"ទិញឈ្នះ! ទិញឈ្នះ! ទិញថ្នាំនៅបាយមេដ (Buymed) ឈ្នះម៉ូតូហុងដាឌ្រីមសេរ៊ីថ្មី ២០២៤”
Daneth MechAPRIL 8 2024

បាយមេដ (Buymed) គេហទំព័រលក់ថ្នាំពេទ្យបោះដុំធំជាងគេនៅកម្ពុជា មានសេចក្តីសោមន្សក្នុងការផ្តល់ជូននូវប្រូម៉ូសិនដ៏អស្ចារ្យ ថ្មីបំផុតរបស់ខ្លួន៖ "ទិញឈ្នះ! ទិញឈ្នះ! ទិញថ្នាំ ឈ្នះម៉ូតូហុងដាឌ្រីមសេរ៊ីថ្មី 2024!”

ប្រូម៉ូសិននេះប្រព្រឹត្តទៅរយៈពេល 2ខែ គិតចាប់ពីថ្ងៃទី 8 មេសា ដល់ 31 ឧសភា 2024។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យលើឱសថរាប់ពាន់មុខ ថែមទាំងមានឱកាសឈ្នះរង្វាន់ដ៏ពិសេសដូចជាម៉ូតូហុងដាឌ្រីមសេរ៊ី 2024 ទូរសព្ទ iPhone 15 128GB ម៉ាយក្រូវេវ ម៉ាស៊ីនកៀបទឹកផ្លែឈើ ម៉ាស៊ីនបំពងខ្យល់ ឆ្នាំងដាំបាយអគ្គិសនី ប័ណ្ណបញ្ចុះតម្លៃ និងរង្វាន់ដ៏សន្ធឹកសន្ធាប់ទៀតជាច្រើន!

អ្នកស្រី Thao ប្រធានផ្នែកទីផ្សារនៅ Buymed បានលើកឡើងថា «យុទ្ធនាការទិញដើម្បីឈ្នះម៉ូតូ Honda Dream សេរ៊ីថ្មី 2024 នេះ មិនត្រឹមតែជាការផ្តល់រង្វាន់ដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ យើងក៏ចង់យកពេលវេលានេះដើម្បីសម្តែងនូវការអរគុណដល់អតិថិជនរបស់យើងចំពោះការបន្តគាំទ្រ និងជឿជាក់ Buymed កន្លងមកផងដែរ។ យើងសង្ឃឹមយ៉ាងមុតមាំថាអតិថិជនទាំងអស់នឹងចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យនេះទាំងអស់គ្នា»។

Photo 2024 04 08 09 02 13

ចំណាយកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន! រាល់ការចំណាយអស់ 1,000,000៛ (តម្លៃបន្ទាប់ពីបញ្ចុះរួច) សម្រាប់ការបញ្ជាទិញផលិតផលណាមួយនៅលើ Buymed អតិថិជននឹងទទួលបានឱកាសចាប់ឆ្នោត 1ដងភ្លាមៗ។ ការចាប់រង្វាន់នឹងចាក់ផ្សាយបន្តផ្ទាល់នៅលើទំព័ររបស់ Buymed Cambodia នៅថ្ងៃទី 7 មិថុនា ឆ្នាំ 2024។ ក្រុមការងារ buymed នឹងទាក់ទងទៅអ្នកឈ្នះក្នុងរយៈពេល 7ថ្ងៃធ្វើការ បន្ទាប់ពីការចាប់រង្វាន់បន្តផ្ទាល់ត្រូវបានបញ្ចប់។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមតាមដានទំព័រហ្វេសប៊ុករបស់ Buymed Cambodia https://www.facebook.com/buymedcambodia ឬតេលេក្រាមគ្រុប https://t.me/buymedgroup/298 ដើម្បីទទួលបានពត៌មានលម្អិតអំពីការផ្តល់ជូននេះ ក៏ដូចជាការអាប់ដេតថ្មីៗ។

ក្នុងនាមជាគេហទំព័រលក់ថ្នាំបោះដុំធំជាងគេនៅកម្ពុជា Buymed ប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជូននូវតម្លៃពិសេសៗ ការដឹកជញ្ជូនឥតគិតថ្លៃទូទាំង 25ខេត្តក្រុង រួមទាំងនាំយកមកនូវអ្វីថ្មីៗ ដើម្បីជម្រុញបទពិសោធន៍អតិថិជនរបស់យើងឲ្យកាន់តែប្រសើរជាងមុន។

កុំ​រំលង​ឱកាស​ដ៏ពិសេសនេះឲ្យសោះ! “ទិញ​ឈ្នះ! ទិញឈ្នះ! ទិញថ្នាំ ​ឈ្នះ​ម៉ូតូហុងដាឌ្រីមសេរ៊ីថ្មី 2024” ពី Buymed! ទាញយកកម្មវិធីទូរសព្ទ Buymed ដើម្បីបញ្ជាទិញនៅទីនេះ https://buymed.com.kh/app  

ទំនាក់ទំនង

កញ្ញា អ៊ុំ ឈុនអ៊ាង

ផ្នែក ទីផ្សារ

លេខទូរសព្ទ 096 844 9110

អ៊ីម៊ែល chhuneang.oum@buymed.com

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia