មិនធ្លាប់មានពីមុន! គម្រោងធំ ២ បើលេចចេញជារូបរាង នឹងធ្វើឲ្យប្រទេសកម្ពុជាទំនើបជាងមុន
Bunthoeun KoemNOVEMBER 27 20224.8 K views

នៅមួយរយៈចុងក្រោយនេះ កម្ពុជាមានការផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍគម្រោងថ្មីៗជាច្រើន។ ហើយទៅពេលខាងមុនកម្ពុជាក៏អាចនឹងមានការផ្លាស់ប្ដូរបន្ថែមទៀតនៅពេលគម្រោងថ្មីជាច្រើនលេងចេញជារូបរាងដូចជាព្រលានយន្ដខ្នាតយក្ស កំពង់ផែទឹកជ្រៅ និងផ្លូវល្បឿនលឿនជាដើម។

យ៉ាងណាកន្លងទៅនេះសេចលឺដំណឹងថា រាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនវិនិយោគធំៗ បានធ្វើខ្លួនក្នុងការសាងសង់គម្រោងធំ ២ ដែលមិនធ្លាប់មាននៅកម្ពុជានោះគឺ ផ្លូវរថភ្លើងក្រោមដី និង កន្រ្ដកខ្សែកាប ហើយបើសិនគម្រោងពីនេះលេចចេញជារូបនឹងធ្វើកម្ពុជា កាន់តែទំនើបជាងមុន។

១. កន្ដ្រកខ្សែកាប

បច្ចុប្បន្ននៅកម្ពុជាយើងនៅមិនទាន់មានកន្រ្ដកខ្សែកាបដឹកជញ្ជូននៅឡើយទេ ប៉ុន្ដែថ្មីៗនេះ ក្រុមហ៊ុន Doppelmayr Group ដែលជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍរចនា ផលិតសាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ទាក់ទងនឹងវិស័យដឹកជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) បានបង្ហាញចំណាប់អាម្មរណ៍ក្នុងការវិនិយោគគម្រោងរបស់របស់ខ្លួននៅប្រទេសកម្ពុជា។

នៅក្នុងជំនួបជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះកន្លងទៅនេះ លោក Peter Vogelmann ដែលជានាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group លើកឡើងថាក្រុមហ៊ុនចង់មកវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly) ផងដែរ។

F1f81884ba7126d1229ad1b2dc651e2d

២. ផ្លូវរថភ្លើងក្រោមដី

នៅកម្ពុជាយើងនៅមិនទាន់ផ្លូវរថភ្លើងក្រោមដីនៅឡើយនោះ ទេដោយបច្ចុប្បន្ននេះយើងមានតែរថយន្ដធម្មតាប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាទៅពេលខាងមុនកម្ពុជាអាចមានផ្លូវរថភ្លើងក្រោមដីនេះ ដោយសារតែបច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើការសិក្សាការសាងសង់រួចរាល់ហើយ ហើយអាចនឹងលេចរូបរាល់នៅភូមិសាស្រ្ដរាជធានីភ្នំពេញផងដែរ។

យោងតាមការលើកឡើងពីឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឲ្យដឹងថា “ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាចប់សព្វគ្រប់ នូវប្រព័ន្ធរថភ្លើងលើអាកាស MONO Rail បានសិក្សាចប់ និងប្រព័ន្ធរថភ្លើងក្រោមដីដែលហៅថា Metro ឬ Subway នោះ បានសិក្សាចប់សព្វគ្រប់ហើយ ប៉ុន្ដែកំពុងកែកុនមួយចំនួន ហើយនឹងរកដៃគូអភិវឌ្ឍន៍ ឬអ្នកវិនិយោគឲ្យមកដាក់ទុនវិនិយោគកសាង Subway រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ”៕

អត្ថបទ៖ កឹម ប៊ុនធឿន

Pti06 07 2021 000051b 1642171316 1654275633 1655470934

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia