ធនាគារ អេស៊ីលីដាគឺជាធនាគារដែលឡើងផ្សារហ៊ុន ដូច្នេះសាធារណៈជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនធនាគារ អេស៊ីដាតាមរយៈការទិញភាគហ៊ុន ធនាគារ អេស៊ីលីដានៅលើផ្សារមូលបត្រកម្ពុជា(ផ្សារភាគហ៊ុនកម្ពុជា)។
កាលពីថ្ងៃទី២៣ខែមេសាកន្លងទៅនេះ ធនាគារ អេស៊ីលីដាបានប្រកាសពីការចែកភាគលាភប្រចាំឆ្នាំ២០២៥ ហើយទិន្នផលភាគលាភ ម្ចាស់ភាគហ៊ុនទទួលបានចំនួន៥៥៥រៀលក្នុងមួយហ៊ុន។ តម្លៃហ៊ុន អេស៊ីលីដាបច្ចុប្បន្នគឺ៧៥៨០រៀលក្នុងមួយហ៊ុន ដូច្នេះបើអ្នកទិញហ៊ុនអេស៊ីលីដា ពីឥឡូវ អ្នកនឹងបានអត្រាចំណេញភាគលាភចំនួន៧.៣០%ដោយប្រើពេលតែខ្ទង់១ខែប៉ុណ្ណោះ។
សម្រាប់អ្នកចង់ទិញហ៊ុន ធនាគារ អេស៊ីលីដាយកភាគលាភ គឺមានពេលវេលាចំនួន២ថ្ងៃទីគឺនៅថ្ងៃ៣០ខែមេសា២០២៦នេះនិងនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០២៦នេះ ហើយទិញក្រោយថ្ងៃទី៤ខែឧសភា២០២៦មិនមានសិទ្ធិបានភាគលាភឡើយ។ ចំណែកអ្នកលក់ហ៊ុនចេញនៅថ្ងៃទី៦ខែឧសភា២០២៦នៅតែមានសិទិ្ធបានភាគលាភ។
ចំពោះលុយភាគលាភអាចនឹងលោតចូលគណនីជួញដូររបស់អ្នកនៅអំឡុងខែមិថុនាឆ្នាំ២០២៦។ ដូច្នេះបើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាពីឥឡូវ អ្នកបានអត្រាចំណេញជាង៧%ដោយប្រើពេលតែខ្ទង់មួយខែតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថាការមានភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗគឺអ្នកបានចំណូលបន្ថែមដោយមិនបាច់ចំណាយពេលវេលានិងកម្លាំងឡើយ។ ពេលអ្នកវិនិយោគលើផ្សារហ៊ុនអ្នកនឹងបានចំណូលពីរផ្លូវ។ ចំណូលទី១គឺបានពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍ បើអ្នកទិញហ៊ុន អេស៊ីលីដាក្នុងតម្លៃ៧ពាន់រៀលក្នុង១ហ៊ុន បើហ៊ុន អេស៊ីលីដាឡើងថ្លៃដល់៨ពាន់រៀលក្នុងមួយហ៊ុន នោះអ្នកចំណេញ១ពាន់រៀលក្នុង១ហ៊ុន ហើយឃើញចំណេញអាចលក់ហ៊ុនយកលុយចំណេញបាន។
ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ជាក់ស្ដែងដូចបានរៀបរាប់ខាងលើហើយថា អេស៊ីលីដាចែកភាគលាភ៥៥៥រៀលក្នុងមួយហ៊ុន ហើយបើអ្នកកាន់ហ៊ុនអេស៊ីលីដា១ម៉ឺនហ៊ុន នោះអ្នកនឹងបានភាគលាភសរុប៥.៥៥លានរៀល( ស្មើនឹង១,៣៨៧.៥ដុល្លារ) ហើយចំណូលភាគលាភគឺជាចំណូលអកម្មនិងជាប្រភពចំណូលរយៈពេលវែងពោលគឺដេកលក់ ដើរលេងក៏អ្នកនៅតែបានចំណូលដែរ ពេលអ្នកវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗដែលរីកចម្រើននិងរកស៊ីចំណេញរាល់ឆ្នាំ។
ចង់ចេះទិញហ៊ុនធនាគារ អេស៊ីលីដា អ្នកត្រូវតែចេះវិនិយោគលើផ្សារហ៊ុន។ ចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុន ទិញហ៊ុនធនាគារ អេស៊ីលីដានិងភាគហ៊ុនក្រុមហ៊ុនធំៗជាច្រើនទៀត បងប្អូនអាចតាមដានផេក Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


