ពេលធ្វើផ្លាកលេខឡាន ចង់ដាក់ឈ្មោះខ្លួនឯង ចូលតែកន្លែង១ នេះទៅដឹងថាមានតម្លៃប៉ុន្មានលានរៀលហើយ
ធី ស្រីល័ក្ខJULY 26 202324.5 K views

នាពេលបច្ចុប្បន្ននេះ សម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ដឹងឈ្មោះខ្លួនឯងមានតម្លៃប៉ុន្មានលានរៀល ពេលធ្វើផ្លាកលេខឡានលោកអ្នកអាចតេស្តសាកល្បង ឈ្មោះរបស់ខ្លួន ដើម្បីមើលតម្លៃតាមរយ:វេបសាយ https://vehicle.mpwt.gov.kh ដោយលោកអ្នកគ្រាន់តែវាយបញ្ចូលឈ្មោះ ឬពាក្យជាភាសាអង់គ្លេស វានឹងបង្ហាញតម្លៃថា ឈ្មោះនោះរបស់លោកអ្នកមានតម្លៃប៉ុន្មានលានរៀលហើយ។

ជាមួយគ្នានោះដែរ​សម្រាប់អ្នកដែលមានរថយន្ត អាចទៅធ្វើផ្លាកលេខពិសេសផ្ទាល់ខ្លួន ដែលវាជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់ហើយចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃលេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។

7

សូមបញ្ជាក់ផងដែរថា លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%៕

8

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia