តម្លៃល្អ! មកស្គាល់ក្រុមហ៊ុនផលិតម៉ូតូ១ របស់កូនខ្មែរ ដំឡើងនៅខ្មែរ ខណៈកំពុងត្រៀមនាំចេញទៅទីផ្សារបរទេសទៀត
ធី ស្រីល័ក្ខAPRIL 23 202615 views

យីហោ Calypso គឺជាម៉ាកម៉ូតូមួយដែលកំពុងទទួលបានការចាប់អារម្មណ៍គួរសមនៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តរូបរាងបែប Classic Vintage។ បើនិយាយពីម៉ូដែលកំពុងពេញនិយមរបស់ Calyso វិញគឺម៉ាក Ori ជំនាន់ថ្មីតែម្តង ខណៈដែលម៉ូដែល Ori ទទួលបានការចាប់អារម្មណ៍លើ៖រូបរាងទាក់ទាញ (Stylish Design): ម៉ូតូ Ori ត្រូវបានរចនាឡើងមានរូបរាងស្រដៀងទៅនឹងម៉ូតូអឺរ៉ុប (Vespa style) ដែលមើលទៅមានភាពស៊ីវិល័យ ថ្លៃថ្នូរ និងមានពណ៌ស្អាតៗប្លែកៗ ចាប់ចិត្តយុវវ័យ។

 

មិនតែប៉ុណ្ណោះ បើនិយាយអំពីម៉ូដែលពេញនិយមជាទូទៅយើងឃើញមានម៉ូដែលដូចជា Ori 125cc ឬ 150cc ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងក្រុង។ បើនិយាយអំពីតម្លៃត្រឹមតែ 1580$ ខណៈចំណុចពិសេសគឺតម្លៃធូរថ្លៃ បើប្រៀបធៀបជាមួយម៉ាកល្បីៗផ្សេងទៀតដែលមានរូបរាងស្រដៀងគ្នា។

 ១១

ម៉ូតូ Calyso មានភ្លើង LED  គម្រិតច្បាស់ល្អ ងាយស្រួលជិះពេលយប់មិនពិបាកមើលផ្លូវមិនឃើញ បំពាក់មកជាមួយ Light បែបស៊ីវីល័យ ចង្កៀងរចនាមកបែបលម្អិត និងប្រណិតទាន់សម័យ។ យីហោម៉ូតូផលិតនៅខ្មែរមួយនេះកំពុងត្រៀមចូលទីអ៊ីតាលី ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ជាវម៉ូឌែល Ori ឬ ម៉ូឌែលណាមួយរបស់ Calypso អ្នកទាំងអស់គ្នានឹងទទួលបានឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ទីក្រុង Milan អ៊ីតាលីថែមទៀតផង។

 ១២

គូសបញ្ជាក់ផងដែរថា ប្រសិនជាបងប្អូនចាប់អារម្មណ៍សូមធ្វើការទាក់ទងដើម្បីសួរនាំព័ត៌មានបន្ថែម Call: 090 222 781 / 061 201 010 / 085 222 781 ឬតាមដាន Page ផ្លូវការរបស់ Calypso Motors

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia