ឆ្នាំ ២០២៣ WOWHELLO ទទួលបានការជាវកញ្ចប់សេវាកម្មមួយនេះច្រើនជាងគេពីម្ចាស់អាជីវកម្ម និងក្រុមហ៊ុននៅកម្ពុជា
Bunthoeun KoemNOVEMBER 4 2023

WOWHELLO គឺជាក្រុមហ៊ុនបម្រើសេវាកម្មអថិតិជន ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខណៈបច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានកំពុងផ្ដល់សេវាកម្មទៅកាន់ម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនជាង ២០ ដែលរកស៊ីនៅក្នុងវិស័យសំខាន់ៗដូចជា៖ ដឹកជញ្ជូន ធានារ៉ាប់រង សុខាភិបាល អចលនទ្រព្យ សណ្ឋាគារ អ្នកលក់អនឡាញ ការកម្សាន្ដ ការធ្វើដំណើរ និងអាកាសចរណ៍ជាដើម។​

 

254

 

យោងតាមការលើកឡើងពីកញ្ញា  ស៊ឺម សុខគូរូ នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នេះ WOWHELLO ទទួលបានការជាវកញ្ចប់សេវាកម្មច្រើនប្រភេទពីម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុន ប៉ុន្ដែកញ្ចប់សេវាកម្ម Call Center Agent គឺមានតម្រូវការច្រើនជាងគេ។

 

កញ្ញាលើកឡើងថា មូលហេតុដែលកញ្ចប់សេវាកម្ម Call Center Agent មានតម្រូវការច្រើនដោយសារកញ្ចប់សេវាកម្មនេះ គឺម្ចាស់អាជីវកម្មទទួលបានកម្ដាំងបុគ្គលិកដែលមានជំនាញពី WOWHELLO ដើម្បីជួយទៅលើការងារជាច្រើនដូចជា តបសារនៅលើបណ្ដាញសង្គម, ខលចេញក្រៅដើម្បីក្រើនរំលឹក ឬធ្វើការស្ទង់មតិអតិថិជន (Survey) ខលចេញក្រៅដើម្បីអញ្ជើញភ្ញៀវចូលរួមកម្មវិធី និងធ្វើការណាត់ជួបជាដើម។

 

Photo 2023 09 26 13 32 13

 

កញ្ញា ស៊ឺម សុខគូរូ បន្ថែមថា បច្ចុប្បន្ននេះ  WOWHELLO ក៏បាននិងកំពុងកាន់កម្មវិធី ធីតាឯកសង្ក្រាន្ដ លើកទី៥ ដើម្បីប្រមូលទិន្នន័យអ្នកដែលបានចុះឈ្មោះចូលរួមកម្មវិធី ព្រមទាំងការខលអញ្ជើញភ្ញៀវ និងផ្ដល់នូវព័ត៌មានទាក់ទងកម្មវិធីខាងលើនេះផងដែរ។

 

សូមជម្រាបថា ក្រៅពីកញ្ចប់សេវាកម្មខាងលើ WOWHELLO ក៏មានកញ្ចប់សេវាកម្ម Digital Communication ដែលផ្ដោតទៅលើប្រព័ន្ធបច្ចេកវិទ្យា ក្នុងការគ្រប់គងការឆ្លើយតបសារពីគ្រប់បណ្ដាញសង្គមទាំងអស់ដូចជា៖ Facebook, Telegram, Instargram និង WhatsApp ជាដើម។ ពោលនៅពេលអតិថិជនទាក់ទងមកកាន់ផ្លេតហ្វូមណាក៏ដោយ វានឹងលោតចូលប្រព័ន្ធតែមួយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មអាចឆ្លើយតបសារទៅអតិថិជនបានទាន់ចិត្ត និងមិនបាត់សារដែលអតិថិជនបានផ្ញើរមកឡើយ។

 

បន្ថែមពីនេះក៏មានកញ្ចប់សេវាកម្មកក់ ឬឆែកបន្ទប់សណ្ឋាគារ, សេវាកម្មទិញឬកក់សំបុត្រយន្ដហោះ, សេវាកម្មពិគ្រោះយោបល់ផ្នែកសុខភាព, សេវាកម្មខលដើម្បីបង្កើនការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ, សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ និងសេវាកម្មប្រមូលទិន្នន័យពីអតិថិជនថែមទៀតផង។

 

74ea2e4b 6dbd 46d8 Bcfd 2a0c235bf8c8

 

ក្នុងនោះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ WOWHELLO ក៏ទើបនឹងទទួលបានពានរង្វាន់ផ្នែកសេវាកម្មបម្រើអតិថិជនល្អប្រចាំឆ្នាំ ២០២៣ ពីកម្មវិធី Stevie Award ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ខណៈកម្មវិធីនេះគឺមានក្រុមហ៊ុនចូលរួមប្រកួតជាង ២ ០០០ មកពីប្រទេស ៤៩ ជុំវិញពិភពលោក។

 

ដូច្នេះសម្រាប់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន​ ដែលចង់ប្រើប្រាស់សេវាកម្មបម្រើអតិថិជនរបស់ WOWHELLO ដើម្បីសម្រួលដំណើរការអាជីវកម្មរបស់ខ្លួន អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 081 999 138, 011 999 138, 066 999 138 ឬតាមអ៊ីមែល៖callcenter_info@kh-super.com ឬ Telegram: https://t.me/wowhellooutsourcingsolution ,Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot និងWebsite: https://www.wow-hello.com/

 

256

260

261

258

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia