ខ្មែរជួយខ្មែរ! ក្រុមហ៊ុនធំៗ ៤ នេះប្រកាសទិញស្រូវរាប់ម៉ឺនតោនពីប្រជាកសិករ
Bunthoeun KoemNOVEMBER 4 2025111 views

ឈរលើស្មារតីខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ ក្រុមហ៊ុនធំៗចំនួន ៤ រួមមាន​៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនវិរៈ ប៊ុនថាំ ក្រុមហ៊ុន វឌ្ឍនៈ និងក្រុមហ៊ុន Ganzberg បានប្រកាសទិញស្រូវពីប្រជាកសិករខ្មែរសរុបរាប់ម៉ឺនតោន ដើម្បីជួយសម្រាលបន្ទុកទីផ្សារបច្ចុប្បន្ន។

 

១. ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស

 

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសទិញស្រូវពីបងប្អូនប្រជាកសិករចំនួន ៥ ០០០ តោនជារៀងរាល់ឆ្នាំ នៅក្នុងតម្លៃ ១ ០០០ រៀលក្នុង ១ គីឡូក្រាម។

 

Screenshot 4 11 2025 15445 Web.facebook.com

 

២. ក្រុមហ៊ុនវិរៈ ប៊ុនថាំ

 

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុនវិរៈ ប៊ុនថាំ ទិញស្រូវពីប្រជាកសិករខ្មែរក្នុងតម្លៃ ៩៥០រៀល ក្នុងមួយគីឡូ ចំនួន ៣០,០០០ តោនដើម្បីជួយសម្រួលដល់កសិករខ្មែរ។ ដោយក្នុងនោះដែរ សម្រាប់អតិថិជនមានបំណងជួយគាំទ្រអង្ករខ្មែរអាចស្វែងរកទិញនៅគ្រប់ទីតាំងសាខាវិរៈ ប៊ុនថាំ ទាំងអស់ទូទាំងប្រទេសបាន។ 

 

575198673 1263280252494531 3957590939908339398 N

 

៣. ក្រុមហ៊ុន វឌ្ឍនៈ

 

ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន វឌ្ឍនៈ ក៏បានប្រកាសជួយទិញស្រូវពីប្រជាកសិករខ្មែរចំនួន ១០០ តោន ក្នុងតម្លៃ ១០០០ រៀលក្នុង ១ គីឡូក្រាមផងដែរ។

 

572089080 1409546077687000 4004146053945734655 N

 

៤. ក្រុមហ៊ុន Ganzberg

 

កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន GANZBERG ក៏បានប្រកាសទិញស្រូវពីប្រជាកសិករក្នុងតម្លៃ ១,០០០ រៀល ក្នុង ១ គីឡូក្រាម ចំនួន ១០០ តោន តាមការស្នើសុំរបស់អ្នកគាំទ្រផងដែរ៕

 

572247913 1257111163119611 4482061615707459847 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia