buymed cambodia ជាគេហទំព័របោះដុំថ្នាំពេទ្យធំជាងគេក្នុងប្រទេសកម្ពុជា បានធ្វើប្រូម៉ូសិនជូនដល់អតិថិជនក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាម្ចាស់ឱសថស្ថាននិងមន្ទីរពេទ្យនាៗដែលបានដាក់កុម្ម៉ង់ថ្នាំពី buymed ទាំងការបញ្ជាទិញដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទដៃ(App) វែបសាយនិងតាមក្រុមការងារលក់របស់បាយមេដ។
គួរបញ្ជាក់ផងដែរថាប្រូម៉ូសិន”ទិញថ្នាំ!ឈ្នះរង្វាន់” នេះគឺចាប់ផ្តើមថ្ងៃទី08 មេសា 2024 ដល់ថ្ងៃទី31 ឧសភា 2024 ដោយការចាប់រង្វាន់គឺប្រព្រឹត្តនៅថ្ងៃទី07 មិថុនា 2024 កន្លងទៅនេះ។
អ្នកឈ្នះទីមួយរង្វាន់ធំម៉ូតូហុងដាឌ្រីមសេរ៊ីថ្មី2024 គឺអ្នកគ្រូដែលជាម្ចាស់ឱសថស្ថាន Ly Mey មានទីតាំងនៅរាជធានីភ្នំពេញ អ្នកគ្រូបានចែករំលែកបទពិសោធន៌ក្នុងបទសម្ភាសន៌ជាមួយ buymed ថា “ខ្ញុំចាប់ផ្តើមបញ្ជាទិញថ្នាំជាមួយ buymed តាំងពីឆ្នាំ 2022 មកម្លេះ ពីដំបូងខ្ញុំធ្វើការបញ្ជាទិញថ្នាំជាមួយភ្នាក់ងារលក់របស់ buymed ប៉ុន្តែក្រោយមកខ្ញុំក៏ដាក់បញ្ជាទិញថ្នាំដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទ: https://buymed.com.kh/app គឺឃើញថាមានភាពងាយស្រួលមែនទែនដោយសារយើងអាចមើលឃើញរូបភាពថ្នាំនិងផលិតផលច្បាស់ៗ មានទាំងតម្លៃ និងព័ត៌មានលម្អិតផ្សេងៗរបស់ថ្នាំនីមួយៗ មិនត្រឹមតែប៉ុណ្ណោះគឺយើងអាចមើលឃើញនិងប្រើប្រាស់ប័ណ្ណបញ្ចុះតម្លៃនិងការបង្វិលកងដើម្បីឈ្នះរង្វាន់ផ្សេងៗទៀតនៅក្នុងកម្មវិធីទូរស័ព្ទដៃនេះ” ។
ចំណែកឯអ្នកគ្រូ ឡុង ណៃគាង បានឈ្នះរង្វាន់ iPhone15 ពី buymed cambodia ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ចាម អ្នកគ្រូក៏បានចែករំលែកនូវបទពិសោធន៌អ្នកគ្រូជាមួយ buymed ថា “ខ្ញុំចាប់ផ្តើមដាក់បញ្ជាទិញជាមួយ buymed គឺបានរយៈពេលមួយឆ្នាំជាងហើយ ហើយខ្ញុំភាគច្រើនគឺធ្វើការដាក់បញ្ជាទិញជាមួយភ្នាក់ងារលក់របស់ buymed។ សម្រាប់ខ្ញុំចំណុចពិសេសដែលធ្វើអោយខ្ញុំចូលចិត្តបញ្ជាទិញថ្នាំជាមួយ buymed គឺតម្លៃធូរថ្លៃ ដាក់កុម្ម៉ង់បានលឿនហើយក៏មានការដឹកជញ្ជូនឥវ៉ាន់មកដល់ផ្ទះដោយឥតគិតថ្លៃតែម្តង ដែលធ្វើអោយមានភាពងាយស្រួលដល់ខ្ញុំជាពិសេសពេលខ្ញុំកំពុងរវល់”។
លោកស្រី Thao ដែលជាប្រធានផ្នែកទីផ្សារតំណាងឱ្យ buymed cambodia ទាំងអស់សូមថ្លែងនូវអំណរអរគុណដល់អតិថិជននិងលោកគ្រូអ្នកគ្រូដែលផ្តល់សេចក្តីទុកចិត្តដាក់បញ្ជាទិញថ្នាំរាប់ពាន់មុខនៅលើគេហទំព័រ buymed ដែលមានទាំងការដឹកជញ្ជូនដោយឥតគិតថ្លៃ ពួកយើងនឹងខិតខំប្រឹងប្រែងបំពេញឱ្យគ្រប់នូវតម្រូវការអតិថិជននិងផ្តល់ជូននូវតម្លៃប្រកួតប្រជែងក្នុងទីផ្សារជូនដល់អតិថិជននិងលោកគ្រូអ្នកគ្រូទាំងអស់គ្នា។
សម្រាប់អតិថិជនថ្មីដែលមានបំណងចង់ដាក់បញ្ជាទិញថ្នាំអាចទាញយកកម្មវិធីទូរស័ព្ទដាក់កុម្ម៉ង់ថ្នាំខ្លួនឯងឥលូវនេះ https://buymed.com.kh/app ឬក៏ចូលទៅកាន់ហ្វេសបុកផេក Buymed cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីប្រូម៉ូសិនដែលកំពុងដាក់ឱ្យប្រើថ្មីៗនេះ។ លើសពីនេះលោកគ្រូអ្នកគ្រូក៏អាចចូលរួម Telegram buymed ដើម្បីមើលតម្លៃពិសេសៗជារៀងរាល់ថ្ងៃ https://t.me/buymed_cambodia ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 888 437 ។
https://www.facebook.com/share/v/zuFmtq7TJLKnTSfQ/?mibextid=ksseBe


