នៅពេលនិយាយអំពីការវិនិយោគ ឬទិញរថយន្តថ្មី ការគិតគូរលើតម្លៃរថយន្តគឺគ្រាន់តែជាផ្នែកមួយនៃការប្រៀបធៀបជាមួយរថយន្តផ្សេងៗប៉ុណ្ណោះ។ ប៉ុន្តែតម្លៃសរុបដែលលោកអ្នកទទួលបានពីការផ្តល់ជូនពីក្រុមហ៊ុនលក់រថយន្តដូចជា: សេវាកម្មថែទាំ, ការធានារយៈពេលយូរ, ការផ្តល់ជូនប្រេងឥន្ធនៈ និងលក្ខណៈពិសេសបន្ថែមជាច្រើនដែលបង្កើននូវអត្ថប្រយោជន៏ដ៏ចំណេញនិងបទពិសោធន៍នៃការបើកបរយ៉ាងល្អ។ ដោយសារភាពល្បីល្បាញនិងអាយុកាលដ៏យូរអង្វែងនៃយីហោ MG បានធ្វើឱ្យរថយន្តពួកគេទទួលបានការទុកចិត្តជាខ្លាំងពីសំណាក់អតិថិជនរបស់ពួកគេ ជាមួយអាយុកាល 100ឆ្នាំ លើពិភពលោកក្នុងវិស័យយានយន្ត និង វត្តមាន 14ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជារថយន្តដែលទំនើប មានតម្លៃសមរម្យ ទាន់សម័យ និងមានដំណើរការម៉ាស៊ីនខ្លាំង។ ប៉ុន្តែអ្វីដែលធ្វើឱ្យរថយន្ត MG ទទួលបានការគាំទ្រកាន់តែច្រើននោះគឺកញ្ចប់ប្រម៉ូសិនប្រចាំខែរបស់ពួកគេដែលធ្វើឱ្យរថយន្តរបស់ពួកគេក្លាយជាការវិនិយោគដ៏ឆ្លាតវៃរួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសំបូរបែបសម្រាប់ម្ចាស់រថយន្ត។ អ្នកទិញរថយន្តថ្មីនាពេលបច្ចុប្បន្ននេះ គឺតែងតែស្វែងរកនូវរថយន្តដែលផ្តល់ការសន្សំខ្ពស់ ដូច្នេះមូលហេតុខាងក្រោមនេះនឹងបង្ហាញថាហេតុអ្វីរថយន្ត MG គឺជាជម្រើសល្អក្នុងការវិនិយោគនៅពេលទិញរថយន្តថ្មី៖
- ការផ្តល់ជូនកាតសាំង៖ តម្លៃប្រេងឥន្ធនៈអាចជាការចំណាយដ៏សំខាន់សម្រាប់ម្ចាស់រថយន្តគ្រប់រួប។ ហើយ MG កំពុងផ្តល់ជូនពិសេសនូវកាតសាំងដែលមានទឹកប្រាក់ $200 របស់ស្ថានីយប្រេងឥន្ធនៈ TotalEnergy ដែលអាចជឿជាក់លើគុណភាពសាំង និងផ្តល់នូវការសន្សំសំចៃយ៉ាងច្រើនលើថ្លៃសាំង។ ការផ្តល់ជូនបន្ថែមនេះអនុញ្ញាតឱ្យលោកអ្នករីករាយជាមួយរយៈចម្ងាយធ្វើដំណើរកាន់តែច្រើនគីឡូដោយចំណាយតិច ទោះបីជាការធ្វើដំណើរប្រចាំថ្ងៃ ឬ ការធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ។ ខណៈពេលដែលតម្លៃប្រេងឥន្ធនៈមានការឡើងចុះមិនទៀងទាត់ នោះការទទួលបាននូវកាតសាំងនេះគឺជាផ្នែកមួយនៃការវិនិយោគល្អលើរថយន្តថ្មីដែលអាចនាំឱ្យមានការសន្សំប្រាក់បានច្រើន។
- កម្រាលជើងប្រណិត៖ ចំណុចនេះអាចគ្រាន់តែជាការផ្តល់ជូនបន្តិចបន្តួចប៉ុណ្ណោះ ក៏ ប៉ុន្តែកម្រាលជើងរថយន្តគឺមានសារៈសំខាន់ណាស់សម្រាប់ការពារផ្នែកខាងក្នុងរថយន្តរបស់អ្នក។ ក្នុងកញ្ចប់ប្រម៉ូសិនរបស់ MG ក៏មានការថែមជូននូវកម្រាលជើងប្រណិតដែលមានគុណភាពខ្ពស់ ដែលមិនត្រឹមតែបង្កើនភាពស្រស់ស្អាតនៃរូបរាងខាងក្នុងរថយន្តរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារវាពីភាពកខ្វក់ និងជួយរក្សាតម្លៃលក់ចេញវិញបានខ្ពស់ ដោយធានាថារថយន្តរបស់អ្នកនៅតែស្ថិតក្នុងស្ថានភាពដើមបានយូរអង្វែរ។
- UV ការពារកម្តៅ (UV Film)៖ វាគឺជាអំណោយមួយដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផាសុកភាពពេលធ្វើដំណើរ និងកាត់បន្ថយកំដៅចូលក្នុងរថយន្តរបស់អ្នក។ MG បានរួមបញ្ចូលនូវ UV ការពារកម្តៅដោយបិទនៅតាមកញ្ចក់បង្អួចរថយន្តរបស់អ្នក ដែលការពារផ្នែកខាងក្នុងពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ដ៏សុខភាពស្បែក។ នេះគឺមិនត្រឹមតែការពារស្បែក និងផ្ទៃតាប្លូរបស់រថយន្តពីការ ប្រេះ ឬស្លេកពណ៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យផ្នែកខាងក្នុងត្រជាក់ជាងមុន និងកាត់បន្ថយតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនដែលជួយបង្កើនប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈ។
- ថ្លៃសេវាស្លាកលេខ៖ ការចុះបញ្ជីរថយន្តថ្មីគឺនឹងមានការចំណាយលើថ្លៃសេវាមួយចំនួនដូចជាថ្លៃស្លាកលេខស្តង់ដារ ឬថ្លៃស្លាកលេខវែងជាដើម។ ដោយរាប់បញ្ចូលថ្លៃសេវាកម្មនេះនៅក្នុងកញ្ចប់ប្រម៉ូសិនរបស់ពួកគេ បានធ្វើឱ្យ MG បានចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អ្នកពេលដែលទិញរថយន្តថ្មី។ ប្រសិទ្ធភាពនៃការទិញរថយន្ត MG កាន់តែងាយស្រួលជាមួយការថែមជូននូវថ្លៃសេវាកម្មធ្វើស្លាកលេខ។
- ការធានារយៈពេលយូរ៖ ចំណុចដែលគួរឱ្យទាក់ទាញបំផុតមួយនៃប្រម៉ូសិនរបស់រថយន្ត MG គឺការធានារយៈពេលយូរ។ MG ផ្តល់ជូនការធានារយៈពេល 5ឆ្នាំ ឬ 150,000Km លើរថយន្តថ្មីរបស់ពួកគេដែលបានបង្កើនទំនុចចិត្តខ្ពស់ដល់អតិថិជនរបស់ខ្លួន។ ការធានា លើគុណភាពរយៈពេលវែងនេះ គឺការពារអ្នកពីការចំណាយលើបញ្ហាមេកានិច ឬការជួសជុល។ ការធានានេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ MG ចំពោះភាពធន់ និងភាពជឿជាក់លើគុណភាពរថយន្តរបស់ពួកគេ ដោយធានាថាអ្នកអាចបើកបរប្រកបដោយទំនុកចិត្ត។ ខណៈដែលដៃគូរប្រកួតប្រជែងរបស់ MG មួយចំនួនផ្តល់ជូនការធានាត្រឹមតែរយៈពេល 3ឆ្នាំ ប៉ុណ្ណោះ ដូច្នេះហេតុអ្វីបានជាអ្នកទៅជ្រើសរើសរថយន្តដែលមានការធានារយៈពេលខ្លីដែលអាចបង្កការចំណាយរបស់អ្នក។
- ហាងឆេងតម្លៃលក់បន្តខ្ពស់៖ ដោយសារភាពរីកចម្រើន និងការគាំទ្រច្រើនពីសំណាក់អតិថិជនរបស់ខ្លួន បានធ្វើឱ្យរថយន្ត MG មានហាងឆេងនិងទីផ្សារតម្លៃ១ទឹកល្អគួរសមដែលមិនមានការព្រួយបារម្ភថា ទិញហើយខាតច្រើនពេលចង់លក់ចេញវិញ។
ដូច្នេះ ការវិនិយោគជាមួយរថយន្តថ្មីម៉ាក MG ជាមួយកញ្ចប់ប្រម៉ូសិនល្អ គឺផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់ផ្នែកហិរញ្ញវត្ថុរយៈពេលវែងដល់ម្ចាស់រថយន្ត។ ការថែមជូនជាច្រើនរួមមានសេវាកម្មថែទាំប្រេងម៉ាស៊ីន, ការធានារយៈពេលវែង, ការសន្សំសំចៃប្រេង និងគ្រឿងតុបតែបន្ថែមជាច្រើន បានការពារនិងធានាថារថយន្ត MG របស់អ្នកនៅតែស្ថិតក្នុងស្ថានភាពល្អដែលអាចបង្កើនតម្លៃលក់បន្តបានខ្ពស់និងមិនខាតច្រើន។ លើសពីនេះ អត្ថប្រយោជន៍ទាំងអស់នោះ បានកាត់បន្ថយការចំណាយប្រចាំខែប្រចាំឆ្នាំដល់ម្ចាស់រថយន្ត និងបានធ្វើឱ្យរថយន្ត MG មិនត្រឹមតែជាជម្រើសដែលអាចទុកចិត្តបានប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគដ៏ល្អលើផ្នែកហិរញ្ញវត្ថុផងដែរ។ នៅពេលលោកអ្នកស្វែងរកទិញរថយន្តថ្មីជាមួយនឹងកញ្ចប់ប្រម៉ូសិនដ៏សំបូរបែប អត្ថប្រយោជន៏ជាច្រើន នោះគឺអ្នកកំពុងធ្វើការវិនិយោគដ៏ឆ្លាតវៃរួចទៅហើយ ដែលការផ្តល់ជូនទាំងនោះមិនត្រឹមតែកាត់បន្ថយការចំណាយរយៈពេលវែងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបទពិសោធន៍នៃការបើកបរយ៉ាងល្អផងដែរ។ ជាមួយរថយន្ត MG លោកអ្នកមិនត្រឹមតែទទួលបាននូវរថយន្តថ្មីទេ ប៉ុន្តែអ្នកទទួលបានដៃគូរវិនិយោគ ដែលជួយគាំទ្រ និងទ្រទ្រង់លើផ្នែកហិរញ្ញវត្ថុរបស់អ្នកសម្រាប់រយៈពេលវែងទៀតផង។