ប្រព័ន្ធស្រោចទឹកឆ្លាតវៃ! យុវជនខ្មែរ១ក្រុមបង្កើតប្រព័ន្ធស្រោចដំណាំថ្មី បញ្ជាតែតាមទូរស័ព្ទដៃ មិនហត់ទៅស្រោចផ្ទាល់
Sambat Sokhlang•AUGUST 24 2023•280 views

ចេញពីស្នាដៃយុវជនខ្មែរមួយក្រុម ដែលមានមួយចំនួនជានិស្សិត និងខ្លះទៀតជាអ្នកធ្វើការ បានចំណាយពេលធ្វើប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃឈ្មោះ CAM-Smart Irrigation  តាមលក្ខណ:បច្ចេកទេសនិងគំនិតច្នៃប្រឌិតពិសេស ដើម្បីសម្រួលដល់ការធ្វើកសិកម្មរបស់ប្រជាកសិករ ដោយមិនចាំបាច់ចំណាយពេលវេលា ឬកម្លាំងច្រើន ទៅលើការស្រោចដំណាំតាមបែបប្រពៃណីដូចមុនទៀតឡើយ ពោលគឺអាចប្រើប្រព័ន្ធបញ្ជាឱ្យស្រោចដំណាំគ្រប់ប្រភេទពីចម្ងាយបាន តាមរយ:ទូរស័ព្ទដៃ ពីគ្រប់ទីកន្លែង។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia កញ្ញា នាក់ សុខគីម សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ CAM-Science បានឱ្យដឹងថា “CAM-Smart Irrigation ជាឧបករណ៍ស្រោចស្រពដំណាំឆ្លាតវៃ ដែលមានសមត្ថភាពជួយអោយលោកអ្នកអាចបញ្ជាទឹក បិទ/បើក កំណត់ពេលវេលាស្រោចស្រពបានពីចម្ងាយតាមរយ:ការបញ្ជាក្នុងកម្មវិធីទូរសព្ទដៃ ដោយមិនចាំបាច់ចំណាយពេលមកធ្វើការស្រោចដំណាំដល់ចម្ការ ឬសួនដំណាំរបស់អ្នកផ្ទាល់នោះទេ។”

 

 

Ee87a7ed 29bd 4c9b 8498 0c5eeaba195b

 

កញ្ញាបានបន្តថា “ការបង្កើតប្រព័ន្ធនេះឡើង គឺនៅក្នុងគោលបំណងជួយសម្រួលទៅដល់របៀបធ្វើកសិកម្ម ដោយប្រើបច្ចេកវិទ្យាមកជំនួសកម្លាំងមនុស្ស​ ពោលគឺធ្វើយ៉ាងណាឱ្យប្រជាកសិករមានភាពងាយស្រួលជាងមុន នៅក្នុងការថែទាំដំណាំរបស់ពួកគាត់។ គិតមកត្រឹមពេលនេះដែរ CAM-Science បានបំពាក់ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃនេះជិត១០កន្លែងហើយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។”

សម្រាប់ការសម្រោចស្រពដំណាំដោយប្រើប្រាស់ឧបករណ៍ CAM-Smart Irrigation គឺប្រជាកសិករអាចបញ្ជាទឹក និងកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីស្រោចដំណាំបាន តាមរយ:កម្មវិធីដែលមាននៅលើទូរស័ព្ទដៃ។ សម្រាប់ប្រពន្ធនេះដែរ ក្រុមនិស្សិតមកពី CAM-Science ក៏បានយកទៅប្រកួតប្រជែងក្នុងកម្មវិធីជាច្រើន ដោយទទួលបាននូវមេដាយមាស និងពាន់រង្វាន់ចំណាត់ថ្នាក់លេខ១ជាហូរហែផងដែរ។

 

2cdc3aef 4c4f 4667 Bb42 Db7cd75469db

 

គូសបញ្ជាក់ថាប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកកាន់ក្រុមការងាររបស់CAM-Science ផ្ទាល់តាមរយ:លេខ 0962129601 /068892207 ឬឆាតចូលផេកផ្ទាល់៕

 

F999c826 D6ee 48d0 96f7 918518d17baa

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia