជ័យនូវយន្តហោះប្រភេទ ATR 72-600 លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍។

 

ដើម្បីធានាបាននូវការប្រគល់ដោយជោគជ័យ ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ បានបង្កើតក្រុមការងារជំនាញមួយ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងទូលូស ដើម្បីត្រួតពិនិត្យលើនីតិវិធីសំខាន់ៗទាំងអស់ រួមមាន ការត្រួតពិនិត្យការចតនៅលើដី ការសាកល្បងម៉ាស៊ីន ការហោះហើរសាកល្បង និងការប្រគល់-ទទួលផ្នែកបច្ចេកទេស។ ទន្ទឹមនឹងនេះ ការរៀបចំទទួលយន្តហោះប្រភេទ ATR 72-600 ទីពីររបស់ក្រុមហ៊ុនអាកាសចរណ៍ កំពុងដំណើរការ ដោយពិធីនេះត្រូវបានរំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំ ២០២៦។ នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេក្នុងស្រុកដោយឈរលើ ទាំងចំនួនយន្តហោះ និងសមត្ថភាពផ្ទុកអ្នកដំណើរ។

Img 0088

ការដាក់ឲ្យដំណើរការដោយជោគជ័យនូវយន្តហោះប្រភេទ ATR 72-600 នេះ តំណាងឲ្យរបត់ដ៏សំខាន់មួយក្នុងការអភិវឌ្ឍចំនួនយន្តហោះរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងកំណត់ជាផ្លូវការនូវការចាប់ផ្តើមប្រតិបត្តិការយន្តហោះទ្វេប្រភេទ (dual-fleet operations) របស់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកបណ្តាញហោះហើរ និងការរីកចម្រើនប្រកបដោយចីរភាពនាពេលអនាគត។

 

នៅក្នុងខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានដឹកនាំគណៈប្រតិភូ រួមជាមួយលោក Edison Duan ទៅកាន់ទីក្រុងទូលូស។ នៅទីនោះ លោកបានធ្វើកិច្ចប្រជុំប្រកបដោយផ្លែផ្កាជាមួយលោក Lars Wagner នាយកប្រតិបត្តិនៃអាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុន Airbus និងក្រុមការងារគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Airbus។ ក្រោមធិបតីភាពជាសាក្សី របស់ឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងក្រុមហ៊ុន Airbus Group បានសម្រេចនូវកិច្ចព្រមព្រៀងបង្ហាញបំណងសហការគ្នាមួយចំនួន រួមទាំងការដាក់ឲ្យដំណើរការយន្តហោះថ្មីៗ ដែលបើកផ្លូវសម្រាប់ភាពជាដៃគូកាន់តែស៊ីជម្រៅ និងមានលក្ខណៈយុទ្ធសាស្ត្រជាងមុនរវាងភាគីទាំងសងខាង។

Img 0087

ផ្អែកលើសមិទ្ធផលទាំងនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Airbus Group និងក្រុមហ៊ុន ATR ក្រោមការណែនាំ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរ អាកាសចរស៊ីវិល។ ក្រុមហ៊ុនអាកាសចរណ៍នឹងបន្តជំរុញការធ្វើទំនើបកម្មចំនួនយន្តហោះ ពង្រឹងសុវត្ថិភាពប្រតិបត្តិការ និងគុណភាពសេវាកម្ម ព្រមទាំងពង្រីកបណ្តាញផ្លូវហោះហើរក្នុងតំបន់ ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងនូវតម្រូវការធ្វើហោះហើររបស់អ្នកដំណើរ និងរួមចំណែកដល់ការតភ្ជាប់ក្នុងតំបន់ ការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ច៕

Img 0086

Cambodia Airways Inducts Its First ATR 72-600 Aircraft.

 

Cambodia time, June 10, 2026, at 15:40, a brand-new ATR 72-600 aircraft landed at Phnom Penh Techo International Airport successfully. The new aircraft and its crew were warmly welcomed by Cambodia Airways’ management team. The arrival of the aircraft marks a further enhancement of the airline’s operational capabilities and network expansion potential.

 

The ATR 72-600 is the most advanced regional turboprop aircraft in the world, manufactured by ATR, a joint-venture between Airbus and Leonardo. Equipped with the latest-generation Pratt & Whitney PW127XT engines, the aircraft offers excellent fuel efficiency and short takeoff and landing performance, making it particularly well-suited for domestic and short-haul regional routes in Cambodia and Southeast Asia. The ATR 72-600 is fitted with an advanced flight management system, an enhanced ground proximity warning system, and state-of-the-art avionics, achieving leading safety performance among aircraft in its class. Additionally, the aircraft features a low-noise cabin design, large windows, and an optimized seating layout, providing passengers with a spacious cabin and significantly improved comfort for a quieter and more pleasant flight experience.

 

The delivery ceremony for this ATR 72-600 aircraft was previously held at ATR’s headquarters in Toulouse, France. The event was attended by His Excellency Mao Havannall, Minister in charge of the State Secretariat of Civil Aviation of Cambodia (SSCA); Mr. Laurent Dumas, Head of Aircraft Contracts & Administration at ATR; Mr. Jean-Daniel Kosowski, Sales Director at ATR; Mr. Edison Duan, Chairman and CEO of Cambodia Airways; and other representatives from all parties.

 

During the ceremony, Cambodia Airways and ATR formally completed the handover of the aircraft’s certificates and documentation. His Excellency Minister Mao Havannall, Mr. Laurent Dumas, and Mr. Edison Duan jointly signed on models of the aircraft to commemorate the occasion. Minister Mao Havannall then personally handed the aircraft key to Mr. Edison Duan, before joining representatives from all parties for a commemorative group photo, which officially marked the successful delivery of the airline’s first ATR 72-600 aircraft.

 

To ensure a successful delivery, Cambodia Airways assembled a professional team that traveled to Toulouse to oversee all critical procedures, including ground inspections, engine testing, acceptance flight tests, and technical handover. Meanwhile, preparations for the airline’s second ATR 72-600 aircraft are already underway, with delivery expected by the end of 2026. By then, Cambodia Airways will stand as the largest local airline in Cambodia by both fleet size and seat capacity.

The successful introduction of the ATR 72-600 represents an important milestone in Cambodia Airways’ fleet development and officially marks the beginning of the airline’s “dual-fleet operations.”, laying a solid foundation for future network expansion and sustainable growth.

 

In April 2026, His Excellency Minister Mao Havannall led a delegation together with Mr. Edison Duan to Toulouse, where they held a fruitful meeting with Mr. Lars Wagner, CEO of Airbus’ Commercial Aircraft Business, and the senior management team of Airbus. Witnessed by Minister Mao Havannall, Cambodia Airways and the Airbus Group reached several intent-to-cooperate agreements, including the introduction of new aircraft, paving the way for a deeper and more strategic partnership between both parties.

 

Building on these milestones, Cambodia Airways will continue to work closely with the Airbus Group and ATR under the guidance and support of the Royal Government of Cambodia and the civil aviation authorities. The airline will steadily advance its fleet modernization, enhance operational safety and service quality, expand its regional route network, and better meet passenger travel needs, while contributing to regional connectivity, tourism development, and economic growth.

 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia