លោកកែវ ឡុងឌី អនុវត្តន៍ក្បួន ៣នេះ អាចពង្រីកហាងលក់សម្លៀកបំពាក់ខោអាវកុមារបាន ១៤សាខានៅកម្ពុជា
ធី ស្រីល័ក្ខ•NOVEMBER 14 2026•47 views

ការចេញរកស៊ីនរណាក៏អាចចាប់ផ្តើមបានដែរ ប៉ុន្តែដើម្បីឲ្យអាជីវកម្មឈរជើងនិងរស់នៅបានយូរអង្វែងមិនមែនជារឿងងាយស្រួលនោះទេ។ ហើយក្នុងនោះវានឹងកាន់តែលំបាកសម្រាប់អ្នកចេញរកស៊ីថ្មីថ្មោង ជាពិសេសយុវវ័យក្មេងខ្ចីទាំងអាយុ ស្ទើរទាំងបទពិសោធន៍ ទទួលបន្ទុកការងារមួយដែលមានទំនួលខុសត្រូវខ្ពស់។ អ្វីដែលលំបាកហួសជាងនេះទៅទៀតនោះគឺ កសាងខ្លួនឲ្យក្លាយជាអ្នកដឹកនាំខ្លាំង គ្រប់គ្រងអាជីវកម្មឲ្យរីកចម្រើន និងមានសមត្ថភាពឈរជើងរឹងមាំក្នុងទីផ្សារប្រកួតប្រជែង។

ជា​មួយគ្នានេះដែរ អ្នកជំនួញ​មួយរូប​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ ​ពី​សាធារណជន​ជាច្រើន​នៅ​កម្ពុជា លោក កែវ ឡង់ឌី ស្ថាបនិករបស់​ក្រុមហ៊ុន Baby Outlet និង​ជា​ស្ថាបនិក​ក្រុមហ៊ុន ស្រមោច Trading Solution បានធ្វើការលើកបង្ហាញពីចំណុចពិសេស ៣គួរតែមាន បើចង់ក្លាយជាអ្នកដឹកនាំអាជីវកម្មខ្លាំងទាំងវ័យក្មេង៖

 

១. មើលឲ្យច្បាស់លើការគ្រប់គ្រង

ការគ្រប់គ្រងទាំងមូលនៃអាជីវកម្ម១ គឺត្រូវធ្វើយ៉ាងណាឱ្យប្រាកដចិត្តថាការដំណើរការប្រចាំថ្ងៃ មានភាពតឹងរឹងនិងល្អប្រសើរ ទើបយើងអាចពិចារណាពង្រីកបានបើសិនជាយើងពង្រីកអាជីវកម្មពេលកំពុងខ្សោយប្រៀបដូចជាពង្រីកភាពខ្សោយរបស់ខ្លួនឯងដែរ។

 

ដូច្នេះហើយត្រូវធ្វើអាជីវកម្មខ្លួនឯងឱ្យល្អជាមុនសិនដូចជាការគ្រប់គ្រងផលិតផល បុគ្គលិកនិងអតិថិជន ហើយអ្វីដែលកាន់តែធ្វើឱ្យការពង្រីក កាន់តែរឹងមាំទៀតនោះគឺធ្វើយ៉ាងណាឱ្យភ្ញៀវទាំងអស់ដែលចូលមកទិញយើងនិងបុគ្គលិកទាំងអស់ដែលធ្វើការឱ្យយើងទទួលបានលក្ខខណ្ឌដូចគ្នាៗ។ បើធ្វើដូច្នេះបាន មានន័យថាប្រព័ន្ធ SOP ( ប្រព័ន្ធគ្រប់គ្រង ) របស់យើងមានភាពខ្លាំងនិងល្អប្រសើរ ហើយបើពង្រើកក៏ងាយនឹងគ្រប់គ្រងឱ្យបានល្អដែរ។ 

 

ឧទាហរណ៍ថា ​ភ្ញៀវដែលចូលទៅក្នុងហាងយើង​ម្នាក់ណាក៏ទទួលបានគុណតម្លៃ ១០ចំណុចៗដូចៗគ្នាដែរហើយ បុគ្គលិកយើងម្នាក់ៗអាចទទួលបានអ្វីស្នើៗគ្នាដែរ ហើយនេះបង្ហាញឱ្យឃើញថាអាជីវកម្មរបស់យើងធ្វើជាលក្ខណៈប្រព័ន្ធ​។

902333347 1390113823195339 4075898627213443863 N

២. ប្រើក្បួនពីធំមកតូច

លោកកែវ ឡង់ឌី ស្ថាបនិករបស់​ក្រុមហ៊ុន Baby Outlet បានលើកឡើងថា ក្នុងនាមយើងជាអ្នករកស៊ីម្នាក់យើងត្រូវដឹងថាតើអ្វីជាគោលដៅចុងក្រោយរបស់អាជីវកម្មយើងងហើយ អាជីវកម្មទាំងអស់សុទ្ធតែមិនដូចគ្នាទេ សម្រាប់លក្ខខណ្ឌនៃការពង្រីក ដូច្នេះហើយទើបលោកកែវ ឡង់ឌី លើកទឹកចិត្តឱ្យសហគ្រិនដែលជាម្ចាស់អាជីវកម្មនីមួយៗប្រើក្បួនពីធំមកតូច ពោលគឺគិតពីគោលដៅឱ្យធំ ច្បាស់លាស់ពី Finish Line ទីផ្តាច់ព័្រត្រ របស់ខ្លួនឯង បន្ទាប់មកចាប់ផ្តើមធ្វើដោយប្រើប្រាស់យុទ្ធសាស្រ្តស្របជាមួយនឹងគោលដៅព្រោះមិនមែនឱ្យតែមានទុនការពង្រីកអាជីវកម្មសុទ្ធតែអាចត្រូវនោះទេ។ ឧទាហរណ៍ Baby Outlet មានគោលដៅនិងចក្ខុវិស័យធំឱ្យយីហោខ្លួនគ្របដណ្តប់ពេញប្រទេសកម្ពុជា តែការចាប់ផ្តើមធ្វើគឺកើតចេញពីយុទ្ធសាស្រ្តតូចៗជាមុនសិន។

871126579 1107207218845205 6210095358643200952 N

៣. ជំនាញរឹង និងជំនាញទន់

សហគ្រិនរូបនេះលើកឡើងបន្ថែមថា បើអ្នករកឃើញចំណុចរសើបដែលជាបញ្ហាប្រឈមរបស់មនុស្សហើយ អ្នកត្រូវមានជំនាញក្នុងការដោះស្រាយបញ្ហានោះ។ អ្នកមិនគ្រាន់តែមានជំនាញបច្ចេកទេសប៉ុណ្ណោះទេ អ្នកត្រូវមានជំនាញក្នុងភាពជាអ្នកដឹកនាំផងដែរ។ អមជាមួយនឹងជំនាញខ្លឹមដែលត្រូវបណ្តុះឱ្យបានទាំងពីរខាងលើ ជំនាញលើបច្ចេកវិទ្យាក៏អ្នកមិនអាចខ្វះបានដូចគ្នា ព្រោះបើអ្នកមិនចេះពីបច្ចេកវិទ្យាទេ អ្នកនឹងពិបាកដឹកនាំអាជីវកម្មឲ្យដើរទាន់សម័យកាលណាស់ ហើយអាជីវកម្មរបស់អ្នកមិនងាយរីកចម្រើនដូចគ្នា ថាមិនត្រូវអាចនឹងបរាជ័យថែមទៀតផង។

 

យ៉ាងណាមិញ យីហោ Baby Outlet គឺជាហាងលក់គ្រឿងសម្ភារៈឯកទេសជាង១៥០០០មុខ សម្រាប់ទារកកុមារនិងស្រ្តីមានផ្ទៃពោះ ដែលបានបើកដំណើរការរយៈពេលរាប់ឆ្នាំមកហើយពោលគិតចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ៕

899744168 1157708933362508 8323443500834916724 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia