CamEd Business School ទទួលបានផ្កាយ 5 ពីស្ថាប័នអន្តរជាតិ QS Stars នៃចក្រភពអង់គ្លេស លើគុណភាព និងអត្រាទទួលបានការងាររបស់និស្សិត
Daneth MechSEPTEMBER 21 2026

1

 

CamEd Business School បន្តបង្ហាញពីសមត្ថភាពក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងការបណ្តុះបណ្តាលនិស្សិតឱ្យត្រៀមខ្លួនបានយ៉ាងល្អសម្រាប់អាជីព ដោយជិត ១០០% នៃនិស្សិត ដែលបានបញ្ចប់ការសិក្សាកម្មវិធីបរិញ្ញាបត្រ BA + CAT ឆ្នាំ ២០២៥ មានការងារធ្វើ មិនថាក្នុងអំឡុងពេលសិក្សាឆ្នាំទី ៤ ឬភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សានោះទេ។ 

លទ្ធផលនេះបានឆ្លុះបញ្ចាំងពីទស្សនវិស័យ និងបេសកកម្មរបស់ CamEd ក្នុងការផ្តល់ការអប់រំដែល មិនត្រឹមតែផ្តោតលើចំណេះដឹងផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍជំនាញ​ និងសមត្ថភាពដែលចាំបាច់សម្រាប់ទីផ្សារការងារ។

កម្មវិធីបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ​ + សញ្ញាបត្រ CAT​ (BA + CAT) របស់ CamEd ត្រូវបានរៀបចំឡើងដើម្បីបង្កើតមូលដ្ឋានចំណេះដឹងរឹងមាំផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ពន្ធដារ និងធុរកិច្ច ព្រមទាំងជួយឲ្យនិស្សិតអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដែលអាចអនុវត្តបាននៅកន្លែងការងារ ជាក់ស្តែង។

សមិទ្ធផលលើការងាររបស់និស្សិត CamEd ក៏ត្រូវបានទទួលស្គាល់តាមរយៈស្ថាប័នវាយតម្លៃអន្តរជាតិ QS Stars ដោយ CamEd ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ទៅលើឱកាសទទួលបានការងារ  (Employability)។ ចំណាត់ថ្នាក់នេះបង្ហាញពីលទ្ធផលដ៏រឹងមាំរបស់សាលាក្នុងការត្រៀម និងគាំទ្រនិស្សិតឲ្យអាចចូលទៅក្នុងទីផ្សារការងារបានប្រកបដោយប្រសិទ្ធភាព។ 

ជាមួយគ្នានេះដែរ CamEd ក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ លើគុណភាពនៃការបង្រៀនពី QS Stars ដែលឆ្លុះបញ្ចាំងពីស្តង់ដារនៃការបង្រៀន និងការខិតខំប្រឹងប្រែងរបស់សាស្រ្តាចារ្យក្នុងការផ្តល់ការអប់រំ ប្រកបដោយគុណភាពដល់និស្សិត។

 

2

3

 

បច្ចុប្បន្ននេះ CamEd កំពុងផ្តល់ជូនអាហារូបករណ៍ Gen Z Academic Merit សម្រាប់សិស្ស ដែលទទួលបាននិទ្ទេសបាក់ឌុបរួម A, B ឬ C និងអាហារូបករណ៏ Gen Z Math & Science Genius សម្រាប់ប្អូនៗទទួលបាននិទ្ទេស A, B ឬ C​ ក្នុងមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា  គីមីវិទ្យា ជីវវិទ្យា ឬភាសាខ្មែរ ដោយអាចទទួលបានអាហារូបករណ៍រហូតដល់ $5,000។ សម្រាប់សិស្សដែលទើបប្រឡងបាក់ឌុបរួច ឬមានបំណងបន្តការសិក្សានៅ CamEd Business School នេះគឺជាឱកាសដ៏ល្អមួយក្នុងការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សា។
CamEd ស្វាគមន៍សិស្សានុសិស្ស និងអាណាព្យាបាល ដើម្បីផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់ អំពីការសិក្សាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ។ សិស្សានុសិស្ស និងអាណាព្យាបាល អាចអញ្ជើញមកសាកសួរព័ត៌មានបន្ថែមនៅ CamEd បានដោយសារអាហារូបករណ៍នេះ មានចំនួនកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ  www.cam-ed.edu.kh

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia