ក្រុមហ៊ុន Calypso Motors ប្រកាសសម្ពោធម៉ូដែលម៉ូតូ Calypso Xplorer កំពូលរបស់ខ្លួនដែលជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ប្រទេសកម្ពុជា
Phanna PhenJULY 10 2026

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន Calypso Motors បានរៀបចំព្រឹត្តិការណ៍នៅផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉លដោយមានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំឧស្សាហកម្ម តំណាងចែកចាយធំៗ និងអ្នកសារព័ត៌មាន ក្នុងការបង្ហាញនូវម៉ូដែលម៉ូតូកំពូលថ្មីមួយរបស់ខ្លួន គឺ Calypso Xplorer ដែលជាម៉ូតូដែលត្រូវបានបង្កើត រចនា និងផលិតឡើងទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។​
ពិធីប្រកាសសម្ពោធនេះ គឺជាពេលវេលាដ៏សំខាន់មួយដែលបង្ហាញអំពីមហិច្ឆតារបស់ប្រទេសកម្ពុជាក្នុងវិស័យឧស្សាហកម្ម ដែលបង្ហាញឲ្យ​ឃើញពីសមត្ថភាពកាន់តែរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងការឈានទៅមុខលើសពីការផ្គុំដំឡើង តែជាការធ្វើវិស្វកម្ម នវានុវត្តន៍ និងផលិតកម្មដែលមានតម្លៃខ្ពស់។

742317432 1036587155774938 4763664735607691413 N.png

ម៉ូតូ Calypso Xplorer ត្រូវបានបង្កើតឡើងតាំងពីដំណាក់កាលដំបូងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Calypso Motor ក្នុងរាជធានីភ្នំពេញ ​ដែល​វាតំណាងទៅដល់ការធ្វើការងាររួមគ្នារវាងវិស្វករ អ្នករចនាម៉ូត និងអ្នកបច្ចេកទេសជនជាតិកម្ពុជា និងអន្តរជាតិ។ សម្រាប់ប្រទេសដែល​អាស្រ័យជាមួយនឹងផលិតកម្មសម្លៀកបំពាក់ និងផលិតកម្មស្រាលៗជាយូរកន្លងមក សមិទ្ធផលថ្មីនេះបានកំណត់នូវស្តង់ដាថ្មីនៃសមត្ថភាពឧស្សាហកម្មក្នុងស្រុក​ និងបានផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់ដៃគូក្នុងតំបន់ និងវិនិយោគិនសកលថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផលិត។​​

Photo 2026 07 10 13 44 21

741021774 1451271227033631 935249843019625075 N.jpg

[បញ្ចូលសម្រង់សុន្ទរកថារបស់ប្រធានប្រតិបត្តិក្រុមហ៊ុននៅទីនេះ]
ម៉ូតូ Calypso Xplorer ត្រូវបានរចនាឡើងអោយសាកសមទៅនឹងបរិយាកាសទីក្រុងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការធ្វើដំណើរផ្លូវគោកដ៏វែងឆ្ងាយ ដោយវាមានរួមបញ្ចូលនូវដំណើរការមេកានិចដ៏រឹងមាំជាមួយនឹងសុវត្ថិភាពដែលផ្តោតលើអ្នកបើកបរ ការភ្ជាប់ប្រព័ន្ធទំនាក់ទំនងឆ្លាតវៃ ​និងបច្ចេកវិទ្យាដែលបង្កើតឡើងដើម្បីឲ្យបទពិសោធន៍នៃការបើកបរកាន់តែប្រសើរឡើង។ គ្រប់លក្ខណៈបច្ចេកទេសទាំងអស់ត្រូវបានធ្វើតេស្តលើគ្រប់ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រាកដថាម៉ូតូនេះមានតុល្យភាព​ល្អ គួរជាទីទុកចិត្ត និងមានសុវត្ថិភាព។

Photo 2026 07 10 13 43 55

738284030 1451271693700251 1257110506697291952 N.jpg

លក្ខណៈពិសេសនៃម៉ូតូរួមមាន៖
បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ – បំពាក់ដោយមុខងារសុវត្ថិភាពឆ្លាតវៃ Startec រួមមានប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់ និងប្រព័ន្ធប្រឆាំងចោរកម្មជាមួយនឹងសោរដែលមានសមត្ថភាពបិទដំណើរការម៉ូតូពីចម្ងាយ។ កម្លាំងម៉ាស៊ីនខ្លាំង – ដំណើរការដោយម៉ាស៊ីនដែលមានសមត្ថភាពបញ្ចុះកម្តៅចំណុះ 180cc ដែលអាចផលិតកម្លាំងសេះ 18 hp / 13.6 kW​ នៅចំនួនជុំ 8,500 rpm និង កម្លាំងបង្វិលជុំ 17.2 N·m នៃកម្លាំងរមួល 6,500 rpm ជាមួយនឹងល្បឿនអតិបរមា 103 គីឡូម៉ែត្រក្នុងមួយម៉ោង។

Photo 2026 07 10 13 42 21

ផ្ទាំងអេក្រង់ប៉ះឆ្លាតវៃ – មុខងារ CarPlay ត្រូវបានដាក់បញ្ចូលឲ្យដំណើរការដែលអនុញ្ញាតអោយអ្នកបើកបររក្សាទុកទូរស័ព្ទរបស់ពួកគេដោយសុវត្ថិភាពហើយនៅតែអាចចូលទៅកាន់កម្មវិធីនាំផ្លូវ តន្ត្រី ហៅទូរស័ព្ទ និងមុខងារពិសេសផ្សេងទៀតដោយផ្ទាល់ពីអេក្រង់។
ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS – ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព និងការគ្រប់គ្រងលំនឹងដែលកាន់តែប្រសើរឡើងដើម្បីបទពិសោធន៍នៃការបើកបរកាន់តែមានទំនុកចិត្ត។

ម៉ូតូ Calypso Xplorer តំណាងឲ្យនិមិត្តសញ្ញានៃចំណេះដឹងផ្នែកផលិតកម្ម និងវិស្វកម្មរបស់ប្រទេសកម្ពុជា ដែលវាមានអត្ថន័យលើសពីម៉ូដែលម៉ូតូកំពូលមួយ។ វានាំមកនូវបច្ចេកវិទ្យាដ៏ច្នៃប្រឌិត សមត្ថភាពឧស្សាហកម្មក្នុងស្រុក និងចក្ខុវិស័យដ៏រឹងមាំនៃគោលដៅឧស្សាហកម្មយាន្តយន្តសកលរបស់ប្រទេសកម្ពុជា។

741495469 1451271510366936 971973443789342026 N.jpg

ដើម្បីបញ្ជាក់ពីភាពជាទីទុកចិត្ត ភាពធន់ និងសមត្ថភាពរបស់ម៉ូតូ Calypso Xplorer ម៉ូដែលថ្មីនេះ វានឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការធ្វើដំណើរឆ្លងទ្វីបដ៏អស្ចារ្យមួយដែលនឹងចេញដំណើរពីរាជធានីភ្នំពេញប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងមីឡានប្រទេសអ៊ីតាលី។ ម៉ូតូនេះនឹងត្រូវធ្វើដំណើរឆ្លងកាត់ 15 ប្រទេស និងមានរយៈចម្ងាយប្រមាណ 30,000 គីឡូម៉ែត្រ ហើយវានឹងត្រូវបានបើកបរដោយ លោក Frost ZK ដែលជាអ្នកធ្វើដំណើរផ្សងព្រេងដោយម៉ូតូជនជាតិខ្មែរ និងជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន​ ​Calypso Motors​។

Photo 2026 07 10 13 40 30

ការធ្វើដំណើរនេះនឹងបញ្ចប់នៅទីក្រុងមីឡាន ដែលជាទីក្រុងដែលក្រុមហ៊ុន Calypso Motors នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ EICMA ដែល​ជាកម្មវិធីតាំងពិព័រណ៍ម៉ូតូដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក ដែលនឹងមានការតាំងបង្ហាញម៉ាកយីហោម៉ូតូអន្តរជាតិឈានមុខគេជាច្រើន។ បេសកកម្មនេះមានគោលបំណងក្នុងការបង្ហាញថាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលកំពុងលេចធ្លោនៅក្នុងឧស្សាហកម្មម៉ូតូ ជា​មួយ​នឹងសមត្ថភាពវិស្វកម្មដ៏រឹងមាំ និងបច្ចេកវិទ្យាដែលមានទស្សនវិស័យឈានឆ្ពោះទៅមុខ។

Photo 2026 07 10 13 43 20

ក្រៅពីការធ្វើតេស្តសមត្ថភាព ដំណើរផ្សងព្រេងនេះ គឺជាការគោរពចំពោះការលះបង់របស់ក្រុមការងារក្រុមហ៊ុន Calypso Motors ទាំង​មូលដែលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងមុះមុតដែលអាចធ្វើឲ្យសមិទ្ធផលនេះសម្រេចបានជោគជ័យ។ ម៉ូតូម៉ូដែល Calypso Xplorer នេះនឹងអាចរកជាវបាននៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្តល់ឪកាសឲ្យអ្នកបើកបរទទួលយកបទពិសោធន៍ម៉ូតូដែលបានធ្វើដំណើរផ្សងព្រេងឆ្លងទ្វីបជាប្រវត្តិសាស្រ្ត។ អតិថិជនអាចចុះឈ្មោះទៅក្នុងបញ្ជីរង់ចាំដើម្បីទទួលបានការជូនដំណឹងជាមុននៃការបញ្ជាទិញ និងឪកាសទទួលបានការផ្តល់ជូនពិសេសនៃការប្រកាសសម្ពោធ កាដូ និងការបញ្ចុះតម្លៃ​ជាពិសេសទៅលើគ្រឿងដំបូងបង្អស់ដែលនឹងត្រូវដាក់លក់។

741324663 2237387033467807 3402833789481920709 N.png

អំពីក្រុមហ៊ុន Calypso Motors
ក្រុមហ៊ុន Calypso Motors គឺជាក្រុមហ៊ុនផលិតម៉ូតូដំបូងគេ និងតែមួយគត់របស់ប្រទេសកម្ពុជា ដែលបង្កើតឡើងដោយមានជំនឿថា សេដ្ឋកិច្ចដែលកំពុងរីកចម្រើនមិនត្រឹមតែជាអ្នកប្រើប្រាស់ឧស្សាហកម្មសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបង្កើត និងអ្នកច្នៃប្រឌិតជំនាន់ក្រោយផ្ទាល់ខ្លួនផងដែរ។

ក្រុមហ៊ុន Calypso Motors ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានប្រមូលផ្តុំវិស្វកម្មកម្ពុជាដែលមានទេពកោសល្យ និងផលិតកម្មដែលមានស្តង់ដាអន្តរជាតិ ដើម្បីរចនា និងផលិតម៉ូតូសម្រាប់ផ្លូវថ្នល់អាស៊ី និងអ្នកបើកបរនៅទូទាំងពិភពលោក។
ម៉ូតូ Calypso Xplorer គឺជាម៉ូដែលកំពូលមួយរបស់ក្រុមហ៊ុន និងជាសមិទ្ធផលដ៏ពិសេសមួយសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ប្រទេសកម្ពុជា។

សម្រាប់ការសាកសួរពីប្រព័ន្ធផ្សព្វផ្សាយ៖
ក្រុមហ៊ុន TWPR Communication Co., Ltd.
លោក សុខ សារ៉ាក់ | បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ (+855) 78 289 974
អ៊ីម៉ែល៖ sarak@twpr360.com

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia