សម្រាប់បងប្អូនអ្នកដែលនិយមចូលចិត្តទិញអនឡាញ ជាពិសេសនោះអ្នកនៅតាមបណ្តាខេត្តពេលផ្ញើលុយទិញអីវ៉ាន់ហើយ គេប្លុកចោលមិនផ្ញើអីវ៉ាន់ឱ្យនាពេលនេះបងប្អូនអាចប្តឹងបាន ដោយការប្តឹងទៅដល់អ្នកបោកប្រាស់នេះគឺមិនចំណាយលុយនោះទេ។
ជាក់ស្តែង យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលទេសចរណ៍ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរឥវ៉ាន់ ទំនិញសំភារៈ ផ្សេងៗ ផ្តល់លុយឱ្យហើយមិនបានទំនិញត្រូវបានចាញ់ឆបោក ផេកក្លែងក្លាយ អាខោនក្លែងក្លាយ អាចទំនាក់ទំនងទៅកាន់មន្រ្ដីនគរបាលយុត្តិធម៌ផ្នែកនីតិវិធីស្រាវជ្រាវនគរបាលទេសចរណ៍ទូទាំងប្រទេស ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១០ ៦៦៥ ៦៧៥។
គួរជម្រាបថា ចំពោះករណីខាងលើដែលយើងបានទិញអីវ៉ាន់រួចហើយ ផ្ញើលុយឱ្យគេរួចហើយ ប៉ុន្តែដល់ថ្ងៃបែរជាគេមិនផ្ញើទំនិញយើងឬម្យ៉ាងទៀតគេប្លុកយើងចោលតែម្តង ដូច្នេះហើយសម្រាប់បងប្អូនប្រជាជនខ្មែរបើជួបករណីនេះបងប្អូនកុំទុកទៀតពោលគឺយើងអាចប្តឹងតាមរយៈលេខទូរស័ព្ទខាងលើ ឬឆាតចូលផេកនគរបាលយុត្តិធម៌ផ្នែកនីតិវិធីស្រាវជាវនគរបាលទេសចរណ៍បានផងដែរ៕