ពិព័រណ៍ CAMFood & CAMHotel 2025 ដែលមានស្ដង់ចូលរួម ២៥០ មកពីប្រទេសចំនួន ៩ បានបើកដំណើរការផ្លូវការ
Bunthoeun KoemOCTOBER 23 2025

រាជធានីភ្នំពេញ៖ ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៥ (CAMFood & CAMHotel 2025) ដ៏ធំដែលរៀបចំឡើងនៅនៅមជ្ឈ​មណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្របានបើកដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥

 

555478577 1231637478997008 9170464985121504079 N

 

ដោយពិធីសម្ពោធបើកដំណើរការពិព័រណ៍ដ៏ធំនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក Gerard Leeuwenburgh អ្នកគ្រប់​គ្រងទូទៅនៃក្រុមហ៊ុន Informa Market ប្រចាំប្រទេសកម្ពុជា និងម៉ាឡេស៊ី, ឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ ព្រមទាំងម្ចាស់ស្ដង់ និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

 

571250583 1231639935663429 9063383294943271363 N

 

ថ្លែងក្នុងឱកាសនោះ លោក Gerard Leeuwenburgh បានលើកឡើងថា ពិព័រណ៍ CAMFood & CAMHotel គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកំពូលរបស់កម្ពុជា ដែលស្ថិតនៅក្នុងវិស័យស្នាក់នៅ និងវិស័យអាហារនិងភេសជ្ជៈ ព្រមទាំងជាវេទិកាជំនួបរវាង អាជីវកម្ម និងអាជីវកម្ម (B2B) សំខាន់បំផុតរបស់ប្រទេស។ ព្រឹត្តិការណ៍នេះ បានក្លាយជាតំបន់ទីផ្សារសំខាន់ ដែលបង្កើតឱកាសឲ្យទីផ្សារអន្តរជាតិ មានជំនួបជាមួយជំនាញក្នុង ស្រុកដើម្បីជំរុញកំណើនអាជីវកម្មនិងឱកាសពង្រីកទីផ្សាររបស់ខ្លួនទាំងនៅកម្ពុជា និងទូទាំងអាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍លើកទី១១ ក្រោយការរៀបចំដំបូងនៅឆ្នាំ២០០៩ ដោយក្នុងនោះព្រឹត្តិការណ៍ត្រូវរៀបចំជារៀងរាល់២ឆ្នាំម្តង។

 

លោកបន្ដថា ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់វេទិកាពាណិជ្ជកម្មនៅក្នុងវិស័យម្ហូបអាហារ និងសេវាកម្មស្នាក់នៅ ដែលកំពុងរីកចម្រើនយ៉ាង ឆាប់រហ័សនៅកម្ពុជា។ ខណៈវិស័យទេសចរណ៍កំពុងមានការអភិវឌ្ឍន៍ជាលំដាប់ ការរៀបចំពិព័រណ៍នេះ នឹងផ្តល់ឱកាសដល់អ្នកផ្គត់ផ្គង់អន្តរជាតិ អ្នកចែកចាយក្នុងស្រុក និងអ្នកជំនាញ ឧស្សាហកម្ម បានជួបប្រាស្រ័យទាក់ទងអាជីវកម្ម និងជំរុញជាវេទិកាសំខាន់ៗដូចខាងក្រោម៖

·         ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈអន្តរជាតិ ដែលចង់ចូលទីផ្សារអាស៊ីអាគ្នេយ៍

·         អ្នកនាំចូល និងអ្នកចែកចាយក្នុងស្រុក ដែលកំពុងស្វែងរកផលិតផល និងអ្នកផ្គត់ផ្គង់ មានគុណភាព

·         ប្រតិបត្តិករសណ្ឋាគារ និងភោជនីយដ្ឋាន ដែលកំពុងស្វែងរកឧបករណ៍ និងសេវាកម្ម

·         អ្នកជំនាញឧស្សាហកម្ម ដែលចង់ប្តូរបទពិសោធន៍ចំណេះដឹង និងបង្កើតបណ្តាញទំនាក់ ទំនង។

 

571129918 1231640335663389 3041709479450744835 N

 

ដោយឡែកឯកឧត្ដម ហួត ហាក់ បានបញ្ជាក់ផងដែរថា ការរៀបចំ “ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥” នេះបានបង្ហាញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាជាពិសេសឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មទាំងក្នុងនិងក្រៅប្រទេស, ការនាំអ្នកវិនិយោគ, ម្ចាស់អាជីវកម្មអន្តរជាតិ មកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍ និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ ចំពោះសេចក្តីទុកចិត្តលើរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវកត្តានូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះគាំទ្រដ៏សំខាន់ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងធានាដល់ភាពធន់នៃវិស័យទេសចរណ៍ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

 

568517642 1231638452330244 7928231577155070730 N

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រឱ្យរៀបចំកម្មវិធី និងព្រឹត្តិការណ៍បែបនេះបន្ត និងកាន់តែធំជាងនេះទៀត ព្រោះព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីកិច្ចហការប្រកបដោយផ្លែផ្កាវិជ្ជមាន រវាងរដ្ឋ និងការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលឆ្លើយតបទៅនឹងការអនុវត្តអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របទៅនឹងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ផងដែរ។

 

Photo 2025 10 23 15 48 58

 

សូមជម្រាបជូនថា ព្រឹត្តិការណ៍តាំងពិព៍រណ៍អន្តរជាតិនេះ គឺប្រារព្វធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ដោយក្នុងនោះមានស្តង់ពិព័រណ៍ចូលរួមប្រមាណជាង ៣០០ស្តង់ មកប្រទេសចំនួន៩ រួមមាន៖ កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, អាម៉េរិក, ចិន, សាធារណរដ្ឋ កូរ៉េ, អ៊ីតាលី, ហ្វាំងឡង់ និង សិង្ហបុរី ដោយរំពឹងទុកថានឹងមានអ្នកទស្សនា ប្រមាណ ១២.០០០នាក់៕

 

 

568258609 1231636148997141 9027291927011453629 N

558897135 1231639482330141 821305990470379322 N

567290175 1231639985663424 6866640212043590466 N

569760347 1231639572330132 8888259659557584970 N

558947034 1231639732330116 5145828110963434130 N

571107528 1231640128996743 5996931338883496475 N

569040398 1231638172330272 5940220951523113022 N

570926458 1231639158996840 6230610299448561558 N

Photo 2025 10 23 15 48 45

Photo 2025 10 23 15 57 23

Photo 2025 10 23 15 57 34

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia