ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (MSc + ACCA) នៅវិទ្យាស្ថាន ខេមអេដ (CamEd)
Daneth MechOCTOBER 16 2024

ជារឿយៗគណនេយ្យ​ និងហិរញ្ញវត្ថុត្រូវបានគេស្គាល់ថាជាភាសានៃធុរកិច្ច ដូច្នេះរាល់​កំណត់ត្រាគណនេយ្យ និងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននិមួយៗពិតជាមាន​សារសំខាន់ និងមានពទ្ធិពលដល់ការសម្រេច ចិត្តរបស់ម្ចាស់ក្រុមហ៊ុន ​វិនិយោគិន និង​សាធារណជន​ទូទៅ។​​ នេះជាមូលហេតុដ៏សំខាន់ដែលក្រុមហ៊ុនជាតិ​ និងអន្តរជាតិមានតម្រូវការ និងអោយតម្លៃខ្ពស់ទៅលើអ្នកជំនាញវិជ្ជាជីវៈគណនេយ្យ និង​ហិរញ្ញវត្ថុ។​​ ដោយហេតុ ដូចនេះវិទ្យាស្ថានខេមអេដមានការផ្តល់ជូននូវកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុដែល ក្នុងនោះមានរួមបញ្ចូលនូវកម្មវិធីសិក្សាគណនេយ្យករជំនាញ​ ACCA ដែលជាកម្មវិធីសិក្សាបណ្ដុះបណ្ដាលនិស្សិត អោយទទួលបាននូវលក្ខណៈសម្បត្តិ វិជ្ជាជីវៈ ជំនាញ និងចំណេះដឹងខ្ពស់ក្នុងវិស័យគណនេយ្យហិរញ្ញវត្ថុ និងសវនកម្មដែលនិយោជកត្រូវការបំផុត។

ការបន្តសិក្សាលើវិជ្ជាជីវៈនេះមិនមែនជាការសិក្សាដើម្បីតែទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ តែការសិក្សានេះបាន ផ្តល់នូវអត្តប្រយោជន៍សំខាន់ៗក្នុងអាជីពការងាររបស់អ្នកដូចជា៖

  1. ទទួលបាននូវអាជីពដែលមានសុវត្ថិភាពការងារខ្ពស់
  2. ធម្មជាតិ និងមុខងារនៃជំនាញគណនេយ្យ​​ និងហិរញ្ញវត្ថុផ្តល់នូវសុវត្ថិភាពការងារកម្រិតខ្ពស់ដល់អ្នក។ មិន​ថា​ក្នុង ​ពេល​មាន​កំណើន​សេដ្ឋកិច្ច ​ឬ​ការ​ធ្លាក់​ចុះនៃសេដ្ឋកិច្ច​ទេ គ្រប់ក្រុមហ៊ុនឬអាជីវកម្មទាំងអស់ត្រូវការ​​ការ​ត្រួត​ពិនិត្យ​​ ​និង​ជំនួយ​ផ្នែក​វិភាគហិរញ្ញវត្ថុ។ ភាពចាំបាច់នេះធ្វើឱ្យទីផ្សារការងារផ្នែកគណនេយ្យ និងហិរញ្ញវត្ថុមិនសូវងាយ ទទួលរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចទេ។ គណនេយ្យករដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការណែនាំ និង អនុសាសន៍លើការសម្រេចចិត្តអាជីវកម្មសំខាន់ៗដើម្បីធានាថាស្ថាប័នអនុវត្តដោយគោរពទៅតាមច្បាប់​ និងបទ ប្ប​ញ្ញត្តិថ្មីៗ។​ ភាពស្មុគស្មាញ និងការវិវឌ្ឃន៍ទៅមុខយ៉ាងឆាប់រហ័សនៃវិជ្ជាជីវៈនេះធ្វើអោយបុគ្គលដែលមានជំនាញ ខាងផ្នែកគណនេយ្យតែងតែមានតម្រូវការខ្ពស់ និងជាចាំបាច់ពីគ្រប់ស្ថាប័ន។

    1. បង្កើនឱកាសការងារថ្មី

    ជំនាញគណនេយ្យអាចផ្តល់ឱ្យអ្នកនូវគុណសម្បត្តិ ​និងភាពលេចធ្លោនៅក្នុងអាជីពការងារនៅពេលអ្នកអភិវឌ្ឍអាជីព របស់អ្នកក្នុងរយៈពេលវែង។ ​ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនឹងមិនត្រឹមតែជួយ អ្នកឱ្យចេះភាសាសកលនៃធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍជំនាញការគិតនិងការវិភាគដើម្បីបង្កើតការ វិនិច្ឆ័យ​និងប្រឹក្សាយោបល់ប្រកបដោយហេតុផល និងណែនាំក្រុមហ៊ុនក្នុងការធ្វើការសម្រេចចិត្តប្រកបដោយ ប្រសិទ្ធិភាព។ ជាមួយនឹងជំនាញដែលមានសារសំខាន់និងមិនអាចខ្វះបានទាំងនេះ អ្នកអាចធ្វើការបាននៅក្នុងគ្រប់ ស្ថាប័នដែលអ្នកចូលចិត្តដោយភាពងាយស្រួល។

    1. មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រឡង ACCA

    ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅខេមអេដអនុញ្ញាតអោយ​និស្សិតសិក្សា និង​ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការ ប្រឡងយ​កសញ្ញាបត្រអ្នកជំនាញគណនេយ្យ​​​ACCAក្នុងពេលតែមួយជាមួយគ្នា។ កម្មវិធីសិក្សាACCAត្រូវបានគេ អោយតម្លៃខ្ពស់នៅក្នុងសហគមន៍ធុរកិច្ច ដោយសារវាតំណាងឱ្យជំនាញវិជ្ជាជីវៈគណនេយ្យ និង​ហិរញ្ញវត្ថុដែលមាន ការទទួលស្គាល់ជាសកល។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះអាចផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍នៅពេលដាក់ ពាក្យធ្វើការងារ​​​​​​​​​​​​​​​​​​​​​​ បង្កើនសក្តានុពលរកប្រាក់ចំណូលរបស់អ្នក និងបើកទ្វារទៅរកជម្រើសអាជីពការងារដ៏សម្បូរបែប។

    1. អភិវឌ្ឍជំនាញបច្ចេកទេស

    បន្ថែមពីលើចំណេះដឹង​ ដែលទទួលបានពីការសិក្សាគណនេយ្យនៅថ្នាក់បរិញ្ញាបត្រ និស្សិតដែលបន្តការសិក្សាលើ វិជ្ជាជីវៈនេះមានការវិវឌ្ឃន៍ខ្លាំងលើបច្ចេកវិទ្យាថ្មីដែលជួយសម្រួលការងារប្រចាំថ្ងៃ ដែលចំណុចនេះអាចឲ្យពួកគេ ផ្តោតលើការងារដែលមានគុណតម្លៃខ្ពស់ ដូចជាការងារវាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុ បង្កើតយុទ្ធសាស្រ្តថ្មីៗ និងគ្រប់គ្រងហានិភ័យនានាដែលអាចជះឥទ្ធិពលដល់ការងាររបស់ខ្លួន។​ ជាពិសេសនៅពេលដែលអ្នកបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អ្នកនឹងយល់ដឹងកាន់តែស៊ីជម្រៅពីសារសំខាន់នៃគណនេយ្យ ​និងការអភិវឌ្ឍ នៅក្នុងវិស័យនេះ។

    1. ពង្រីកបណ្តាញទំនាក់់ទំនងក្នុងវិជ្ជាជីវៈរបស់អ្នក

    ការបង្កើតនូវបណ្តាញទំនាក់ទំនងជំនាញវិជ្ជាជីវៈគឺមានសារៈសំខាន់ក្នុងការចាប់ផ្តើម និងអភិវឌ្ឍអាជីពរបស់អ្នក។ ផ្ដើមពីការសិក្សាស្វែងយល់បន្ថែមអំពីវិជ្ជាជីវៈដែលអ្នកចូលចិត្ត បន្តជា​ភាពខ្នះខ្នែងដើរតាមនិន្នាការក្នុងវិស័យនេះ បណ្តាញទំនាក់ទំនងរបស់អ្នកអាចជាធនធានមួយសម្រាប់ជួយអ្នក​ និងផ្តល់ជាព័ត៌មានដែលអ្នកអាចយកមកប្រើ ប្រាស់ក្នុងការកំណត់ក៏ដូចជាអភិវឌ្ឍអាជីពរបស់អ្នកអោយកាន់តែប្រសើរឡើង។ នៅក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់អ្នកនឹងមានឱកាសជាច្រើនដើម្បីបង្កើត និងពង្រីកទំនាក់ទំនងរបស់អ្នកជាមួយសហគមន៍មួយដែលចម្រុះ ទៅដោយអ្នកជំនាញវិជ្ជាជីវៈដែលរួមមានសាស្រ្តាចារ្យជំនាញ មិត្តភ័ក្តិ បុគ្គលិក និងអតីតនិស្សិតខេមអេដជាដើម។

    2

    ឥឡូវនេះវិទ្យាស្ថានខេមអេដ កំពុងបើកទទួលចុះឈ្មោះចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សាថ្មី​ និស្សិតដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះពីឥឡូវនេះតទៅរហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ហើយវិទ្យាស្ថានរីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ 010 986 523​ / 070 673 673 ក៏ដូចជាតាមរយៈតេឡេក្រាមលេខ 078 588 886 ឬក៏តាមរយៈអ៉ីម៉ែល admissions@cam-ed.com។ លោកអ្នកអាចចុះឈ្មោះ ផ្ទាល់នៅទីតាំងផ្ទះលេខ 64 ផ្លូវ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cam-ed.edu.kh

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia