អ្នកជំនួញប្រុស-ស្រី ចំនួន ៣ រូបទៀត ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ។ ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះ គឺតបតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅ។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រអ្នកជំនួញប្រុស-ស្រី ដែលទទួលបានគោរមងារជា អ្នកឧកញ៉ា ថ្មីនេះរួមមាន៖
១. ឧកញ៉ា តែ អ៊ីឆែ អគ្គនាយកក្រុមហ៊ុន អ៊ី ឆែ គ្រុប ត្រូវបានដំឡើងគោរមងារជា អ្នកឧកញ៉ា។
២. លោកជំទាវឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកា សណ្ឋាគារ សែន ហាន ត្រូវបានដំឡើងគោរមងារជា អ្នកឧកញ៉ា។
៣. ឧកញ៉ា សុខ ឆេង អគ្គនាយក ក្រុមហ៊ុន យី តាក់ គ្រុប ត្រូវបានដំឡើងគោរមងារ អ្នកឧកញ៉ា៕


