អ្នកលក់សម្លៀកបំពាក់កុំរំលង! នេះជាក្បួនលក់លក់ខោអាវ៣ក្បាច់ ហាងល្បីរនៅថៃតែងធ្វើ អាចទាញភ្ញៀវចូលពេញៗ
នារី AUTOAUGUST 27 20241.7 K views

បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានបងប្អូនខ្មែរយើងជាច្រើនកំពុងប្រឡូកក្នុងអាជីវកម្មលក់សម្លៀកបំពាក់ ខណៈអ្នកលក់ខ្លះកំពុងទឹកភ្នែកព្រោះលក់មិនដាច់ អត់ថ្លៃបង់តូប ថ្លៃទឹកភ្លើង និងបុគ្គលិកជាដើម។ ទាក់ទងទៅនឹងបញ្ហានេះថ្ងៃនេះ Business Cambodia សូមលើកយកគំនិតលក់របស់ហាងល្បី១នៅថៃដែលមានឈ្មោះថា Matchbox ខណៈក្បួនទាំងនេះអាចទាញភ្ញៀវបានច្រើន។

ហាង Matchbox គឺជាហាងល្បីលក់សម្លៀកបំពាក់របស់ប្រទេសថៃដែលបានបង្កើតឡើងនៅឆ្នាំ ២០១៦​ ដោយបច្ចុប្បន្នយីហោមួយនេះអាចបង្កើតឡើងចូល១២សាខាហើយនៅក្នុងប្រទេសថៃ។ តើអ្វីជាចំណុចពិសេសដែរធ្វើឱ្យលក់សម្លៀកមួយនេះទទួលបានការគាំទ្រច្រើនខ្លាំងបែបនេះ? ខាងក្រោមនេះជាចំណុចពិសេស៣​ ធ្វើឱ្យហាងមួយនេះ អាចទាក់ទាញភ្ញៀវពេញៗ។ ដោយក្នុងនោះរួមមាន៖

B573d430 B963 4283 93e4 D07e37918e10

១. រៀបចំហាងឱ្យចំអតិថិជនគោលដៅ

ការស្វែងរកឱ្យឃើញអតិថិជនគោលដៅជានរណា វាពិតសំខាន់ណាស់។ ជាក់ស្តែងហាង Matchbox អតិថិជនគោលដៅរបស់ហាងគឺចាប់យកមនុស្សស្រី ដូច្នេះ ការតុបតែងហាងធ្វើយ៉ាងណាឱ្យមនុស្សស្រីចាប់អារម្មណ៏ ដូច្នេះហើយ Matchbox បានលាបនិងរៀបចំដោយពណ៌ផ្កាឈូក ព្រោះមនុស្សភាគច្រើន​ស្រលាញ់ពណ៌ស្រាល ដូច្នេះហើយពេលពួកគាត់ចូលទៅក្នុងហាងនឹងធ្វើឱ្យគាត់មានអារម្មណ៍ល្អ ដើរទិញមិនហត់ និងរីករាយជាមួយការថតរូបថែមទៀត។

0ee89b45 14f3 4a16 A92e 5c81b28c673a

២. ប្រើយុទ្ធសាស្រ្តឱ្យអតិថិជនថតពីមុខហាង

ចំណុចមួយនេះ ត្រូវបានម្ចាស់ហាងលក់សម្លៀកបំពាក់ច្រើននៅក្នុងប្រទេសខ្មែរបានមើលរំលង ខណៈខាង Matchbox តែងតែមានការដូជា Voucher សម្រាប់អតិថិជនស្រីៗដែលកាន់ថង់យួរទំនិញហើយថតនៅពីមុខហាងរបស់ខ្លួន ជាមួយនឹងការដាក់សញ្ញា hashtag ("#matchboxstore")  ដោយដាក់ខេបសិនដែលខ្លួនពេញចិត្តរួចផុសទៅលើប្រព័ន្ធផ្សាព្វផ្សាយសង្កម​ Instagram។ យុទ្ធសាស្រ្តមួយនេះនឹងជួយឱ្យម្ចាស់ហាងអាចពាំនាំ និងផ្សាព្វផ្សាយទៅភ្ញៀវថ្មីៗបានច្រើន ហើយលឿន។

A37c7bb5 05f5 42e6 A724 9b0c0462839f

៣. លក់តាមរយៈថង់

ពិតមែនទៅទាំងយើងទាំងគេ ពេលទៅហាងណាដែលគេវេចខ្ចប់ជូនយើងស្អាត យើងច្បាស់ជាប្រើរថង់នោះម្តងហើយ ម្តងទៀត។​ មួយវិញទៀតនឹងកាន់តែមានទំនុកចិត្តក្នុងការ ឬយួរថង់របស់យើងថែមទៀត ប៉ុន្តែបើក្នុងករណីថង់យើងមិនស្អាត ភ្ញៀវមិនស្តាយនឹងយកទៅដុតចោល ឬដាក់សម្រាមនោះទេ ដូច្នេះហើយទើប Matchbox យកចិត្តទុកដាក់ខ្លាំងសូម្បីតែការវេច្ចខ្ចប់។ មួយវិញទៀត វាក៏បានជួយលើកកម្ពស់ ឬលើកសម្រាស់ផលិតផល៕

69daa1cd Ec39 4d96 8f7c 0958e281f896

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia