ក្នុងនាមជាសិស្សថ្នាក់ទី12 ការសញ្ជឹងគិតលើផ្លូវអនាគតរបស់អ្នកគឺជារឿងដ៏សំខាន់ណាស់ ក្នុងនោះ ការជ្រើសរើសសាកលវិទ្យាល័យដើម្បីបន្តការសិក្សាក៏ជាកត្តាចំបាច់ដើម្បីកំណត់ផ្លូវអនាគត ព្រោះវាទាមទារអោយយើង សម្រេចចិត្តអោយបានច្បាស់លាស់ និងពិចារណាគ្រប់ជ្រុងជ្រោយទៅលើផ្លូវដែលត្រូវដើរ និងដើម្បីសម្រេចគោលដៅនាពេលអនាគត។ ហើយការសម្រេចចិត្តទៀតសោត ពឹងផ្អែកទៅលើកត្តា ជាច្រើនរួមមានការចូលចិត្តទៅលើជំនាញដែលជ្រើសរើស សមត្ថភាពក្នុងការសិក្សាលើជំនាញនោះ ហើយអ្វីដែលសំខាន់នោះ គឺទីផ្សារការងារនៃជំនាញនោះផ្ទាល់តែម្តង។
ប្អូនៗមានដឹងទេថាតើជំនាញណាខ្លះដែលមានតម្រូវការទីផ្សាររការងារខ្ពស់ក្នុងប្រទេសកម្ពុជានាពេលចប្ចុប្បន្ន?
ពួកយើងសូមណែនាំអំពីសារៈសំខាន់ដ៏ធំធេងនៃជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ព្រោះជាជំនាញមួយ ដែលជួយដល់កំណើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។អ្នកជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា អាចធានាបាននូវស្ថេរភាព និងសុវត្ថិភាពការងារដោយមិនគិតពីឧស្សាហកម្មឬវិស័យឡើយ គ្រប់ស្ថាប័នទាំងអស់មានតម្រូវការបុគ្គលិកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលអាចគ្រប់គ្រងកំណត់ត្រាហិរញ្ញវត្ថុ វិភាគទិន្នន័យ និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ កត្តាទាំងនេះហើយ មិនថាអ្នកស្វែង រកការងារធ្វើនៅក្នុងស្ថាប័នធំៗដែលបានបង្កើតឡើង ឬស្ថាប័នដែលទើបតែចាប់ផ្តើមដំណើរការឆ្ពោះទៅរកសហគ្រិនភាពនោះទេ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុរបស់អ្នកនឹងមានតម្រូវការការងារជានិច្ច។
ដោយដឹងថាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ គឺជាជំនាញដែលមានសក្តានុពលទីផ្សារការងារខ្លាំងនៅក្នុង ប្រទេសកម្ពុជា ដូចនេះហើយទើបវិទ្យាស្ថានខេមអេដបានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ ដោយគោរពទៅតាមស្តង់ដាអន្តរជាតិ និងឲ្យស្របទៅនឹងទីផ្សារ និងឱកាសការងារ។ លើសពីនេះទៅទៀត ប្រសិនបើនិស្សិតដែលបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំនោះ និស្សិតនឹងមានឱកាសទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ក្នុងនោះមានបរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុដែលចេញពីវិទ្យាស្ថានខេមអេដ ដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងសញ្ញាបត្រអ្នកបចេ្ចកទេសគណនេយ្យ (Certified Accounting Technician - CAT ) ដែលមានការទទួលស្គាល់ពីស្ថាប័ន ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងទទួលស្គាល់ពី 183 ប្រទេសនៅលើពិភពលោក។
ការបង្កើតកម្មវិធីដើម្បីតម្រូវការការងារ ជាចំណុចមួយដ៏សំខាន់ តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ វិទ្យាស្ថានខេមអេដមានគោលដៅក្នុងការបង្កើនធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាប្រកបដោយ ប្រសិទ្ធភាព និងគុណភាពខ្ពស់សម្រាប់ជំនាញគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងពាណិជ្ជកម្ម។ ហើយដើម្បីបង្កើនធនធានមនុស្សដែលមានគុណភាព វិទ្យាស្ថានខេមអេដបានពង្រឹងគុណភាពនៃ កម្មវិធីសិក្សា គុណភាពការបង្រៀន និងគុណភាពសាស្ត្រាចារ្យ និងការទទួលស្គាល់ជាអន្តរជាតិ។
ចំពោះកម្មវិធីសិក្សានៅវិទ្យាស្ថានខេមអេដ ត្រូវបានរចនាឡើងដោយគោរពទៅតាមស្តង់ដា និងតម្រូវការ ជាក់ស្តែង ។ ការរៀន និងការអនុវត្តព្រមគ្នា បន្ថែមពីលើចំណេះដឹង ក៏ដូចជាទ្រឹស្ដី និស្សិតត្រូវបានស្វែង យល់ទៅនឹងការអនុវត្តជាក់ស្តែងតាមរយៈការចុះកម្មសិក្សា ករណីសិក្សា និងការធ្វើការងារជាក្រុមជាដើម។ ទន្ទឹមនឹងវគ្គសិក្សា និស្សិតនឹងត្រូវបានលើកទឹកចិត្តអោយចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីបង្កើនជំនាញទំនាក់ទំនង ការងារជាក្រុម សមត្ថភាពក្នុងការដឹកនាំផងដែរ។
គុណភាពការបង្រៀន និងគុណភាពសាស្ត្រាចារ្យនៅខាងវិទ្យាស្ថានខេមអេដ ត្រូវបានវាយតម្លៃពីស្ថាប័ន QS Stars នៅចក្រភពអង់គ្លេសដែលជាស្ថាប័នវាយតម្លៃគុណភាពបង្រៀន និងគុណភាព សាស្ត្រាចារ្យជាអន្តរជាតិ ហើយវិទ្យាស្ថានខេមអេដជាវិទ្យាស្ថានតែមួយគត់នៅក្នុងប្រទេសកម្ពុជា
ដែលទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំ។ លើសពីនេះទៅទៀតសាស្ត្រាចារ្យដែលបង្រៀននៅខាងវិទ្យាស្ថានខេមអេដ សុទ្ធសឹងតែជាសាស្ត្រាចារ្យ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីៗ និងមានបពិសោធន៍ក្នុងការបង្រៀនជាច្រើនឆ្នាំ។
វិទ្យាស្ថានខេមអេដទទួលបានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន ACBSP ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ការទទួលស្គាលពីស្ថាប័ន ACCA ដែលមានទីតាំងនៅចក្រភព អង់គ្លេស ការទទួលស្គាល់ពីស្ថាប័ន CFA Institute និងស្ថាប័នល្បីៗជាច្រើនទៀត។
អ្វីដែលពិសេសនិស្សិតវិទ្យាស្ថានខេមអេដក៏មានឱកាសការងារខ្ពស់នៅក្នុងក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះនិសិ្សតរបស់យើង ក៏ទទួលបានការប្រឹក្សាយោបល់ពីការងារ ជាមួយនឹងនាយកដ្ឋានផ្នែកប្រឹក្សាការងារនិស្សិតខេមអេដ ក្រៅពីនោះនិស្សិតក៏មានឱកាសខ្ពស់ក្នុងការផ្លាស់ប្តូរការសិក្សារបស់និស្សិតជាមួយសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសផងដែរ។